អត្ថបទក្រុមហ៊ុន

មិត្តហ្វូនឈ្នះរង្វាន់ពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee Awards


មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានឈ្នះពានរង្វាន់ចំនួនពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee® Awards ដែលរៀបចំកម្មវិធី ផ្ដល់ពានរង្វាន់ដល់អាជីវកម្ម និងដាក់ចំណាត់ថ្នាក់អាជីវកម្មរបស់បណ្ដាក្រុមហ៊ុនធំៗលើពិភពលោក ។ ការប្រកាស និងទទួលពានរង្វាន់នេះបានធ្វើឡើងនៅក្នុងពិធី “ពានរង្វាន់លើកទី ១៧ នៃព័ត៌មានវិទ្យាពិភពលោកប្រចាំឆ្នាំ 2022” ។
មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានឈ្នះពានរង្វាន់ចំនួនពីរផ្សេងគ្នាបន្ថែមទៀត
ដោយ

ពានរង្វាន់ទាំងពីរនោះរួមមាន ពានរង្វាន់មាស ផ្នែក​​ “កម្មវិធីបច្ចេកវិទ្យា និងបម្រើបម្រាស់សេវាកម្មល្អបំផុតប្រចាំឆ្នាំ” សម្រាប់កម្មវិធី CamID របស់ខ្លួន និង​ពានរង្វាន់ប្រាក់​ចំពោះ​កម្មវិធីទំនួល​ខុស​ត្រូវ​សង្គម​ប្រចាំឆ្នាំ សម្រាប់​កម្មវិធីទូរទស្សន៍ “នេះមិនមែនជា​សុបិន” ។

អគ្គនាយករង​ក្រុមហ៊ុន​មិត្តហ្វូន លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា ពានរង្វាន់ទាំងអស់នេះ គឺជាតឹកតាងបង្ហាញឲ្យឃើញថា ក្រុមហ៊ុន​មិត្តហ្វូន​បានប្រកាន់ខ្ជាប់ចំពោះគុណតម្លៃ​ស្នូលនៃអាជីវកម្មរបស់ខ្លួន ដែលក្នុងនោះ មិត្តហ្វូនមានការ​ប្ដេជ្ញាចិត្ត​​ក្នុងការ​វិនិយោគទៅលើសង្គម តាមរយៈការ​ច្របាច់បញ្ចូលគ្នា​រវាង​ប្រតិបត្តិការអាជីវកម្ម ជាមួយនឹង​សកម្មភាពសង្គម​។ រង្វាន់ទាំងនេះ​ក៏ឆ្លុះបញ្ចាំងឲ្យ​ឃើញពីការ​ប្ដេជ្ញាចិត្តរយៈពេលវែង​របស់មិត្តហ្វូន​ ក្នុងការ​ត្រួសត្រាយ​ផ្លូវ​ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការ​ផ្ដល់នូវផលិតផល និង​សេវា​កម្ម​បច្ចេកវិទ្យាដែលល្អ​បំផុត​សម្រាប់អតិថិជនរបស់ខ្លួន។

លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា៖ “ពានរង្វាន់ដ៏មានកិត្យានុភាពទាំងអស់នេះ សបញ្ជាក់​ឲ្យឃើញ​ពី​ភាពនាំមុខគេ​របស់មិត្តហ្វូន និងការ​ប្ដេជ្ញាចិត្ត​មុតមាំ​​នៅ​ក្នុងការ​បេសកកម្ម​ត្រួសត្រាយ​ផ្លូវ ដើម្បីបង្កើតបាននូវសង្គមឌីជីថល” ។

លោកបានបន្តថា៖ “​យើង​ពិតជាមានមោទនភាព​ណាស់ ដែលបានឈ្នះនូវពានរង្វាន់ទាំងអស់នេះ ហើយក៏សូមថ្លែងអំណរគុណក្រៃលែងចំពោះអតិថិជនដ៏មានតម្លៃ សហការី និងដៃគូ ដែលបាន​ជួយ​ឲ្យ​យើង​សម្រេចបាននូវសមិទ្ធផលទាំងអស់នេះ” ។

គណៈកម្មការ​កាត់សេចក្ដីក្នុងកម្មវិធីពានរង្វាន់នេះ មានសមាសភាពជា​ថ្នាក់នាយកប្រតិបត្តិ និងអ្នកជំនាញ ក្នុងវិស័យជាច្រើន ដែលបានចូលរួម​ដើម្បី​ផ្ដល់ពិន្ទុ និង​មតិយោបល់ផ្សេងៗ​ដើម្បីកំណត់ជ្រើស​រើស​ជ័យលាភី​សម្រាប់ពានរង្វាន់​ក្នុង​ឆ្នាំ ២០២២ នេះ។

កម្មវិធី CamID ជាកម្មវិធី​ប្រកបដោយនវានុវត្តន៍ និង​ពហុមុខងារ ដែល​មិនត្រឹមតែមានលក្ខណៈជាការ​កម្សាន្ត​ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្ដល់​សេវា​កម្ម​ផ្សេងៗទៀត​ដែលមានជាលើកដំបូង​ហើយ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន CamID មានអ្នកប្រើប្រាស់​ប្រមាណ ២,៧ លាននាក់ ដែលក្នុងនោះ​អ្នកប្រើប្រាស់​សកម្មមានចំនួន​ប្រមាណ ៥៥ ម៉ឺននាក់​ក្នុងមួយខែ ។ គោលដៅ គឺថា នៅដំណាច់ឆ្នាំ ២០២២ នេះ នឹងមានអ្នកប្រើប្រាស់សកម្ម​ចំនួន ១,២ លាននាក់​​ក្នុងមួយខែ ។ តួលេខ​នេះ​បង្ហាញឲ្យឃើញពីភាពទាក់ទាញនៃ​កម្មវិធីនេះ ដោយ​ជួយបើកលំហឌីជីថល​សម្រាប់​អតិថិជនមិត្តហ្វូនផង និង​សម្រាប់​កម្ពុជាផង ។

ចំណែកឯកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” បានជួយ​ប្រជាពលរដ្ឋកម្ពុជា​ក្នុងការ​ស្វែង​រកសាច់ញាតិ​ដែលបានបែកគ្នា​អំឡុងពេលសង្គ្រាម និង​ក្រោយពេលសង្គ្រាម​ដោយសារ​ហេតុបច្ច័យ​ផ្សេងៗ ។

ក្នុងរយៈពេល ១២ ឆ្នាំ ចន្លោះពីឆ្នាំ ២០១០ ដល់ ២០១២ កម្មវិធីនេះ​បានចាក់ផ្សាយវីដេអូចំនួន ១១៩ ភាគ ហើយបានជួយ​ឲ្យ​ប្រជាពលរដ្ឋ ១២៣ គ្រួសារ​បានជួបជុំគ្នាឡើងវិញ ក៏ដូចជា​បានទទួលសំណើជាង ២០០០ ករណី ក្នុងការ​ស្វែង​រក​សាច់ញាតិ ។

លោក ញ៉ុង ឌិនថន បានបន្ថែមថា៖ “ក្រុមហ៊ុន​មិត្តហ្វូន​ចាត់ទុក​កម្មវិធីទំនួល​ខុស​ត្រូវសង្គម​ជា​ប្រពៃណី​របស់យើង ក្នុងការ​ផ្ដល់អត្ថប្រយោជន៍​ដល់សង្គម និង​ជួយដល់ប្រជាពលរដ្ឋ​នានា​នៅទូទាំងប្រទេស។ យើងមានមោទនភាព និងរីករាយណាស់ ដែល​យើង​បានជួយ​ប្រជាពលរដ្ឋទាំងនោះឲ្យ​ជួបជុំគ្នាឡើងវិញ​ បន្ទាប់ពីរងការ​បែកគ្នា​ដោយសារ​តែ​កាលៈទេសៈ​អកុសល​ និង​សង្គ្រាម​ឆាបឆួល​នៅក្នុង​ប្រទេស​កម្ពុជា​កាលពីប៉ុន្មានទសវត្សរ៍មុន” ។

ក្រុមហ៊ុន​មិត្តហ្វូន គឺជា​ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ​នៅកម្ពុជា ដែលមានបណ្ដាញធំទូលាយ គួរទុកចិត្ត និងអាចជឿជាក់បាន ។

បច្ចុប្បន្ន មិត្តហ្វូន​មានអ្នកប្រើប្រាស់ចំនួន ៩ លាន​នាក់ ដែលស្មើនឹង ៥០% នៃចំណែកទីផ្សារ​​នៅ​កម្ពុជា៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata រៀបចំពិធីថ្លែងអំណរគុណដល់អតិថិជនសហគ្រាស ដៃគូពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធដទៃទៀត

ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវកម្ម និងដៃគូក្នុងវិស័យឯកជន និ…

របៀបដែលអាចធ្វើឲ្យក្រុមហ៊ុននៅកម្ពុជាការពារម៉ាកយីហោរបស់ខ្លួនពីការខូចខាត ដែលបណ្ដាលមកពីការបង្កើត គណនីក្លែងក្លាយ និងព័ត៌មានមិនច្បាស់លាស់លើអ៊ីនធឺណិត

នៅពេលដែលក្រុមហ៊ុននៅកម្ពុជាជាច្រើនបានចាប់ផ្តើមធ្វើអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេលើអ៊ីនធឺណិត ក្រុមហ៊ុន Httpool ដែលជាអ្នកតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ