វ៉ាក់សាំងកូវីដបង្ហាញប្រសិទ្ធភាពខ្ពស់នៅសិង្ហបុរី

អ្នកចាក់វ៉ាក់សាំងរួចមួយចំនួននៅសិង្ហបុរីនៅតែឆ្លងកូវីដ-១៩ ប៉ុន្ដែមិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ


រដ្ឋាភិបាលសិង្ហបុរីថ្មីៗនេះ បានបង្ហាញរបាយករណ៍ស្តីពីចំនួនអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសរបស់ខ្លួនគិតត្រឹមរយៈពេល៤សប្តាហ៍ចុងក្រោយ ដោយបានកត់ត្រាឃើញថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ដែលបានរកឃើញទាំងអស់ មាន៧៥% ជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួចហើយ។ យ៉ាងណាមិញ មិនមាននរណាម្នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
វ៉ាក់សាំងកូវីដបង្ហាញប្រសិទ្ធភាពខ្ពស់នៅសិង្ហបុរី
ដោយ និង

ស្រប​ពេល​ដែល​របាយការណ៍​បាន​បង្ហាញ​យ៉ាង​ច្បាស់ ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដែល​អាច​ការពារ​អ្នក​ឆ្លង​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ វា​ក៏​បាន​ឲ្យ​យើង​ដឹង​ដែរ​ថា វ៉ាក់សាំង​តែ​មួយ​មុខ មិន​អាច​ទប់ស្កាត់ ឬ បិទ​បញ្ចប់​ការ​រាលដាល​របស់​កូ​វី​ដ​-១៩​បាន​ឡើយ​។

ជាក់ស្តែង នៅ​សិង្ហ​បុរី​ដែល​ជា​ប្រទេស​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ាន បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩​ជាង ១.០០០​ករណី​ក្នុង​រយៈពេល ២៨​ថ្ងៃ​ចុង​ក្រោយ ក្នុង​នោះ​មាន ៤៤%​ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​សិង្ហ​បុរី ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​, ៣០% រក​ឃើញ​លើ​អ្នក​ទើប​ចាក់​វ៉ាក់សាំង​បាន​មួយ​ដូ​ស និង ២៥%​ទៀត​ជា​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​សោះ​។

ទោះបី​ក្នុង​តួលេខ​អ្នក​ឆ្លង​ទាំង​ជាង​១.០០០​ករណី មាន​ត្រឹមតែ ៨​ករណី​ប៉ុណ្ណោះ ស្ថិត​ក្នុង​កម្រិត​ត្រូវការ​អុកស៊ីហ្សែន​ជា​ជំនួយ និង ១​ករណី​ទៀត​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។ អ្នកជំងឺ​ទាំង​៩​នាក់​នេះ សុទ្ធសឹងតែ​ជា​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ទាំង​ពីរ​ដូ​ស​។ នេះ​បើ​តាម​ការ​អះអាង​ពី​ក្រសួងសុខាភិបាល​សិង្ហ​បុរី​។

អ្នកជំនាញ​របស់​សិង្ហ​បុរី​បាន​ពន្យល់​ថា ទោះ​មានការ​ឆ្លង​លើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ក៏​ពិតមែន ក៏​ប៉ុន្តែ​មិនមែន​បាន​សេចក្តី​ថា វ៉ាក់សាំង​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះថា វ៉ាក់សាំង​បានការ​ពារ​មិន​ឲ្យ​អ្នកជំងឺ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ដែល​ប្រការ​នេះ​សបញ្ជាក់​ថា វ៉ាក់សាំង​បាន​ជួយ​សង្គ្រោះ​យើង​ពី​សេចក្តីស្លាប់​រួច​ទៅ​ហើយ​។

សូម​ជម្រាប​ថា បើ​ធៀប​ពី​ការ​ចាក់​វ៉ាក់សាំង​នឹង​ចំនួន​ប្រជាជន សិង្ហ​បុរី​ក៏​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​អា​រ៉ាប់​រួម ជា​ប្រទេស​បាន​ចាក់​វ៉ាក់សាំង​ច្រើន​ជាងគេ​នៅ​ក្នុង​ពិភពលោក ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​តាមដាន​និង​ចងក្រង​ដោយសារ​ព័ត៌មាន Reuters​។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​ពលរដ្ឋ​សិង្ហ​បុរី​សរុប​ចំនួន ៥​លាន​៧​សែន​នាក់ មាន​៧៥%​នៃ​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​។ សិង្ហ​បុរី បាន​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន ៣​ប្រភេទ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន រួម​មាន វ៉ាក់សាំង​អា​មេ​រិ​ក Pfizer​និង Moderna រួម​ទាំង​វ៉ាក់សាំង​ចិន Sinovac ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនបង្ខំចិត្តបញ្ឈប់ចង្វាក់ផលិតកម្មនៅវៀតណាម ចំពេលមានវិធានការបិទខ្ទប់

ព័ត៌មាន
ក្រុមហ៊ុនផលិតរបស់ចិន ដែលមានរោងចក្រផលិតនៅភាគខាងត្បូងប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការបិទអាជីវកម្ម ចំពេលប្រទេសវៀតណាមមានវិធានការបិទខ្ទប់ …

ប្រាក់យ័នឌីជីថលរបស់ចិន អាចបង្កបញ្ហាប្រឈមដល់ប្រាក់ដុល្លារអាមេរិកយ៉ាងណាខ្លះ?

ព័ត៌មាន
ប្រទេសចិន ត្រូវបានគេមើលឃើញថាកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងអាមេរិក នៅពេលគេនិយាយអំពីភាពច្នៃប្រឌិតនៅក្នុងបច្ចេកវិទ្យារូបិយវត្ថុឌីជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ