

លោក អាន រ៉ាឌី បាននិយាយថា បុរីមង្គលភ្នំពេញមានបទពិសាធន៍ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានជិត២០ឆ្នាំមកហើយ ដោយបានសាងសង់ផ្ទះរាប់ពាន់ខ្នងជូនអតិថិជន មានទីតាំងនៅតំបន់សក្តានុពលជាច្រើនក្នុងរាជធានីភ្នំពេញ ដែលសុទ្ធតែស្ថិតក្នុងតំបន់ពាណិជ្ជកម្ម ទីប្រជុំជន និងជាតំបន់សក្តានុពលសេដ្ឋកិច្ចខ្ពស់ ។
សព្វថ្ងៃនេះ បុរីមង្គលភ្នំពេញតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍបុរីដែលប្រកបដោយគុណភាព និងស្របតាមការវិវឌ្ឍនៃការចង់បានរបស់អតិថិជននាពេលបច្ចុប្បន្ន និងពេលអនាគត ។
ទស្សនាវីដេអូ អំពីគម្រោង«ឧទ្យានមង្គល»
«តាមបទពិសោធន៍របស់យើងជាច្រើនឆ្នាំមកនេះ យើងឃើញតម្រូវការលំនៅដ្ឋានក្នុងបុរីកើនឡើងឥតឈប់ឈរ ។ គ្រួសារចាប់ពីចំណូលមធ្យមឡើងលើ ហាក់ងាកមករស់នៅក្នុងបុរីច្រើនឡើងៗ ដោយសារភាពប្រណីត ផាសុកភាពក្នុងការរស់នៅ និងសន្តិសុខ អនាម័យល្អ ។ល។ នៅគ្រប់គម្រោងលំនៅដ្ឋានរបស់បុរីមង្គលភ្នំពេញ យើងផ្ដោតសំខាន់ខ្លាំងទៅលើភាពប្រណីត គុណភាព និងទីតាំងជិតទីប្រជុំជនសំខាន់ៗ ដើម្បីឲ្យការរស់នៅមានផាសុកភាពនិងភាពរស់រវើក ។» នេះជាប្រសាសន៍របស់លោក អាន រ៉ាឌី អគ្គនាយក បុរីមង្គលភ្នំពេញ ។

លោក អាន រ៉ាឌី បានបន្តថា ការរស់នៅក្នុងបុរី ឬការរស់នៅបែបសហគមន៍នេះ មានភាពទាក់ទាញ មួយផ្នែក ក៏ដោយសារតែសន្តិសុខនិងការគ្រប់គ្រងបានល្អរបស់ម្ចាស់គម្រោងបុរីនានា ផងដែរ តួយ៉ាង អ្នករស់នៅមានអារម្មណ៍ថា មានសុវត្ថិភាពដោយសារម្ចាស់បុរីមានផ្ដល់សេវាសន្តិសុខ ២៤ម៉ោង មានសេវាអនាម័យនិងសំរាម ។ល។ និង។ល។ ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នករស់នៅ ។
បើតាមលោក អាន រ៉ាឌី សព្វថ្ងៃ បុរីមង្គលភ្នំពេញ កំពុងអភិវឌ្ឍគម្រោងលំនៅដ្ឋានដ៏ប្រណីតមួយទៀត មានឈ្មោះថា «ឧទ្យានមង្គល» ស្ថិតនៅបណ្តោយផ្លូវជាតិលេខ១ ដែលជាច្រកផ្លូវអន្តរជាតិអាស៊ាន ចំណាយពេលប្រមាណ ៥នាទី ពីផ្សារព្រែកឯង ដែលនៅទីនោះ ផ្ដល់នូវការរស់នៅដ៏គួរជាទីមនោរម្យ ផ្សារភ្ជាប់នឹងធម្មជាតិបៃតងស្រស់បំព្រង អមដោយដើមឈើធំៗនៅសងខាងវិថី ជាប់មាត់បឹងធម្មជាតិដ៏ធំ ។

កាន់តែពិសេស គម្រោង«ឧទ្យានមង្គល» នេះ នៅជិតបង្កើយនឹងទីក្រុងរណបកោះនរា ដែលជាទីប្រជុំទៅដោយអគារពាណិជ្ជកម្មទំនើបៗ នៅជិតទន្លេនិងបឹងធម្មជាតិ ផ្សារទំនើបសហគមន៍ មជ្ឈមណ្ឌលកម្សាន្តព្រីនមីណ័រ រមណីយដ្ឋានធម្មជាតិ កន្លែងលំហែកាយ កន្លែងវាយកូនហ្គោល ដែលនឹងញ៉ាំងឲ្យការរស់នៅកាន់តែរមនាគួរជាទីប្រាថ្នា ។
នៅគម្រោង «ឧទ្យានមង្គល» ជាទីកន្លែងស័ក្ដិសមបំផុតសម្រាប់ការរស់នៅបែបស៊ីវិល័យ ផ្សារភ្ជាប់នឹងធម្មជាតិ ដោយមានសួនបៃតង រុក្ខវិថី ជាប់នឹងមាត់បឹងធម្មជាតិ ដែលបរិយាកាសរស់នៅបែបនេះផ្ដល់នូវភាពសុខដុម និងសុភមង្គលដែលអ្នកប្រាថ្នាចង់បាន ៕
