ការធ្វើកសិ-ពាណិជ្ជកម្មកម្ពុជា

មហាសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធីលើកឡើងថា ការជំរុញធ្វើកសិ-ពាណិជ្ជកម្ម ជារឿងលំបាកមួយសម្រាប់កម្ពុជា


ដ្បិតថា វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើន ប៉ុន្ដែ សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មរបស់កម្ពុជាគឺនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការចូលរួមជំរុញ គាំទ្រកាន់តែខ្លាំងបន្ថែមទៀត ពីគោលនយោបាយ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការចូលរួមពីវិស័យឯកជន និងកសិករ។ ជុំវិញលើការជំរុញការធ្វើ កសិ-ពាណិជ្ជកម្ម នេះដែរ ត្រូវមហាសេដ្ឋីកសិកម្មមួយរូបនៅកម្ពុជា គឺឧកញ៉ា បណ្ឌិតម៉ុង ឫទ្ធី គូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាយើ វាពិតជារឿងលំបាកណាស់ ក្នុងការជំរុញវិស័យកសិកម្មឲ្យឈានទៅរកការធ្វើកសិកម្ម បែបកសិ-ពាណិជ្ជកម្មបាន។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី

ជា​អ្នកជំនាញ​កសិកម្ម និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប ក​ញ៉ាប​ណ្ឌិ​ត ម៉ុង ឫ​ទ្ធី យល់​ឃើញ​ថា បើ​ទោះបី​កម្ពុជា ជា​ប្រទេស​កសិកម្ម​ក៏​ពិតមែន តែ​ការ​ប្រែក្លាយ​កម្ពុជា ទៅ​ប្រទេស ក​សិ​-​ពាណិជ្ជកម្ម វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​។ ក្នុង​ន័យ​នេះ ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា សម្រាប់​កម្ពុជា ការ​ជំរុញ​ធ្វើ ក​សិ​-​ពាណិជ្ជកម្ម មាន​កត្តា​សំខាន់​ៗ ជា​ច្រើន ក្នុង​នោះ កត្តា​ពូជ ជា​កត្តា​ចម្បង​បំផុត​មួយ ក្នុង​ការ​ឈាន​ទៅ​ជំរុញ​ការ​ធ្វើ ក​សិ​-​ពាណិជ្ជកម្ម​។ មហាសេដ្ឋី​កសិកម្ម​រូប​នេះ បាន​គូសបញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា នៅ​តែ​មានការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ក្រៅប្រទេស នោះ​ក៏​ព្រោះតែ​ការ​ផ្គត់ផ្គង់​របស់​កម្ពុជា មិន​ទាន់​គ្រប់គ្រាន់​តាម​តម្រូវការ ទីផ្សារ​នៅឡើយ ពិសេស គឺ​ការ​ផ្គត់ផ្គង់​ពូជ​។

អ្នកជំនាញ​ចាស់វស្សា​ផ្នែក​កសិកម្ម​រូប​នេះ បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​សទៀត​ថា សព្វថ្ងៃ មិន​ត្រឹមតែ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម នោះ​ទេ សូ​ម្បី​តែ​ពូជ ក៏​កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង​ដែរ ដូច្នេះ រឿង​ជំរុញ​ការ​ធ្វើ ក​សិ​-​ពាណិជ្ជកម្ម​ទៀត​នោះ វា​អាច​ពិបាក និង​ត្រូវ​ប្រើ​ពេល​បន្ថែម​ទៀត​។ ដោយឡែក ចំពោះ​ទីផ្សារ​កសិកម្ម​កម្ពុជា ឯណោះ​វិញ បណ្ឌិត​កសិកម្ម​រូប​នេះ យល់​ថា  គឺ​មាន​ស្ថាន​ភាពល្អ​។

សូម​បញ្ជាក់​ថា វិស័យ​កសិកម្ម គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​វិស័យ​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​វា​បាន​និង​កំពុង​ដើរតួ​នាទី​រឹតតែ​សំខាន់​នៅ​អំឡុង​ពេល​ប្រទេស​កំពុង​ជួប​បញ្ហា​វិបត្តិ​កូ​វី​ដ​-១៩ ដែល​កំពុង​បន្ដ​អូស​បន្លាយ​នេះ​។ វិស័យ​កសិកម្ម ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​អះអាង​ថា គឺជា​វិស័យ​មួយ ដែល​មាន​ភាព​ធន់​ជាងគេ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩ ដែល​បាន​និង​កំពុង​បង្ក​ឲ្យ​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ​។

តួលេខ​ពី​ក្រសួងកសិកម្ម​បង្ហាញ​ថា នៅ​៨​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជាង ៥​លាន​៥​សែន​តោន កើនឡើង​ដល់​ទៅ​ជាង ៨៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ជាមួយនឹង​ទឹកប្រាក់​នាំ​ចេញ​សរុប​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ តាម​ការ​ព្យាករ​ពី​ធនាគារ​អ​ភ​វិ​ឌ្ឍ​ន៍​អាស៊ី វិស័យ​កសិកម្ម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ នឹង​កើនឡើង ១,៥% នៅ​គ្រា​ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ដែរ​ថា នឹង​កើន ១,៩%៕

None



អត្ថបទបន្ទាប់


អាកាសយានដ្ឋានទាំង៣របស់កម្ពុជា ត្រៀមខ្លួនរួចស្រេច ដើម្បីទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំង

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានអះអាងថា អាកាសយានដ្ឋានទាំង៣កន្លែងរបស់កម្ពុជា បានត្រៀមខ្លួនរួចស្រេចបាច់អស់ហើយ ក្នុងការទទួលភ្…

គម្រោងព្រលាយន្ដហោះសៀមរាបថ្មី អាចនឹងត្រូវចំណាយបន្ថែមជាង ១០លានដុល្លារ ដើមប្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត

គម្រោងព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាបថ្មី ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា បច្ចុប្បន្នសម្រេចបានជាង ៤៥%ហើយ ប៉ុន្ដែ គម្រោងនេះ កំពុងបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ