ពលរដ្ឋថៃ

កូវីដ-១៩រុញពលរដ្ឋថៃជួបបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង ក្នុងតួលេខអាក្រក់ជាងគេបំផុតប្រចាំតំបន់


ស្ថានភាពកូវីដ-១៩ នៅថៃកាន់តែយ៉ាប់យ៉ឺនឡើងៗ បាននិងកំពុងរុញឲ្យពលរដ្ឋថៃជួបនឹងបញ្ហាជីវភាពកាន់តែខ្លាំងដែរ។ ជាក់ស្ដែង តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន អាយភី អេសអូអេស (Ipsos) របស់ថៃ បានរកឃើញថា មាន៣៦% នៃប្រជាជនថៃ បាននិយាយថា ពួកគេ មានស្ថានភាពហិរញ្ញវត្ថុ អាក្រក់ ហើយវាមានអត្រាខ្ពស់ជាងគេបំផុតធៀបនឹងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយ នៅលើសារព័ត៌មាន Bangkok Post។
ការប្រកបរបររកស៊ី របស់ប្រជាជនថៃនៅអំឡុងពេលស្ថានភាពកូវីដ-១៩ កំពុងតែផ្ទុះខ្លាំងប្រឈមនឹងការបាត់បង់ប្រាក់ចំណូល
ដោយ

លោកស្រី យ៉ូសាណា នាយកគ្រប់គ្រងនៃក្រុមហ៊ុន Ipsos ប្រទេសថៃ ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារធំជាងគេលំដាប់ទី ៣ នៅលើសកលលោក បានបញ្ជាក់ថា ក្នុងការស្រាវជ្រាវទៅលើ ផលប៉ះពាល់នៃមេរោគកូវីដ១៩ មកលើ ឥរិយាបថរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានរកឃើញថា ៣៦% នៃប្រជាជនថៃ ដែលបានចូលរួមការស្ទង់មតិនេះ បានលើកឡើងថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ គឺ អាក្រក់។

ប្រការនេះ បានទាញឲ្យមានការប៉ាន់ប្រមាណថា នៅក្នុងរយៈពេល ៦ខែខាងមុខ ទំនោរនៃការចំណាយរបស់ប្រជាជនថៃ អាចនឹងធ្លាក់ចុះទាបជាងបណ្តាប្រទេសជិតខាង ដែលជួបប្រទះនឹងការផ្ទុះឡើងនូវមេរោគកូវីដ១៩ ប្រហាក់ប្រហែលគ្នានេះ។

លោកស្រី យ៉ូសាណា បន្តថា មានតែ ៤៧% នៃប្រជាជនថៃ ដែលគិតថា ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេនឹងប្រសើរឡើងវិញ ហើយពួកគេនឹងចាប់ផ្តើមគិតបន្ថែមអំពីការចំណាយនានា។

បើទោះបីជា គ្មានការហាមឃាត់ទៅលើការធ្វើដំណើរទៀតក៏ដោយ ប្រជាជនថៃ នឹងចំណាយទៅលើ ម្ហូបអាហារ និងផលិតផលសម្ភារៈប្រចាំថ្ងៃ ជាជាងការចំណាយទៅលើ ដំណើរកម្សាន្ត ហាងកម្សាន្ត សម្លៀកបំពាក់ជាដើម។

ការស្ទង់មតិនេះ ក៏បានរកឃើញទៀតថា ការទិញផ្ទះ និងរថយន្ត មានការធ្លាក់ចុះខ្លាំង អំឡុងពេលផ្ទុះឡើងនៃមេរោគកូវីដ១៩ ទាំង ៣លើកនេះ។

បើទោះបីជា វិធានការចាក់វ៉ាក់សាំង នឹងធ្វើឲ្យស្ថានការណ៍កាន់តែប្រសើរក៏ដោយ វាត្រូវការពេលវេលាច្រើន ដើម្បីកសាងទំនុកចិត្តរបស់ប្រជាជនថៃឡើងវិញ ដូច្នេះហើយ ការចំណាយរបស់ពួកគេ នឹងមិនហក់ឡើងវិញឆាប់ៗនោះទេ ដោយអត្រាឆ្លងកូវីដ ស្ថិតនៅលើស ១ម៉ឺនករណីថ្មី ជារៀងរាល់ថ្ងៃ។

យ៉ាងណាក៏ដោយ ការស្ទង់មតិនេះ ក៏បានរកឃើញថា ប្រជាជនថៃ ចំណាយពេលវេលាច្រើន នៅលើបណ្តាញសង្គម និងទិញទំនិញតាមអនឡាញ ដោយប្រើប្រាស់ជម្រើសបង់ប្រាក់ឌីជីថល៕

អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាល្លឺម៉ង់ជំរុញឲ្យសហភាពអឺរ៉ុបបង្កើតកងទ័ពទុកអន្តរាគមន៍ក្នុងជម្លោះប្រដាប់អាវុធ ក្រោយមើលឃើញវិបត្តិនៅអាហ្វហ្កានីស្ថាន

ព័ត៌មាន
ប្រទេសអាល្លឺម៉ង់កាលថ្មីៗនេះ បានអំពាវនាវឲ្យសហភាពអឺរ៉ុប ដែលមានប្រទេស សមាជិកទាំងអស់២៧ ផ្តួចផ្តើមបង្កើតកងទ័ពចម្រុះ សម្រាប់យកមកដោះស្រាយជម្លោះ…

ធនាគារកណ្តាលចំនួន៤ប្រទេសនឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែន

ព័ត៌មាន
ធនាគារកណ្តាលនៃ ប្រទេសអូស្រ្តាលី សិង្ហបុរី ម៉ាឡេស៊ី និងអាហ្រ្វិកខាងត្បូង នឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែន ដោយប្រើប្រាស់រូបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ