កម្មករនិយោជិតក្នុងវិស័យកាត់ដេរ

កម្មករនិយោជិតក្នុងវិស័យកាត់ដេរជាង៧៣ម៉ឺននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម


នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ តាមរយៈគោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវសេវាថែទាំសុខភាព និងត្រូវបានគាំពារពីការរងរបួសនៅកន្លែងធ្វើការ ដែលវាពិតជាមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។
កម្មករនិយោជិតក្នុងវិស័យកាត់ដេរ
ដោយ

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ប្រមាណជាង ៧៣ម៉ឺននាក់ នឹងអាចទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ និងប្រយោលពីគោលនយោបាយគាំពារសង្គមនេះ។

គោលនយោបាយគាំពារសង្គម គឺជាយន្តការចម្បងមួយ ដើម្បីបង្កើតឲ្យមានសេដ្ឋកិច្ចដែលប្រកបដោយបរិយាបន្ន ដែលបង្កលក្ខណៈឲ្យកម្មករនិយោជិតវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគេមានលទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយ ដើម្បីជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមមទាំងនោះ អង្គការអុកស្វាមនៅកម្ពុជា បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងសហជីពចំនួន៤ ដើម្បីអនុវត្តគម្រោងខាងលើនេះ។ ការដាក់ចេញនូវគោលនយោបាយគាំពារសង្គមនេះ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានក្នុងវិស័យកកាត់ដេរនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍ដល់អ្នកទទួលផលសរុបជាង ២ម៉ឺន៣ពាន់នាក់ ដោយផ្ទាល់ និងប្រមាណ ៧៣ម៉ឺន៥ពាន់នាក់ទៀតដោយប្រយោល។ បន្ថែមលើនេះទៀត គម្រោងនេះត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់ការយល់ដឹងពីការគាំពារសង្គម ទៅដល់ពលរដ្ឋប្រមាណ ១លាននាក់ ផងដែរ។

លោក សុខ បូរ៉ា លោក សុខ បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិក បេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា តាមរយៈការដាក់ឲ្យអនុវត្តនូវគម្រោងគាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនេះ នឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ក៏ដូចជា ជួយពង្រឹង និងពង្រីកគោលនយោបាយរបបសន្តិសុខសង្គម និងជួយជ្រោមជ្រែងរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេសសល់មួយចំនួនក្នុងវិស័យកាត់ដេរ។

លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអុកស្វាម បានគូសបញ្ជាក់ថា នៅក្នុងគម្រោងគាំពារសង្គម តួនាទីរបស់អង្គការអុកស្វាម ផ្ដោតសំខាន់ទៅលើក្រុមដែលងាយរងគ្រោះ រួមមាន ពលរដ្ឋដែលមានពិការភាព ក្រុមមនុស្សវ័យចំណាស់ដែលគ្មានការងារធ្វើ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ។ បើតាមការកត់សម្គាល់របស់លោកស្រី សុខ ច័ន្ទឆវី វិស័យកាត់ដេរ គឺជាវិស័យដែលមានភាពទូលំទូលាយ ក៏ប៉ុន្តែ នៅមានរោងចក្រជាច្រើនដែលនៅអនុវត្តក្រៅផ្លូវការ ដែលមានកម្មករនិយោជិតបម្រើការងារក្នុងរយៈពេលខ្លី មិនទាន់ទទួលបានសេវាគាំពារសង្គម នៅឡើយ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម បានចុះបញ្ញីកាសហគ្រាស គ្រឹះស្ថាន និងស្ថាប័ន ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធសរុបជាង ២ម៉ឺនសហគ្រាស និងមានសមាជិកសរុបជាង ៣លាននាក់។ ដោយឡែក នៅឆ្នាំ២០២០ បានបង្ហាញថា មានកម្មការិនីកាត់ដេរ សរុបចំនួន ៨ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់សរុបជិត ៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម៕




អត្ថបទបន្ទាប់


កម្ពុជាមានរោងចក្រឧស្សាហកម្មជិត២ពាន់កំពុងដំណើរ និងមានតម្លៃទិន្នផលសរុបជាង ១៥ពាន់លានដុល្លារកាលពីឆ្នាំ២០២២

ដ្បិតកន្លងមក វិស័យឧស្សាហកម្មនៅកម្ពុជា រងផលប៉ះពាល់មួយចំនួន ដែលបណ្ដាលឲ្យមានការផ្អាក ឬបិទរោងចក្រក៏ពិតមែន ប៉ុន្ដែសម្ទុះនៃការបង្កើតរោងចក្រថ្មីៗ…

អ្នកជំនាញថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យមានការលើកកម្ពស់បន្ថែម

ការយល់ដឹងផ្នែកហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រង់ រៀបចំទុកដាក់ ប្រើប្រាស់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងរួចផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ