មេរោគឌែលតានៅប្រទេសថៃ

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថៃមានជាង ៩០% ជាមេរោគបំប្លែងថ្មី ឌែលតា?


ថៃកាន់តែយ៉ាប់យ៉ឺននៅក្នុងរលកឆ្លងកូវីដ-១៩ ខណៈដែល៩០% នៃអ្នកឆ្លងថ្មីប្រចាំថ្ងៃ គឺឆ្លងមេរោគបំប្លែងថ្មី ឌែលតា។ សម្ទុះនៃការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសថៃនៅរយៈពេលចុងក្រោយនេះ នៅមិនទាន់មានសញ្ញាថមថយសូម្បីតែបន្ដិចសោះឡើយ ខណៈអ្នកឆ្លងប្រចាំថ្ងៃមានក្នុងរង្វង់ ២ម៉ឺនករណីក្នុងមួយថ្ងៃៗហើយក្នុងនោះ ករណីឆ្លងថ្មីប្រចាំថ្ងៃប្រមាណ ៩០% ជាអ្នកឆ្លងនូវមេរោគកូវីដ បំប្លែងថ្មី ឌែលតា ។ នេះបើតាម ការអះអាងរបស់នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ។
កូវីដលុកលុយនៅប្រទេសថៃកាន់តែខ្លាំង ខណៈដែល៩០% នៃអ្នកឆ្លងថ្មីប្រចាំថ្ងៃ គឺឆ្លងមេរោគបំប្លែងថ្មី ឌែលតា

លោក​វេជ្ជបណ្ឌិត ស៊ូ​ប៉ា​គីត ស៊ី​រី​ឡាក់ (SUpakit Sirilak) ដែល​ជា​អគ្គនាយក វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ បាន​និយាយ​ថា មេរោគ​បំប្លែង​ថ្មី ឌែ​លតា ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​បាន​ចូល​វាយ​លុកលុយ​ពាសពេញ​ប្រទេស​ថៃ​ចំនួន ៧៦​ខេត្ត ក្នុង​ចំណោម ៧៧​ខេត្ត​របស់​ប្រទេស​ថៃ​។ លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​បាន​នឹង​កំពុង​សិក្សា​ពី​ការ​ឆ្លង​ថ្មី​រៀង​រាល់​ស​ប្តា​ហ៍ ហើយ​ក្នុង​ចំណោម​សំណាក​ជាង ១​ពាន់ ៦​រយ​សំណាក ដែល​ត្រូវ​បាន​ស្ទង់​មតិ​កាលពី​ស​ប្តា​ហ៍​មុន មាន​ចំនួន ១​ពាន់ ៥០០ សំណាក ឬ ស្មើនឹង​ជិត ៩២% បាន​ឆ្លង​មេរោគ​ប​ម្លែ​ង​ថ្មី ឌែ​លតា ខណៈ សំណាក​ចំនួន ១២៩ ផ្សេង​ទៀត ឬ ជិត​៨% ជា​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ប្រភេទ អាល់​ហ្វា និង ៤​សំណាក​ផ្សេង​ទៀត ឬ​ស្មើ ០,២% ជា​ប្រភេទ បែ​លតា​។

ករណី​ឆ្លង​កូ​វី​ដ​ក្នុង​ប្រទេស​ថៃ បាន​បង្ហាញ​ថា មេរោគ​បំប្លែង​ថ្មី ឌែ​លតា មាន​សន្ទុះ​ឆ្លង​លឿន​រហ័ស​ជាងគេ ហើយ​លើស​ពី​នេះ​វា​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ខេត្ត​ទាំងអស់​ក្នុង​ប្រទេស​ថៃ​។ ស្រប​ពេល​ដែល មេរោគ បែ​លតា នៅ​តែ​បន្ត​រក​ឃើញ​នៅ​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស ចំណែកឯ វត្តមាន មេរោគ​ប្រភេទ អាល់​ហ្វា អាច​នឹង​មិន​ត្រូវ​បាន​រក​ឃើញ​តទៅ​ទៀត​នោះ​ទេ​។ 

យ៉ាងណាមិញ បច្ចុប្បន្ន​នេះ មាន​អ្នកជំងឺ ៣៥៤ នាក់ នៅ​ខេត្ត ណា​រ៉ា​ធី​វ៉ា​ត់ និង ៤​នាក់ នៅ​ភូ​កេ​ត និង ម្នាក់​ទៀត នៅ​ផាត់​ថា​លុង ត្រូវ​បាន​ឆ្លង​មេរោគ​ប្រភេទ​បែ​លតា ។ បើ​តាម​អ្នកជំនាញ​អះអាង​ថា មេរោគ​បំប្លែង​ថ្មី ប្រភេទ បែ​លតា គឺ​វា​មាន​លក្ខណៈ​ខុស​ពី​មេរោគ​ប្រភេទ ឌែ​លតា ដោយសារ​តែ វា​មាន​ល្បឿន​ឆ្លង​យឺត​ជាង​ប្រភេទ​ឌែ​លតា ដូច្នេះ​គឺ​គេ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​មេរោគ​ប្រភេទ​នេះ​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ក្លាយជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ទី ៣៥ ក្នុង​ចំណោម​ប្រទេស ១៨៤ ប្រទេស​ក្នុង​ពិភពលោក ដែល​មានការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ច្រើន​ជាងគេ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ពុធ ទី​១១​ខែសីហា ប្រទេស​ថៃ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ ១៩ ចំនួន​ជាង ២​ម៉ឺន នាក់ និង អ្នក​ស្លាប់​ចំនួន​ប្រមាណ ២០០ នាក់​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ថៃ កើន​ដល់​ជាង ៨​សែន​នាក់ និង ស្លាប់​ចំនួន​ជិត ៦​ពាន់ ៨០០​នាក់​។ ខណៈ​ពលរដ្ឋ​ថៃ​ទទួល​បាន​វ៉ាក់សាំង​មួយ​ដូ​សមាន​ចំនួន​ប្រមាណ ១៦​លាន​នាក់ និង ពលរដ្ឋ​ទទួល​បាន​ពីរ​ដូ​សមាន​ចំនួន​ប្រមាណ​ជាង ៤​លាន ៥​សែន​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ប្រាក់ចំណេញសុទ្ធកំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើង ៥ដង នៅឆមាសទី១ឆ្នាំនេះ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញពីរបាយការណ៍ប្រាក់ចំណេញសុទ្ធនៅឆមាសទី១ឆ្នាំ២០២១នេះ រហូតដល់ជិត៥១ពាន់លានរៀល ឬស្មើនឹងជាង១២លានដុល្លារអ…

WHO ថាករណីឆ្លងកូវីដ-១៩នឹងបន្តកើនឡើងបន្ថែម ១០០ លានករណីទៀតនៅឆ្នាំ២០២២

បើគិតចាប់តាំងពីមានវត្តមានកូវីដ១៩មក ពិភពលោកបានទទួលការគំរាមគំហែងយ៉ាងខ្លាំង ខណៈមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងពិភពលោកកើនរហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ