អន្តោប្រវេសន៍

ពលរដ្ឋអាម៉េរិកកាន់តែច្រើនយល់ថា លោក ត្រាំ ធ្វើជ្រុលហួសហេតុលើគោលនយោបាយអន្តោប្រវេសន៍


ការគាំទ្ររបស់សាធារណជនចំពោះគោលនយោបាយអន្តោប្រវេសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្លាក់ចុះ​យ៉ាង​ខ្លាំង។ ការស្ទង់មតិថ្មីមួយបានបង្ហាញថា ពល​រដ្ឋអាម៉េរិកប្រមាណពាក់កណ្តាលយល់ថា លោក ត្រាំ បាន​អនុវត្តវិធានការតឹងរ៉ឹងហួសហេតុទាំងការនិរទេសជនអន្តោប្រវេសន៍ និងការរឹតបន្តឹងអន្តោប្រវេសន៍ស្របច្បាប់។ ទោះជាយ៉ាងណា បញ្ហាអន្តោប្រវេសន៍នៅតែជាចំណុចខ្លាំងបំផុតរបស់លោក ត្រាំ បើធៀបបញ្ហាសេដ្ឋកិច្ច និងវិបត្តិ​សង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
អន្តោប្រវេសន៍
ដោយ

ការស្ទង់មតិរបស់ Associated Press-NORC បានរកឃើញថា មានតែ៣៩%ប៉ុណ្ណោះនៃពលរដ្ឋអាម៉េរិក ដែលពេញចិត្តការដោះស្រាយបញ្ហាអន្តោប្រវេសន៍របស់លោក ត្រាំ ដោយធ្លាក់ចុះពី៤៩% នៅដើមអាណត្តិទី២របស់លោក។ ប្រមាណពាក់កណ្តាលនៃអ្នកឆ្លើយនៅក្នុងការស្ទង់មតិយល់ថា លោក ត្រាំ បានធ្វើជ្រុលពេកក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ និងការរឹតបន្តឹងអន្តោប្រវេសន៍ស្របច្បាប់។ ពលរដ្ឋអាម៉េរិកជាច្រើនក៏យល់ដែរថា ការប្រើប្រាស់ការត្រួតពិនិត្យចរាចរណ៍ ដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍ និងការបញ្ជូនភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធចូលទៅទីក្រុងនានា គឺជាវិធានការជ្រុលហួសហេតុ។
ទោះបីការគាំទ្ររបស់សាធារណជនធ្លាក់ចុះយ៉ាងណាក្ដី ក៏ប្រមាណ៨០% នៃអ្នកគាំទ្រគណបក្សសាធារណរដ្ឋនៅតែគាំទ្រគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ ដែលធ្វើឱ្យបញ្ហានេះនៅតែជាចំណុចខ្លាំងបំផុតរបស់លោក បើធៀបការគ្រប់គ្រងសេដ្ឋកិច្ច និងសង្គ្រាមជាមួយអ៊ីរ៉ង់។ ការស្ទង់មតិនេះ ក៏បង្ហាញដែរថា អត្រាពេញចិត្តចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក ត្រាំ បានធ្លាក់មកនៅត្រឹម ៣២% ខណៈមានតែប្រមាណ៣០%ប៉ុណ្ណោះ ដែលពេញចិត្តការដោះស្រាយវិស័យសុខាភិបាល។ ពលរដ្ឋអាម៉េរិកភាគច្រើននៅតែវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកំពុងស្ថិតក្នុងសភាពមិនល្អ។
លទ្ធផលនេះបានបង្ហាញថា ទោះបីជាគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក ត្រាំ នៅតែទទួលបានការគាំទ្រពីមូលដ្ឋានអ្នកគាំទ្ររបស់លោកយ៉ាងណាក្ដី ក៏ពលរដ្ឋអាម៉េរិកកាន់តែច្រើនកំពុងបង្ហាញក្តីបារម្ភថា វិធានការបង្ក្រាបអន្តោប្រវេសន៍របស់លោកមានភាពហួសហេតុពេក ខណៈប្រទេសនេះកំពុងខិតជិតការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ២០២៦ នេះ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកទិញពេជ្រនៅវៀតណាមកំពុងភ័យស្លន់ស្លោ បន្ទាប់ពីផ្ទុះរឿងអាស្រូវត្បូងពេជ្រក្លែងក្លាយ

រឿងអាស្រូវត្បូងពេជ្រដ៏ធំបំផុតមួយនៅប្រទេសវៀតណាមកំពុងធ្វើឱ្យអ្នកទិញរាប់ពាន់នាក់ភ័យស្លន់​ស្លោ និងបាត់បង់ទំនុកចិត្តលើទីផ្សារ​ត្បួងពេជ្រ។ ប៉ូល…

ចិនព្រមានកុំឱ្យប៉ះពាល់ដល់គំរូសេដ្ឋកិច្ចរបស់ខ្លួន មុនចរចាពាណិជ្ជកម្មជាមួយអឺរ៉ុប និងអាម៉េរិក

ចិនកំពុង​បញ្ជូនសារយ៉ាងច្បាស់ទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបថា ខ្លួននឹងមិនដកថយ ឬផ្លាស់ប្តូរគំរូសេដ្ឋកិច្ចរបស់ខ្លួនជាដាច់ខាត។ ​នៅមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ