លំនៅដ្ឋានតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចង់ឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ យកគំរូតាមគម្រោងផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល


រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល របស់ក្រុមហ៊ុន WorldBridge Homes ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា សៀ ឫទ្ធី នោះ ថាជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យគំរូមួយ ដែលអ្នកអភិវឌ្ឍន៍ដទៃទៀតគួរតែយកលំនាំតាមទាំងនៅលើផ្នែកគុណភាព ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសេចក្ដីថ្លៃថ្នូរ ខណៈដែលគម្រោងលំនៅដ្ឋាននេះ ត្រៀមនឹងប្រគល់ផ្ទះ ដែលបានសង់សាង់រួចរាល់ជាង៦០០ ខ្នង ក្នុងជំហានដំបូង ជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងខែមេសាខាងមុខនេះ។
ឯកឧត្តម ជា សុផារ៉ា ចង់ឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ យកគំរូតាមគម្រោងផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល

ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​នេះ សម្រាប់​មន្ត្រីរាជការ និង​កម្មករ​ក​ម្មា​រិ​នី ដែល​អាច​ទិញ​ដោយ​បង់​រំ​លោះ​ក្នុង​តម្លៃ​សមរម្យ​។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា សម្រាប់​គម្រោង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ ទីក្រុង​រណប​សិរី​មង្គល​នេះ អាច​ចាត់​ទុក​បាន​ថា គឺជា​គម្រោង​គំរូ​មួយ​សម្រាប់​អ្នក​អភិវឌ្ឍន៍​ដទៃ​ទៀត គួរតែ​យក​លំនាំ​តាម ទាំង​នៅ​លើ​ផ្នែក​គុណភាព​សំណង់ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សន្ដិសុខ និង​នីតិវិធី​ងាយស្រួល​ក្នុង​ការ​បង់ប្រាក់​ជាដើម​។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងឧកញ៉ា សៀ ឫទ្ធី (នៅខាងឆ្វេងដៃឯកឧត្តម ជា សុផារ៉ា)

លោក យក់ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​គម្រោង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge Homes បាន​លើក​ឡើង​ដែរ​ថា មក​ទល់​ពេល​នេះ គម្រោង​លំនៅ​ដ្ឋា​នទី​ក្រុង​រណប សិរី​មង្គល​នេះ សម្រេច​បានការ​សាងសង់​ផ្ទះ ដែល​ត្រៀម​នឹង​ប្រគល់​ជូន​អតិថិជន​ក្នុង​ជំហាន​ដំបូង ចំនួន ៦០៣ ផ្ទះ​។ បើ​តាម​ផែនការ​នឹង​ផ្ដល់​ជូន​ផ្ទះ​ទាំងនោះ ដល់​អតិថិជន​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​នេះ​។ លោក​បន្ត​ថា ក្រៅពី​នេះ នៅ​សល់​ផ្ទះ ១០៨៨ ផ្ទះ​ផ្សេង​ទៀត កំពុង​សាងសង់​បាន​ប្រមាណ ៣០%​ហើយ ដែល​អាច​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​ប្រគល់​ជូន​អតិថិជន​នៅ​ចុងឆ្នាំ​២០២០​នេះ ឬ​ដើមឆ្នាំ​២០២១​ខាង​មុខ​នេះ​។ 

លោក យក់ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​គម្រោង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge Homes

បើ​តាម​ការ​អះអាង​របស់ លោក យក់ សុធី​រិ​ទ្ធ បើ​ទោះបីជា​តម្លៃ​អចលនទ្រព្យ​មានការ​ឡើងថ្លៃ​ជា​លំដាប់ ក៏​ពិតមែន ប៉ុន្ដែ​សម្រាប់​លំនៅ​ដ្ឋា​ន​តម្លៃ​ស​រម្យ​ទីក្រុង​រណប​សិរី​មង្គល គឺ​មិន​បាន​ដំឡើង​ថ្លៃ​នោះ​ទេ ពោល​គឺ​តម្លៃ​នៅ​តែ​រក្សា​ចន្លោះ​ពី ២៥.០០០ ដុល្លារ ទៅ​ក្រោម ៣០.០០០ ដុល្លារ​ដដែល ខណៈ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក៏​បាន​និង​កំពុង​ស្វែងរក​នូវ​តម្លៃបន្ថែម​កាន់តែ​ប្រសើ​រេ​ថែម​ទៀត​សម្រាប់​អតិថិជន ដូច​ជា​ការ​ទិញ​កាត់ឈ្មោះ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី នគ​រូបី​យ​កម្ម និង​សំណង់​សម្រេច​អនុគ្រោះ​លើ​ពន្ធ​ប្រថាប់ត្រា​៤% ដោយ​កាត់​វា​មក​ជា​បន្ទុក​របស់​រដ្ឋ​វិញ​។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​ក្រសួង​រៀបចំ​ដែនដី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន មាន​គម្រោង​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ចំនួន ៥ គម្រោង បាន​និង​កំពុង​អនុវត្ត​សាងសង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ២​គម្រោង​, ខេត្តកណ្ដាល មាន ២​គម្រោង និង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន ១​គម្រោង ដោយ​គម្រោង​ទាំង​៥​នេះ មានការ​សាងសង់​លំនៅ​ដ្ឋា​ន​សរុប ប្រមាណ​ជាង ៨.០០០ ខ្នង និង លំនៅ​ដ្ឋា​ន​ជាង​ខុន​ដូ មាន​ជាង ៧.២០០ យូ​នី​ត ហើយ​គម្រោង​ទាំងនេះ មាន​លក់​លំនៅ​ដ្ឋា​ន​តម្លៃ​ក្រោម ៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ 

លំនៅដ្ឋានតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឧកញ៉ា សៀ ឫទ្ធី ទស្សនកិច្ចក្នុងទីក្រុងរណបសិរីមង្គល
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឧកញ៉ា សៀ ឫទ្ធី ទស្សនកិច្ចក្នុងទីក្រុងរណបសិរីមង្គល

ក្នុង​ចំណោម​នោះ គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន WorldBridge Homes  ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ធំ​ជាងគេ​មួយ ដែល​ស្ថិត​នៅ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល មាន​ចម្ងាយ​ប្រមាណ ៨គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ក្រុង​តា​ខ្មៅ​។ គម្រោង​នេះ សាងសង់​លើ​ផ្ទៃដី​សរុប ២៣ ហិ​កតា មាន​ចំនួន​ផ្ទះ​សរុប​ជាង ២.៤០០​ផ្ទះ ជាមួយ​ទុន​វិនិយោគ​សាងសង់ ប្រមាណ ៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ គិត​មក​ទល់​ពេល​នេះ គម្រោង​លំនៅ​ដ្ឋា​នទី​ក្រុង​រណប​សិរី​មង្គល​នេះ បាន​លក់​ផ្ទះ​អស់​ចំនួន ជាង​១​ពាន់​ផ្ទះ ស្មើនឹង ៤៤% នៃ​ចំនួន​ផ្ទះ​សរុប ក្នុង​នោះ អតិថិជន ដែល​ជា​មន្ត្រីរាជការ​មាន​ចំនួន ២៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងនឹងចុះហត្ថលេខា FTA ជាមួយចិន នៅចុងឆ្នាំនេះ ចំពេល EBA ត្រូវបានដកផ្នែកខ្លះ!

ព័ត៌មាន
ក្រោយពីសហភាពអឺរ៉ុប ប្រកាសថាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នោះ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ សេចក្…

វិស័យដឹកជញ្ជូនទូទាំងពិភពលោករង្គោះរង្គើ ដោយសារឥទ្ធិពល វីរុសកូរ៉ូ-COVID 19

ព័ត៌មាន
ទីផ្សារនៃវិស័យដឹកជញ្ជូនទូទាំងសកលលោក ហាក់បីដូចជា ស្ងប់ស្ងាត់ ក្រោយការផ្ទុះឡើងនៃមេរោគកូរ៉ូណា ជាពិសេសបណ្តាប្រទេសដែលមានទំនាក់ទំនងដឹកជញ្ជូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ