អត្ថបទពាណិជ្ជកម្ម

ឥឡូវនេះ អតិថិជនអាចទិញទំនិញលើផ្សារខេមបូឌាត្រេដ តាមរយៈ អេប អេស៊ីលីដា បានយ៉ាងងាយស្រួល


ឥឡូវនេះ លោកអ្នកអាចប្រើប្រាស់ អេប ធនាគារ អេស៊ីលីដា ដើម្បីធ្វើការទូទាត់ប្រតិបត្តិការទិញ-លក់ទំនិញលើផ្សារខេមបូឌាត្រេ បានយ៉ាងស្រួល រហ័ស និងសុវត្ថិភាពខ្ពស់បំផុត។ ប្រតិបត្តិការទូទាត់នេះអាចប្រព្រឹត្តទៅបាន បន្ទាប់ពីធនាគារ អេស៊ីលីដា នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ ធនាគារ អេស៊ីលីដា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងផ្សារខេមបូឌាត្រេដ។
0R1A6259 copy
ដោយ
អំពី Acleda Bank

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពរបស់លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងសហការីរបស់ក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា។

អនុស្សរណៈនៃការយោគយល់គ្នានេះ​ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការ​ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា ដូចខាងក្រោម៖

- តភ្ជាប់គ្នារវាង ផ្សារខេមបូឌាត្រេដរបស់ ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធទូទាត់ប្រាក់របស់ ធនាគារ អេស៊ីលីដា ដើម្បីទូទាត់ថ្លៃទំនិញនៅផ្សារខេមបូឌាត្រេដ ដោយធានាឱ្យបាននូវអាជីវកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ដំណើរការ​បានដោយរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

- លើកស្ទួយការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​តាមរយៈការពង្រីកវិសាលភាពទីផ្សារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

- ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើនការយល់ដឹង និងសមត្ថភាព ក្នុងការគ្រប់គ្រងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការទូទាត់ តាមបែបឌីជីថល ទាំងក្នុង និងក្រៅប្រទេស​។

- លើកកម្ពស់ការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការទូទាត់តាមបែបឌីជីថល។

ផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកថ្នាក់ជាតិមួយនេះ មិនត្រឹមតែជួយគាំទ្រ និងអភិវឌ្ឍអាជីវកម្ម របស់​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថល ធានានូវ​បរិយាបន្នសកល និងពងឹ្រងជំនាញសហគ្រិនភាព ដើម្បីបង្កើនការលក់ផលិតផល ពង្រីកអាជីវកម្ម បង្កើនឱកាសការងារបន្ថែម សម្រាប់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀត អតិថិជន និងសាធារណជន អាចបញ្ជាទិញទំនិញយ៉ាងសម្បូរបែប និងរហ័សទាន់ចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទន្ទឹមនឹងនោះ ពួកគាត់ក៏អាច​ទូទាត់ថ្លៃទំនិញបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព តាមរយៈសេវាកម្ម ទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញរបស់ធនាគារ អេស៊ីលីដា សម្រាប់​ប្រតិបត្ដិការទូទាត់តាមរយៈ អេស៊ីលីដា ម៉ូបាល KHQR Code លេខគណនី និងបណ្ណគ្រប់ប្រភេទរបស់ធនាគារ អេស៊ីលីដា រួមមានប័ណ្ណវីសា, Mastercard, JCB, UnionPay International (UPI) & DCI ទាំងក្នុង និងក្រៅប្រទេស៕




អត្ថបទបន្ទាប់


ប្រទេសនៅអាស៊ីមួយចំនួនគ្រោងយកពន្ធស្ទះចរាចរណ៍លើរថយន្ត ដែលបើកកាត់ទីក្រុងធំៗ

ការបង់ពន្ធលើការស្ទះចរាចរណ៍កំពុងកើនឡើងនៅតាមទីក្រុងធំៗមួយចំនួននៅតំបន់អាស៊ី ដោយរដ្ឋធានីរបស់ឥណ្ឌា ថៃ និងវៀតណាម គ្រោងអនុវត្តផែនការគិតថ្លៃ…

សម្តេចធិបតី ចាត់ទុកអ្នកធុរកិច្ច និងវិនិយោគិនជាតួអង្គសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកអ្នកធុរកិច្ច និងវិនិយោគិនជាតួអង្គដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ