សម្តេច ហ៊ុន សែន រិះគន់រឿងសេវាអ៊ិនធឺណិតខ្សោយ

សម្តេច ហ៊ុន សែន ដាស់តឿនជាថ្មី ឲ្យក្រុមហ៊ុនអ៊ិនធឺណិតបង្កើនគុណភាពសេវានៅតាមបុរី


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាស់តឿនជាថ្មីដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅកម្ពុជាឲ្យបង្កើនគុណភាពសេវា និងពង្រឹងការផ្តល់សេវាកម្មរបស់ខ្លួនបន្ថែមទៀត ជាពិសេសនៅតាមបុរីតែម្តង។ ជាមួយគ្នានេះ សម្តេចតេជោ ជំរុញឲ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទ និងអ៊ិនធឺណិត និងម្ចាស់បុរីត្រូវអនុវត្តន៍តាមបទបញ្ញត្តិរបស់ក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ឲ្យម៉ឺងម៉ាត់ ដើម្បីធានាថានៅតាមបុរីនីមួយៗមានសេវាទូរសព្ទ និងអ៊ិនធឺណិតប្រើប្រាស់គ្រប់គ្រាន់ និងគ្មានការផ្តល់សិទ្ធិផ្តាច់មុខ។
សម្តេច ហ៊ុន សែន ដាស់តឿនជាថ្មី ឲ្យក្រុមហ៊ុនអ៊ិនធឺណិតបង្កើនគុណភាពសេវានៅតាមបុរី

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានក្រើនរំលឹកឲ្យក្រសួងប្រៃសណីយ៍បន្តចុះត្រួតពិនិត្យគុណភាពសេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមបុរីផងដែរ។ ការដាស់តឿនជាថ្មីនេះ ធ្វើឡើងក្រោយសម្តេចកត់សម្គាល់ឃើញថា ការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅកម្ពុជានៅមួយរយៈចុងក្រោយនេះ ហាក់ខ្សោយគុណភាព និងមានភាពរអាក់រអួល។

នាពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅព្រឹកថ្ងៃទី២៤ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានត្អួញត្អែរចំពោះសេវាទូរសព្ទ និងអ៊ិនធឺណិត ដែលមានគុណភាពនៅមួយរយៈចុងក្រោយនេះ។ ជាមួយគ្នានេះ សម្តេចតជោ បានដាស់តឿនជាថ្មី ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅកម្ពុជាឲ្យពង្រឹង និងបង្កើនគុណភាពរបស់ខ្លួន ជាពិសេសនៅតាមបុរី ដែលតែងតែមានការរអ៊ូរទាំពីប្រជាប្រជាពលរដ្ឋពាក់ព័ន្ធរឿងគុណភាពសេវាខ្សោយ។ ត្រង់ចំណុចនេះ សម្តេចតេជោ ជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទដំឡើងអង់តែននៅតាមបុរីឲ្យបានច្រើនបន្ថែមទៀត ដើម្បីធនាគារគុណភាពសេវាសម្រាប់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់ម្ចាស់បុរីឲ្យលុបបំបាត់សិទ្ធិផ្តាច់មុខជាមួយប្រតិបត្តិករ និងចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមបុរី តាមរយៈការជួយសម្រួល និងអនុញ្ញាតឲ្យក្រុមហ៊ុនប្រតិបត្តិករផ្សេងៗអាចអូសខ្សែបណ្តាញចូលក្នុងបុរីផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្តចុះត្រួតពិនិត្យការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមបុរីរបស់ប្រតិបត្តិករផងដែរ។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ បច្ចុប្បន្នកម្ពុជាមានប្រតិបត្តិករទូរគមនាគមន៍ចំនួន៦៩ ក្នុងនោះមាន៥ជាប្រតិបត្តិករទូរសព្ទចល័ត, ៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត និង៥ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ កម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទចល័តជាង១៣លាននាក់, អ្នកប្រើសេវាអ៊ីនធឺណិតចល័តជាង១៧លាននាក់, សេវាទូរសព្ទអចល័តជិត៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័តជាង៣១ម៉ឺននាក់៕




អត្ថបទបន្ទាប់


មេកំពង់ផែស្វយ័តក្រុងព្រះសីហនុលើកទឹកចិត្តឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន

ព័ត៌មាន
អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអះអាងថា កន្លងមកខាងកំពងផែ រួមជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងក្រុមហ៊ុន…

ចិនអះអាងថា ច្រករបៀងពាណិជ្ជកម្មថ្មីជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់នឹងផ្លូវ

ព័ត៌មាន
អ្នកជំនាញការចិនបានបន្តលើកឡើងអំពីភាពឈ្នះ-ឈ្នះនៃការអនុវត្តគម្រោងពាណិជ្ជកម្មផ្លូវគោកនិងផ្លូវសមុទ្រ ដែលត្រូវបានដាក់ចេញស្របតាមគំនិតផ្តួចផ្តើមខ្សែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ