រូបិយប័ណ្ណ

ហេតុអ្វីធនាគារកណ្ដាលកាន់តែច្រើនក្នុងពិភពលោកលែងសូវចាប់អារម្មណ៍លុយយន់ របស់ចិន ហើយងាកមកចាប់អារម្មណ៍លើមាស និងលុយដុល្លារកាន់តែខ្លាំង?


របាយការណ៍ស្ទង់មតិរបស់វេទិកាគ្រឹះស្ថានរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) បង្ហាញថា ធនាគារកណ្ដាលកាន់តែច្រើនក្នុងពិភពលោកបានចាប់ផ្ដើមប្រុងប្រយ័ត្ន និងកាត់បន្ថយការកាន់កាប់លុយយន់របស់ចិន ដោយសារផលចំណេញទាប និងភាពមិនច្បាស់លាស់នៃស្ថានភាពភូមិសាស្ត្រនយោបាយ ហើយបានងាកមកចាប់អារម្មណ៍កាន់តែខ្លាំងមកលើមាស និងជាពិសេសប្រាក់ដុល្លារអាម៉េរិក ដែលផ្តល់ផលចំណេញខ្ពស់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណ
ដោយ

លទ្ធផលនៃការស្ទង់មតិរបស់វេទិកាគ្រឹះស្ថានរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ជាការស្រាយចម្ងល់ជុំវិញមន្ទិលសង្ស័យ និងការលើកឡើងថា ប្រទេសនានាកំពុងធ្វើពិពិធកម្មរូបិយប័ណ្ណឈានទៅរកការធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាស់ប្រាក់ដុល្លារ សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។

១៨%នៃថ្នាក់ដឹកនាំធនាគារកណ្ដាលដែលត្រូវបានស្ទង់មតិនិយាយថា ពួកគេមានបំណងបង្កើនការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក នៅរយៈពេល១ទៅ២ឆ្នាំខាងមុខច្រើនជាងរូបិយប័ណ្ណណាៗទាំងអស់។ ពួកគេបានផ្ដល់ហេតុផលសំខាន់ចំនួន២ សម្រាប់ការបង្កើនការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ហេតុផលទី១ គឺការរំពឹងទទួលបានផលចំណេញខ្ពស់ និងទី២ ដោយសារប្រាក់ដុល្លារអាម៉េរិក មានសារសំខាន់ និងឥទ្ធិពលខ្លាំងនៅក្នុងពាណិជ្ជកម្មទូទាំងពិភពលោក។

ទោះជាយ៉ាងណាក្នុងពេលជាមួយគ្នានេះតម្រូវការរូបិយប័ណ្ណយន់របស់ប្រទេសចិន ក្នុងចំណោមធនាគារកណ្ដាលនានា បានធ្លាក់ចុះទៅវិញ។ ១២%នៃថ្នាក់ដឹកនាំមកពីធនាគារកណ្ដាលចំនួន៧៣ ដែលត្រូវបានស្ទង់មតិនិយាយថា ពួកគេគ្រោងនឹងកាត់បន្ថយការកាន់កាប់ប្រាក់យន់របស់ចិនក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ ខណៈ១៣%ទៀតនិយាយគ្រោងបង្កើនការកាន់កាប់ប្រាក់យន់៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍កីឡា BRICS Games 2024 និងកិច្ចប្រជុំកំពូលសន្តិភាពរបស់អ៊ុយក្រែននឹងធ្វើឡើងស្របពេលគ្នាក្នុងខែមិថុនា នេះ

ព្រឹត្តិការណ៍កីឡា BRICS Games 2024 នៃប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេ…

អាជ្ញាធរចិន ប្រកាសបើកយុទ្ធនាការបង្រ្កាបការប្តូរប្រាក់ខុសច្បាប់ទ្រង់ទ្រាយធំនៅតាមកាស៊ីណូនានា

អាជ្ញាធរទីក្រុងប៉េកាំង បានប្រកាសបើកយុទ្ធនាការបង្រ្កាបលើអាជីវកម្មប្តូរប្រាក់ខុសច្បាប់នានានៅក្នុងទីក្រុងម៉ាកាវ ដែលជាជំហានមួយដើម្បីពង្រឹងការគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ