កម្ចីធនាគារពិភពលោក

លោក ដូណាល់ត្រាំ អំពាវនាវធនាគារពិភពលោក «ឈប់ផ្ដល់ប្រាក់​កម្ចីដល់ប្រទេសចិន»


ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់ ធនាគារពិភពលោក ឲ្យឈប់ផ្ដល់ប្រាក់កម្ចីដល់ប្រទេសចិន ដែលការអំពាវនាវរបស់លោកត្រាំនេះ ធ្វើឡើងក្រោយតែមួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីធនាគារពិភពលោក បានដាក់ចេញនូវផែនការផ្ដល់កម្ចី ដល់រដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
លោក ដូណាល់ត្រាំ អំពាវនាវធនាគារពិភពលោកឲ្យ «ឈប់ផ្ដល់កម្ចីដល់ប្រទេសចិន» (រូបភាព៖ CNBC)

នាពេលថ្មីៗនេះ ធនាគារពិភពលោក បាន​សម្រេច​អនុម័ត​គម្រោងផ្ដល់កម្ចីសម្រាប់​ប្រទេសចិន ប្រមាណ ១ពាន់លានដុល្លារ​ ទៅ១ពាន់ ៥រយ លាន​ដុល្លារអាមេរិក ជាប្រចាំឆ្នាំ រហូតដល់​ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ចី​នេះ ជាប្រភេទ​កម្ចី​ការប្រាក់ទាប។

លោកដូណាល់​ត្រាំ បាន លើកឡើង​នៅក្នុង​បណ្ដាញ​សង្គម Twitter របស់លោកថា «ហេតុអ្វី បានជាធនាគារ​ពិភពលោក នឹងផ្ដល់​ប្រាក់កម្ចី​ឲ្យទៅ​ប្រទេសចិន? តើនេះអាចទៅរួចទេ? ប្រទេសចិន មាន​លុយ​មហាសាលណាស់ហើយ ហើយ​ប្រសិនបើ​ពួកគេ​គ្មានលុយទេ ពួកគេ​នឹងអាចបង្កើតវាបាន! ដូច្នេះ ឈប់ឲ្យ​ចិន​ខ្ចីទៅទៀតទៅ!»

ធនាគារពិភពលោក បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ Reuters ដែរថា «ធនាគារពិភពលោក បានផ្ដល់កម្ចី​ទៅ​កាន់ប្រទេសចិន គឺមានការ​ធ្លាក់ចុះទាប​ជាលំដាប់ ហើយ​នឹង​បន្ត​កាត់បន្ថយ​ទៀត ដែលវាជា​ផ្នែកមួយ​នៃ​កិច្ចព្រមព្រៀង​របស់យើង ជាមួយនឹង​ភាគហ៊ុនិកទាំងអស់ រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ»។ ធនាគារ​ពិភពលោក បាន​គូសបញ្ជាក់ទៀតថា «យើង​នឹង​លុបបំបាត់​ការផ្ដល់ប្រាក់​កម្ចី នៅពេលណា​ប្រទេសទាំងនោះ កាន់តែមានខ្លាំងឡើង»។

ធនាគារពិភពលោក បាន​ផ្ដល់កម្ចី​ទៅកាន់ប្រទេសចិន ប្រមាណ ១ពាន់ ៣០០ លាន​ដុល្លារអាមេរិក នៅក្នុង​ឆ្នាំ​សារពើពន្ធ ២០១៩ ដែលវា​បញ្ចប់​កាលពីថ្ងៃទី៣០ខែមិថុនាកន្លងទៅនេះ ដែលមានការ​ថយចុះ​ពីប្រមាណ​២ពាន់ ៤០០ លាន​ដុល្លារអាមេរិក កាលពីឆ្នាំសារពើពន្ធ២០១៧។

ក៏ប៉ុន្ដែ ការ​ធ្លាក់ចុះនៃប្រាក់កម្ចី​របស់ធនាគារពិភពលោក សម្រាប់​ប្រទេសចិននេះ គឺមិនទាន់​ធ្វើឡើង​បាន​លឿនគ្រប់គ្រាន់ សម្រាប់​រដ្ឋបាល​លោកត្រាំនោះឡើយ ដែល​អាមេរិកតែងតែ​អះអាងថា ទីក្រុងប៉េកាំង មានទ្រព្យសម្បត្តិ​ច្រើនពេកហើយ សម្រាប់​ជំនួយអន្តរជាតិនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ោយប៉ែត កើនឡើងតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៣កន្លែងហើយ ជាមួយរោងចក្រជិត ២០

ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេស នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​មានចំនួន ៣ កន្លែងហើយ ដែលមាន​មានរោងចក្រសរុបចំនួនជិត ២០ រោងចក្រហើយ និ…

រដ្ឋថៃដាក់ចេញវិធានថ្មីជំរុញសហគ្រាសខ្នាតតូចនិងមធ្យម ឲ្យពង្រីកប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ និងធនាគារកណ្ដាលថៃ Bank of Thailand បានសម្រេចព្រមព្រៀងគ្នាដាក់ចេញនូវវិធានការថ្មី ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ