បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសិង្ហបុរី

Moderna បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសិង្ហបុរី ដើម្បីសម្រួលការចែកចាយវ៉ាក់សាំងក្នុងតំបន់


ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna កាលពីថ្ងៃអង្គារទី១៥កុម្ភៈ បានប្រកាសពីគម្រោងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីនៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជានៅក្នុងបីប្រទេស និងដែនដីផ្សេងទៀតរួមមានប្រទេសម៉ាឡេស៊ី កោះតៃវ៉ាន់ និងក្រុងហុងកុង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel News Asia។
វ៉ាក់សាំង Moderna

ក្រុមហ៊ុន Moderna និយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីនេះនឹងជួយជម្រុញ និងបង្កើនការចែកចាយ និងប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ប្រភេទ MRNA នៅក្នុងប្រទេសសិង្ហបុរី និងសម្រាប់តំបន់ទាំងមូល។

យ៉ាងណាមិញ Moderna មិនបានបង្ហាញចំនួនមនុស្សដែលខ្លួនគ្រោងនឹងជ្រើសរើសឲ្យធ្វើការក្នុងក្រុមហ៊ុនបុតសម្ព័ន្ធថ្មី ក្នុងប្រទេសសិង្ហបុរីទេ។ ប៉ុន្តែជាការឆ្លើយតបទៅនឹងសំណួររបស់ សារព័ត៌មាន CNA ក្រុមហ៊ុនអះអាងថា ការងារនឹងគ្របដណ្តប់លើមុខងារជាច្រើនក្នុងផ្នែកវេជ្ជសាស្ត្រ និយតកម្ម ទីផ្សារ ការទូទាត់សំណង កិច្ចការរដ្ឋាភិបាល និងប្រតិបត្តិការពាណិជ្ជកម្ម។

នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយថា លោក រីករាយ ក្នុងការប្រកាសពីការពង្រីកក្រុមហ៊ុនទៅកាន់ប្រទេសសិង្ហបុរី ដោយកំណត់បានថាសិង្ហបុរីជា មជ្ឈមណ្ឌលជីវបច្ចេកវិទ្យានៃតំបន់អាស៊ី។

គួរកត់សម្គាល់ថា អំឡុងពេលជំងឺរាតត្បាតកូវីដ១៩តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាផ្នែកដ៏សំខាន់មួយ នៃអាជីវកម្មរបស់ក្រុមហ៊ុន Moderna ដែលបច្ចុប្បន្នមានការិយាល័យនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ។

បច្ចុប្បន្នក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយនេះ មានវត្តមាននៅក្នុងទីផ្សារចំនួន១២ប្រទេស ក្នុងពិភពលោក។ កាលពីឆ្នាំមុន ក្រុមហ៊ុន Moderna និងរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកឱកាសក្នុងស្រុកសម្រាប់ការស្រាវជ្រាវ និងការផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនៅតែជឿថា រុស្សីនឹងវាយអ៊ុយក្រែន ទោះម៉ូស្គូប្រកាសដកទ័ពមកវិញមួយចំនួនក្ដី

ព័ត៌មាន
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃអង្គារទី១៥កុម្ភៈ បានចេញមកអំពាវនាវចំៗតែម្តង ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ឲ្យឈានជើងច…

ធនាគារ DBS របស់សិង្ហបុរីចាត់ទុកវៀតណាមជាអ្នកដែលទទួលផលសំខាន់ពីកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
ធនាគារឈានមុខគេរបស់សិង្ហបុរី DBS បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប្រទេសវៀតណាមទំនងជាអ្នកទទួលផលដ៏សំខាន់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ