អត្ថបទពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព និងជំរុញការធ្វើបណ្ណកម្មសិទ្ធិដីធ្លីរដ្ឋឱ្យកាន់តែមានវឌ្ឍនភាពបន្ថែម


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនភាព និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព និងជំរុញការធ្វើបណ្ណកម្មសិទ្ធិដីធ្លីរដ្ឋឱ្យកាន់តែមានវឌ្ឍនភាពបន្ថែម
ដោយ

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន​នៃរាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ លោក លោកស្រី​តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត​ទាំង ២៥ និង​លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបប្រមាណ ១៦០ រូប។

កិច្ចប្រជុំនេះមានគោលបំណងចម្បង ដើម្បីពិនិត្យវឌ្ឍនភាពសម្រេចបាន និងបញ្ហាប្រឈមកន្លងមក ព្រមទាំងពិគ្រោះយោបល់រកដំណោះស្រាយ ដើម្បីជំរុញឱ្យការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋសម្រេច​បានវឌ្ឍនភាពន្ថែមទៀត។ ជារួម អង្គប្រជុំបានឯកភាពឱ្យពិនិត្យនិងកំណត់គោលដៅអនុវត្តបន្ត ដោយត្រូវបញ្ចូលគោលដៅសូចនាករនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋទៅក្នុងផែនការសកម្មភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (MAP4) ដើម្បីតាមដាន និងជំរុញ​ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនៅទូទាំងប្រទេសឱ្យចប់សប់គ្រប់​ត្រឹមឆ្នាំ២០២៦ ស្របតាមវិធានការជំរុញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងកិច្ចប្រជុំ​វាយតម្លៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០២៤ កន្លងទៅ។

សូមគូសបញ្ជាក់ថា ការពង្រឹងការគ្រប់គ្រងដីរដ្ឋគឺជាអាទិភាពមួយនៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋកាន់តែមានប្រសិទ្ធភាព និងទំនើបជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏កំពុងរៀបចំឯកសារគោល ដើម្បីតម្រង់ទិសការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាពថែមទៀត។




អត្ថបទបន្ទាប់


ធនាគារប្រ៊ីដ និងក្រុមហ៊ុនវីសា បានដាក់ឱ្យដំណើរការប័ណ្ណប្រ៊ីដ វីសាជាផ្លូវការ

ជាកាប្តេជ្ញាចិត្តមួយក្នុងការផ្តល់ជូនបទពិសោធន៍នៃសេវាធនាគារនៅក្នុងប្រទេស កម្ពុជា ធនាគារប្រ៊ីដបានសហការជាមួយ ក្រុមហ៊ុន Visa មានមោទកភាពប្រ…

តើអ្នកជំនាញមើលឃើញបែបណា ចំពោះចេតនាបង្ករឿងរបស់ថៃ មកលើកម្ពុជា?

ក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ គេសង្កេតឃើញភាគីថៃ តែងតែធ្វើសកម្មភាពបង្កបញ្ហាលើកម្ពុជា ជាបន្តបន្ទាប់ដូចជាក្រុមទាហានថៃ ដើរល្បាតចូលទឹកដីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ