និស្សិតកម្ពុជាទៅរៀននៅអាមេរិក

និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​មានចំនួន​​កើន​ឡើង​


ចំនួន​និស្សិត​កម្ពុជា​ដែលកំពុង​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នានា នៅសហរដ្ឋ​អាមេរិក នៅឆ្នាំ​សិក្សា​២០១៩-២០២០នេះ មាន​ការកើនឡើង​លើស​ឆ្នាំ​សិក្សាមុន ប្រមាណជាង ៨% ។ នេះ បើយោងតាម​របាយការណ៍​ថ្មី​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ។
ដោយ

របាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឲ្យឃើញថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀននៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិកដែលជាកំណើនលើសឆ្នាំ ២០១៨-២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួននេះ បន្តនិន្នាការ វិជ្ជមាន ដែលមាននៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឲ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដនៃផ្នែកឧត្តមសិក្សារបស់អាមេរិក។ ការមាននិស្សិតខ្មែរសិក្សានៅក្នុងសហរដ្ឋអាមេរិក គឺជាការល្អសម្រាប់ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង”។

សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ - ២០២០។

ស្ថានទូតនៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឲ្យនិស្សិតកម្ពុជា បានសិក្សានៅសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅភ្នំពេញ។ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាពនៅតាមបណ្ណាល័យរបស់ស្ថានទូត ដែលស្ថិតនៅតាមទីតាំងចំនួន ៤ នៅប្រទេសកម្ពុជា និងនៅតាមសាលានានានៅកម្ពុជា ទូទាំងប្រទេស។

ស្ថានទូតសហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយនិស្សិតកម្ពុជា ពីព្រោះការអប់រំអន្តរជាតិជំរុញទំនាក់ទំនងយូរអង្វែង និងការផ្លាស់ប្តូរចំណេះដឹងគ្នា រវាងសហគមន៍ក្នុងសហរដ្ឋអាមេរិក និងប្រទេសនានា នៅទូទាំងពិភពលោក។ និស្សិតអន្តរជាតិធ្វើឲ្យថ្នាក់រៀន សាលារៀន និងសហគមន៍នានាមានភាពចម្រុះគ្រប់បែបយ៉ាង  ដែលនៅតែបន្តផ្តល់លទ្ធផល ទោះបីជាពួកគេត្រឡប់មកមាតុភូមិវិញយូរហើយក្តី។

របាយការណ៍ Open Doors ត្រូវបានចេញផ្សាយប្រចាំឆ្នាំដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយសហការជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ៕




អត្ថបទបន្ទាប់


កូវីដ១៩ អ៊ីចឹង! បង់ថ្លៃទឹកភ្លើងតាមវីង​មិន​អស់​ថ្លៃ​សេវា​ឡើយ!

មិនចាំបាច់កាន់សាច់ប្រាក់និងធ្វើដំណើរ ទៅបង់ថ្លៃទឹកភ្លើងនិងសំរាមដោយផ្ទាល់នាំតែពិបាកខ្លួនទេ ឥឡូវនេះលោកអ្នកអាចទូទាត់សេវាទាំងនេះតាមរយៈកម្…

វិស័យធានារ៉ាប់រងកម្ពុជា រកចំណូលបានជាង ១៨៦លានដុល្លារនៅ ៩ខែ ឆ្នាំ២០២០

សមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តមាន កំណើនល្អ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលពីកូវីដ១៩ ក៏ដោយ។ តួយ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ