Advertisement
Advertisement
Advertisement
បញ្ហាខ្វះទឹកស្អាតប្រើប្រាស់

បញ្ហាខ្វះទឹក៖រដ្ឋាករទឹកអំពាវនាវពលរដ្ឋឲ្យប្រើប្រាស់ដោយសន្សំសំចៃ


ដោយពិនិត្យឃើញថា នារដូវប្រាំងនេះត្រូវការទឹកនឹងកាន់តែកើនឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យប្រើប្រាស់ដោយសន្សំសំចៃ ព្រោះរោងចក្រទឹកស្អាតផលិតមិនទាន់ដើម្បីបំពេញតម្រូវនោះទេ។នេះបើយោងតាមសេចក្តីជូនដំណឺងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាពេលថ្មីៗនេះ។
បញ្ហាខ្វះទឹក៖រដ្ឋាករទឹកអំពាវនាវពលរដ្ឋឲ្យប្រើប្រាស់ដោយសន្សំសំចៃ
ដោយ
Advertisement

នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ មាន​តម្រូវការ​ទឹក​ស្អាត​ប្រមាណ​៧០០.០០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​រោងចក្រ​ផលិត​ទឹក​ស្អាត​ទាំង​៤ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​អាច​ផលិត​បាន​តែ ៦០០.០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ស្នើ​សុំ​យ៉ាង​ទទូច​ដល់ សាធារណៈ​ចូលរួម​ជួយ​សន្សំ​សំចៃ​ទឹក ដោយ​កុំ​ប្រើប្រាស់​ទឹក​ស្អាត​បាញ់​លាង​សម្អាតផ្ទះ កាត់​បន្ថយ​ការ​ស្រោច​សួនច្បារ និង​លាង​រថយន្ត​ជាដើម ដើម្បី​អាច​ចែករំលែក​ទឹក​ស្អាត​ឲ្យ​ដល់​ពលរដ្ឋ​ដទៃ​ទៀត ជា​ពិសេស​នៅ​តំបន់​ជាយក្រុង​។

សូម​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មាន​រោងចក្រ​ផលិត​ទឹក​ស្អាត​ចំនួន​៤​ហើយ ហើយ​កំពុង​តែ​បន្ត​សាងសង់​បន្ថែម​នូវ​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​បន្ថែម​មួយទៀត​នៅ​បាក់​ខែង សម្រាប់​ផ្គត់ផ្គង់​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង និង​ក្រុង​តា​ខ្មៅ​ផង ដែល​រោងចក្រ​ថ្មី​នេះ​សាងសង់​រួចរាល់ នឹង​អាច​ផលិត​ទឹក​ស្អាត​បាន ៣៩០.០០០ ម៉ែត្រគូប​បន្ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ សម្រាប់​ឆ្នាំ​២០២៣ ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូត​អាមេរិក​និយាយ​ថា ជំនួយ​​អាមេរិក​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០​នេះ ថា ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​មាន​ប្...

បុរី ប៉េង ហួត សម្ពោធ​គម្រោង​អាជីវកម្ម​ថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ជាមួយនឹង​ឱកាស​ចំណេញ ១៥% ភ្លាមៗ មិន​ធ្លាប់​មាន​ពី​មុន​មក

ព័ត៌មាន
នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ បុរី ប៉េង ហួត បានប្រារព្ធពីធីសម្ពោធជាផ្លូវការ គម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ