ការផ្គត់ផ្គង់​ចំណីអាហារអំឡុងពេលបិទខ្ទប់

ផ្សារចំនួន៣ សហការជាមួយក្រសួងពាណិជ្ជកម្ម ផ្គត់ផ្គង់ទំនិញនៅតំបន់ក្រហម និងតំបន់លឿងទុំ


ក្រោយសាលារាជធានីភ្នំពេញ បានចេញផែនទីកំណត់តំបន់លឿង តំបន់លឿងទុំ និងក្រហមរួចមក ក្រសួងពាណិជ្ជកម្ម ក៏បានសហការជាមួយវិស័យឯកជន ដោយក្នុងនោះ មានក្រុមហ៊ុនចំនួន៣ចូលរួម ក្នុងការលក់ និងផ្គត់ផ្គង់គ្រឿងឧបភោគនៅតំបន់ក្រហម និងតំបន់លឿងទុំ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ស្បៀង និងតម្លៃទំនិញ ជៀសវាងការឡើងថ្លៃហួសហេតុពេក។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ស្តង់លក់ស្បៀងអាហាររបស់ក្រសួងពាណិជ្ជកម្ម មួយកន្លែងតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី។ រូបថត៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់តាំងពីពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមក មិនទាន់កើតមានបញ្ហាមួយចំនួនដូចជា ខ្វះទំនិញ ឬទំនិញមានឡើងថ្លៃទំនិញហួសហេតុ និងមិនមានការសម្រុកទៅទិញច្រើនកកកុញពេកនោះទេ លើកឡើងតែថ្ងៃដំបូង ដែលពលរដ្ឋទទួលមានព័ត៌មានខុសតែប៉ុណ្ណោះ ។

ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់លឿងទុំ និងតំបន់ក្រហម ដែលពិបាកក្នុងការធ្វើដំណើរទៅទិញម្ហូប និងគ្រឿងឧបភោគបរិភោគ ក្រសួងបានសហការជាមួយវិស័យឯកជន រួមមានក្រុមហ៊ុនវីរៈប៊ុនថាំ  ផ្សារអ៊ីអន និងផ្សារម៉ាក្រូ ដើម្បីផ្តល់ជម្រើសទំនិញកាន់តែសម្បូរបែបដល់ពលរដ្ឋក្នុងការបញ្ជាទិញតាមប្រព័ន្ធអនឡាញ និងទូរស័ព្ទ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបន្ថែមថា ក្រៅពីក្រុមហ៊ុននិងផ្សារទំនើបទាំង៣នេះហើយ ក្រសួងបាននិងកំពុងពិភាក្សាជាមួយផ្សារទំនើបធំៗមួយចំនួនទៀត ដើម្បីឲ្យការផ្គត់ផ្គង់កាន់តែទូលំលាយ ហើយធានាបានថា មានគ្រប់គ្រាន់ តម្លៃសមរម្យ ខណៈដែលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មមានស្តង់ ១១កន្លែង ស្មើនឹង ២២ស្តង់ ដោយក្នុងនោះ ៨ទីតាំងនៅជាប់នឹងតំបន់ក្រហម។

ជុំវិញការសហការជាមួយក្រសួងពាណិជកម្មនេះដែរ លោក សួរ វីរៈ អគ្គនាយក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស បានឲ្យដឹងថា ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្មនេះ ក្រុមហ៊ុនរបស់លោកបានផ្តល់ជូនទាំងការដឹកជញ្ជូន និងទំនិញដូចជាត្រី សាច់បន្លែ និងគ្រឿងហូបផ្សេងទៀត នៅក្បែរនឹងស្តង់របស់ក្រសួងតែម្តង ដោយតម្លៃទំនិញនីមួយៗ ដូចទៅនឹងតម្លៃទីផ្សារដែរ។

ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ទំនិញដែលក្រសួងបានយកដាក់លក់នេះ គឺជាទំនិញដែលស្ថិតនៅក្នុងស្តុកបម្រុងរបស់រដ្ឋ ដែលប្រើប្រាស់ជាស្បៀងជំនួយសង្គម ដោយចំណូលដែលបានពីការលក់ទំនិញទាំងនោះ ត្រូវបង្វែរទៅទិញទំនិញទុកទិញស្បៀងលក់វិញផង ដែលស្បៀងមួយចំនួនធំក៏ត្រូវចែកជូនដល់ពលរដ្ឋជួបការលំបាកបំផុតនៅក្នុងអំឡុងពេលនេះ។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ រយៈពេលជាងមួយសប្តាហ៍នៃការដាក់ឲ្យដំណើរការទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ដែលទិញតាមរយៈវេបសាយ QR កូដ គឺមានអ្នកបញ្ជាទិញដល់ចំនួនដល់រាប់ពាន់នាក់ហើយ ដោយក្រសួងរំពឹងថា ចំនួននេះនឹងមានការកើនឡើងបន្តទៀត ក្រោយពេលក្រសួងសហការជាមួយផ្សារទំនើបឯកជនហើយនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ២០២១ វិស័យទេសចរណ៍នឹងយ៉ាប់យ៉ឺនជាង ២០២០ទៅទៀត!

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំងចំពោះសុខភាពវិស័យទេសចរណ៍នៅកម្ពុជាក្នុងឆ្នាំ២០២១ ក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ-…

Huawei ធ្លាក់ចុះប្រាក់ចំណូលខ្លាំងដោយសារការលក់ទូរស័ព្ទធ្លាក់ចុះ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei នៅមួយរយៈពេលចុងក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំង បន្ទាប់ពីអាមេរិកបានកាច់ចង្កោមខ្លារបស់ក្រុមហ៊ុនបច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ