Advertisement
Advertisement
ចិន-អាមេរិក

រដ្ឋាភិបាលអាមេរិកដកហូតទិដ្ឋាការពីនិស្សិត និងអ្នកស្រាវជ្រាវជនជាតិចិន ជាង១ពាន់នាក់


រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការសម្រាប់ជនជាតិចិនជាង ១.០០០ នាក់ ក្រោមការប្រកាសរបស់ប្រធានាធិបតីកាលពីថ្ងៃទី ២៩ ខែឧសភា ដើម្បីផ្អាកការចូលមកនៃនិស្សិត និងអ្នកស្រាវជ្រាវជនជាតិចិន ដោយចាត់ទុកថា ជាហានិភ័យផ្នែកសន្តិសុខជាតិ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃពុធ ម្សិលមិញនេះ។
រដ្ឋាភិបាលអាមេរិកដកហូតទិដ្ឋាការពីនិស្សិត និងអ្នកស្រាវជ្រាវជនជាតិចិន ជាង១ពាន់នាក់ (រូបភាព៖https://news.cgtn.com)
ដោយ
Advertisement

ប្រធាន​ស្ដីទី​នៃនាយកដ្ឋាន​សន្ដិសុខ​មាតុភូមិ​អាមេរិក លោក Chad Wolf បាន​និយាយថ្មីៗនេះថា ក្រុងវ៉ាស៊ិនតោន បាន​រារាំង​​ទិដ្ឋាការ​សម្រាប់​និស្សិត​​ជនជាតិ​ចិន​​ដែលបញ្ចប់​ការសិក្សា និង​អ្នកស្រាវជ្រាវចិន ដែលមាន​ទំនាក់​ទំនង​​ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ជូន​យោធារបស់ចិន ដើម្បី​រារាំងពួកគេ​ពីការ​លួច ឬការ​ស្រាវជ្រាវ​ដែល​អវិជ្ជមាន។

នៅក្នុង​សុន្ទរកថា លោក Wolf ក៏បាន​លើកឡើង​ពី​ការធ្វើអាជីវកម្ម​មិន​ស្មើភាពគ្នា និង​ចារកម្ម​ឧស្សាហកម្ម​ដោយប្រទេសចិន រួមទាំង​​ចោទប្រកាន់ចិន ថា​បាន​​​ប៉ុនប៉ង​លួចការ​​ស្រាវជ្រាវ​ទាក់ទង​នឹង​មេរោគ​កូវីដ-១៩ និង​បាន​រំលោភបំពាន​ទិដ្ឋាការ​សម្រាប់និស្សិត ដើម្បី​កេងចំណេញ​ការសិក្សា​នៅអាមេរិក​ជាដើម។ 

សកម្មភាព​ដកហូត​ទិដ្ឋាការ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិកនេះ គឺត្រូវបាន​ធ្វើឡើង​ក្រោម​ការប្រកាស​របស់​លោក​ដូណាល់ត្រាំ កាលពីថ្ងៃទី ២៩ ឧសភា ដែលជាផ្នែកមួយ​នៃការ​ឆ្លើយតប​​របស់អាមេរិក ចំពោះ​ការទប់ស្កាត់​​​របស់ចិន លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​ហុងកុង។

គិតត្រឹម​ថ្ងៃទី ៨ ខែកញ្ញា រដ្ឋាភិបាលអាមេរិក បាន​ដកហូត​ទិដ្ឋាការ​ជាង​១ពាន់ ពីជនជាតិចិន។

ប្រទេសចិន កាលពីខែ​មិថុនា បាន​បញ្ជាក់​ដោយ​ប្រឆាំង​ដាច់ខាត​រាល់វិធានការ​របស់​សហរដ្ឋអាមេរិក ក្នុងការ​រឹតដ្បិត​និស្សិត​ចិន មិន​ឲ្យ​សិក្សា​នៅអាមេរិក និង​ជំរុញ​ឲ្យ​ក្រុង​វ៉ាស៊ិនតោន បន្ថែមការ​ជំរុញ​ការផ្លាស់ប្ដូរ​ និងការយោគយល់គ្នា​ទៅវិញទៅមក។

និស្សិត​ចិន​ជាង​៣៦ម៉ឺននាក់ សិក្សា​នៅ​អាមេរិក បាន​ផ្ដល់​នូវ​ប្រាក់ចំណូល​ជាច្រើន​ដល់​សកល​វិទ្យាល័យ​នៅអាមេរិក បើទោះបីជា​នៅក្នុង​អំឡុង​ពេល​កូវីដ-១៩ រាតត្បាត​​ បាន​រំខាន​ដល់​ការ​វិលត្រឡប់​ចូលរៀន​នៅឆមាសថ្មីនេះក៏ដោយ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«សៀវភៅ ស » បង្ហាញពីបញ្ហាប្រឈមចម្បងចំនួន៣ របស់ សហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ព័ត៌មាន
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលនយោបាយ ឬហៅថា «សៀវភៅ ស » ជាលើកដំបូងនៅថ្ងៃទៅ ០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រធានសមាគមសហ...

ក្រសួងពាណិជ្ជកម្មស្វាគមន៍ ចំពោះគម្រោងបង្កើត​តំបន់ពាណិជ្ជកម្មសេរីឌីជីថល របស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះវិស័យឯកជន ដែលមានគម្រោងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីឌីជីថល នៅកម្ពុជា ដែលគម្រោងនេះ អាចនឹងជួយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ