ពិព័រណ៍កសិកម្ម

ក្រសួងកសិកម្មនឹងរៀបចំពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ដើម្បីជំរុញទីផ្សារផលិតផលក្នុងស្រុក


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ពិព័រណ៍កសិកម្ម
ដោយ

គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកប្រើប្រាស់ លើកកម្ពស់និងជំរុញទីផ្សារផលិតផលក្នុងស្រុក និងបង្ហាញពីវឌ្ឍនភាពវិស័យកសិកម្មនៅកម្ពុជា ជាពិសេសបង្ហាញពីការអភិវឌ្ឍន៍ធនធានមនុស្ស និងផលិតផលស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មតែម្ដង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កម្មវិធីពិព័រណ៍នេះ នឹងអាចទាក់ទាញសាធារណជនចន្លោះពី៦ពាន់នាក់ទៅ៨ពាន់នាក់ឱ្យចូលរួម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងរៀបចំកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនៅបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្មចាប់ពីថ្ងៃទី១៦-១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមក្រសួងកសិកម្ម កម្មវិធីពិព័រណ៍នេះរៀបចំឡើងក្នុងបំណងដើម្បីជួយស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ដែលជាការផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយអ្នកមានតម្រូវការផលិតផលកសិកម្ម ក៏ដូចជាដើម្បីបង្ហាញពីការអភិវឌ្ឍន៍ធនធានមនុស្ស និងផលិតផលស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម, ការលើកកម្ពស់ និងជំរុញទីផ្សារផលិតផលក្នុងស្រុក ជាពិសេសដើម្បីបង្ហាញពីវឌ្ឍនភាពនៃវិស័យកសិកម្មនៅកម្ពុជាតែម្ដង។

កម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះ មានការដាក់បង្ហាញនូវផលិតផលកសិកម្ម, ម្ហូបអាហារ, សម្ភារកសិកម្ម, ធាតុចូលកសិកម្ម, គ្រឿងយន្តកសិកម្ម និងផលិតផលទូទៅសរុបចំនួន៧៥ស្តង់។តាមរយៈស្តង់ទាំងនេះ ក្រសួងកសិកម្មរំពឹងថា កម្មវិធីពិព័រណ៍រយៈពេល៣ថ្ងៃនេះ នឹងអាចទាក់ទាញសាធារណជន ថ្នាក់ដឹកនាំក្រសួងផ្សេងៗ អង្គទូត អង្គការ សហគមន៍ សភាពាណិជ្ជកម្ម សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងអាជីវករឱ្យចូលរួមចន្លោះពី៦ពាន់នាក់ទៅ៨ពាន់នាក់។

សូមបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាសាធារណជនកាន់តែស្គាល់ច្បាស់ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលជាសាកលវិទ្យាល័យដ៏ធំជាងគេលើការបណ្ដុះបណ្ដាលជំនាញកសិកម្ម។ បន្ថែមលើនេះកម្មវិធីនេះ នឹងផ្សារភ្ជាប់ផលិតផលមានគុណភាពទៅនឹងទីផ្សារ, អាចធ្វើឲ្យអតិថិជនមានទំនុកចិត្តលើទីតាំងដែលអាចរកទិញផលិតផលមានសុវត្ថិភាព,បង្កើនទីផ្សារសម្រាប់អ្នកផលិត និងផលិតផលរបស់និស្សិត និងបង្កើនទីផ្សារសម្រាប់អតិថិជនក្នុងតំបន់ឲ្យមានភាពងាយស្រួល៕

None



អត្ថបទបន្ទាប់


កម្ពុជាត្រៀមថវិកាជិត៤៥០លានដុល្លារ សម្រាប់ជួយពលរដ្ឋតាមរយៈគោលនយោបាយអាទិភាពទាំង៦

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើនត…

ម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈអាចប្រឈមនឹងវិធានការច្បាប់ បើមានៈបន្តលក់ប្រេងបន្លំគុណភាព និងបរិមាណ

នៅឆ្នាំ២០២៤ នេះ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈក្រោមរូបភាពលក់បន្លំគុណភាព និងបរិមាណអាចប្រឈ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ