កូវីដ១៩នៅឥណ្ឌា

ឥណ្ឌារកឃើញវីរុសកូវីដ១៩ «បំប្លែងខ្លួនថ្មី» មួយប្រភេទទៀតមានលទ្ធភាពបំប្លែងខ្លួនបានទ្វេដង


កាលពីថ្ងៃពុធទី២៤មីនា ម្សិលមិញ ប្រទេសឥណ្ឌាប្រកាសរកឃើញនូវរីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានលទ្ធភាពអាចបំប្លែងខ្លួនបានលើសទ្វេដង ខណៈដែលប្រទេសនេះកំពុងតែមមាញឹកនឹងការទប់ស្កាត់ការរាលដាលនៃកូវីដ១៩ដែលកំពុងមានអ្នកឆ្លងរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រជាជនពាក់ម៉ាសមុខដើរចេញពីស្ថានីយ៍រថភ្លើងមួយកន្លែងនៅទីក្រុងបុមបៃប្រទេសឥណ្ឌានៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ រូបភាព៖ Xinhua
ដោយ

អាជ្ញាធរ​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​សំណាក​ជាង ២០០​សំណាក​ក្នុង​ក្រុង Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​។

ក្រុង Maharashtra គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​រដ្ឋ​របស់​ឥណ្ឌា​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វី​ដ​១៩​។ ប៉ុន្តែ​ខាង​ក្រសួងសុខាភិបាល​ឥណ្ឌា​មិន​បាន​បញ្ជាក់​ច្បាស់​ថា តើ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​គឺជា​មូលហេតុ​នៅ​ពីក្រោយ​ការ​កើនឡើង​ករណី​ឆ្លង​នៅ​ក្នុង​រដ្ឋ​មួយ​នេះ​ឬ​ក៏​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​ការ​ស៊ើបអង្កេត និង​ការ​សិក្សា​កំពុង​បន្ត​ធ្វើ​។

ម្យ៉ាងវិញទៀត យើ​ង៊​នៅ​មិន​ទាន់​ដឹង​ប្រាកដ​ពី​ឥទ្ធិពល​នៃ​រី​វុ​ស​បំប្លែង​ថ្មី​នេះ ថា​តើ​វា​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​យ៉ាងណា​នោះ​ទេ រង​ចាំ​ដល់​មានការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​១១លាន​នាក់​ហើយ ក្នុង​នោះ​អ្នក​ស្លាប់មាន​ជាង ១៦​ម៉ឺន​នាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មី ​៥៥នាក់ ខណៈអ្នក​ជាសះស្បើយមាន ២៣នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៥នាក់បន្ថែម…

កម្ពុជា​មាន​អ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន​២នាក់ទៀតហើយ! នាំឲ្យចំនួនអ្នកស្លាប់កើនដល់៧នាក់!

ព័ត៌មាន
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ពីរនាក់បន្ថែមទៀតហើយ នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះ ដែលជាបុរសខ្មែរអាយុ៣៨ឆ្នាំ និងបុរសជនជាតិចិនអាយុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ