ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

តើការឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា អាចកាត់ផ្ដាច់បាននៅពេលណា?


លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺ កូវីដ-១៩ នឹងមិនអាចកាត់ផ្តាច់បានឆាប់រហ័សទេ បើសិនជាប្រជាពលរដ្ឋ នៅតែមានមានការធ្វេប្រហែស និងខ្វះការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងដូច្នេះ នៅសន្និសារព័ត៌មានស្តីពី ការបំភ្លឺច្បាប់ថ្មី ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១។
តើការឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា អាចកាត់ផ្ដាច់បាននៅពេលណា? (រូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ)

ឆ្លើយតបទៅ​នឹងសំនួរ​របស់​អ្នកសារព័ត៌មាន ថាតើ ក្រសួង​សុខាភិបាល​អាចប៉ានស្មាន​បានទេ ពេលណាទើប អាចកាត់ផ្តាច់​ឆ្លង​រីករាលដាល​ជំងឺកូវីដ-១៩? លោកជំទាវ​ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការកាត់ផ្តាច់​ការឆ្លងរីករាលាល នឹងមិនអាចទៅ​រួចនោះទេ បើសិន​ប្រជាពលរដ្ឋ​នៅតែមិនខ្វល់ ហើយបន្ត​ការជួបជុំ​គ្នា​ដដែលនោះ។

លោកជំទាវ បានបន្ថែមថា៖«បច្ចុប្បន្នេះ វីរុសកូវីដ-១៩​ដែលបំប្លែងថ្មី មានការចរាចរ​យ៉ាងសកម្មនៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ ចំនួនអ្នក​ឆ្លងនៅតែ​បន្តកើន​ឡើង​ដោយសារអី ដោយសារតែ​អ្នកចល័ត​ពីខេត្ត​មួយទៅ​ខេត្តមួយ​នៅតែមាន​ ហើយយើង​ទើបតែស្ងាត់​ម្សិលមិញ​នេះទេ ដោយសារមានបុរស​ម្នាក់​បានស្លាប់ អ៊ីចឹងបើ​ក្នុង​រយៈពេល​២សប្តាហ៍នេះ បើសិនជា​អនុវត្ត​ឲ្យបាន​ម៉ត់ចត់ រំពឹងថា ករណី​ឆ្លង​នឹងថយចុះ នឹងឈាន​ចូលដល់​ការបញ្ចប់ តែបើ​ពលរដ្ឋ​នៅតែ​មិនស្តាប់ មិនខ្វល់ទេ នោះវា​ពិតជា​ពិបាក​ក្នុងការវាយ​តម្លៃណាស់»។

យ៉ាងណាមិញ ចំពោះការដាក់ឲ្យ ច្បាប់ស្ដី​ពីវិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩ និងជំងឺ​ឆ្លង​កាចសាហាវ និងប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បញ្ជាក់ថា  ជាចាំបាច់​ណាស់​ក្នុងដំណាក់កាលនេះ ហើយការ​ចូល​រួម​អនុវត្តច្បាប់​របស់​ប្រជាពលរដ្ឋ គឺជា​កត្តា​សំខាន់​ណាស់ ដែលជា​ជំរុញ​ឲ្យ​មាន​ការបិទ​បញ្ចប់​ករណី​ឆ្លងរីករាលដាល​ក្នុង​សហគមន៍នេះ។

ឯកឧត្តមបាន​បញ្ជាក់ថា៖ «នៅក្នុងច្បាប់នេះ រាជរដ្ឋាភិបាល​បាន​កំណត់​ច្បាស់​ណាស់ គឺចង់ឲ្យប្រជាពលរដ្ឋ​ចូលរួម ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​មួយនេះ ហើយគ្មាន​អ្វីដែល​សំខាន់​ជាងនេះទៀតទេ ធ្វើច្បាប់​មិនមែន​គោលដៅ​ដាក់ទោស​ប្រជាពលរដ្ឋទេ គឺចង់ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម»។

សូមជម្រាបថា ច្បាប់​និងអនុក្រឹត្យស្តីពី​ វិធានការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺកូវីដ-១៩ បានចូលជា​ធរមាន​កាលពីថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២១ ដើម្បីពិន័យ និង​ដាក់​ទោស​ចំពោះបុគ្គល ដែល​ប្រព្រឹត្ត​ល្មើស​នឹង​វិធាន​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩ និង​ជំងឺ​ឆ្លង​កាចសាហាវ​ផ្សេង​ទៀត។ ការដាក់ចេញ​វិធានការ​បន្ទាន់​របស់​ប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​​ស្របពេល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​ឆ្លង​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេសប៊ីអាយ លី ហួរ ម.ក បាន​បើក​សាខា​ថ្មី​ជាផ្លូវការ​ ​ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម​ដ៏​មានសក្ដានុពល

ព័ត៌មាន
រាជ​ធានី​ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជា​ការវិនិយោគទុន​រួមគ្នា​រវាង​ក្រុមហ៊ុន លីហួរ គ្រុប…

សម្តេច ហ៊ុន សែន ស្នើឲ្យអាជ្ញាធរខេត្តចេញបញ្ជាឲ្យ ផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំពិធីមង្គលការនិងការជួបជុំនានា

ព័ត៌មាន
នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសំឡេងមួយ ដោយបានស្នើដល់អាជ្ញាធររាជធានីខេត្ត ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ