សហរដ្ឋអាម៉េរិក

ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើន មិនសប្បាយចិត្តនឹងការបង់ពន្ធ ដោយសារបានផលតបស្នងតិចតួច


ការបង់ពន្ធជូនរដ្ឋ គឺជាកាតព្វកិច្ចដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្ត ព្រោះពន្ធដែលរដ្ឋប្រមូលបាននឹងត្រូវយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាស្ពាន ថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើម ក៏ដូចជាសម្រាប់រក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខសង្គម និងធានានូវសេវាសាធារណៈសម្រាប់បម្រើប្រយោជន៍រួមដល់ប្រជាជន។ ទោះជាយ៉ាងណា ពលរដ្ឋអាម៉េរិក ភាគច្រើនបានសម្ដែងការមិនសប្បាយចិត្តនឹងការបង់ពន្ធជូនរដ្ឋ ដោយយល់ថា ខ្លួនបង់ពន្ធច្រើនពេក ហើយបានផលតបស្នងមកវិញតិចតួច។
សហរដ្ឋអាម៉េរិក
ដោយ

យោងតាមការស្ទង់មតិថ្មីមួយធ្វើឡើងដោយសកលវិទ្យាល័យឈីកាហ្គោ (University of Chicago) និងមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសាធារណៈ អេភី-ណក (AP-NORC) ដែលសុទ្ធតែ​មានមូលដ្ឋាន​នៅ​សហរដ្ឋអាម៉េរិកបានបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើន ដែលជាអ្នកបង់ពន្ធបានបង្ហាញអារម្មណ៍​មិន​សប្បាយ​ចិត្តនឹងការបង់ពន្ធជូនរដ្ឋ ដោយយល់ថា ពួកគេបង់ពន្ធច្រើនពេក ហើយទទួលបានផលតប​ស្នង​​មកវិញតិចតួចយ៉ាងអយុត្តិធម៌។

ទិន្នន័យបង្ហាញថា ២ភាគ៣នៃអ្នកជាប់ពន្ធនៅសហរដ្ឋអាម៉េរិកនិយាយថា ពួកគេត្រូវបង់ច្រើនពេក​នូវ​ពន្ធ​លើប្រាក់ចំណូលសហព័ន្ធ ស្របពេលរដូវកាលបង់ពន្ធចូលមកដល់ ដោយក្នុងចំណោម១០នាក់ មានប្រហែល៧នាក់និយាយដូចៗគ្នាអំពីពន្ធលើអចលនទ្រព្យ ខណៈប្រមាណ៦នាក់ក្នុងចំណោម​១០​នាក់បង្ហាញអារម្មណ៍ដូចគ្នាទាក់ទិននឹងពន្ធលើការលក់។

ហើយជាទូទៅ អ្នកគាំទ្រគណបក្សសាធារណរដ្ឋមានចំនួនច្រើនជាង​អ្នកគាំទ្រគណបក្សប្រជាធិប​តេយ្យ​ដែលនិយាយថា ការបង់ពន្ធទាំងនោះគឺមិនត្រឹមត្រូវ មិនយុត្តិធម៌ ព្រោះយល់ថា ពួកគេបង់ពន្ធច្រើនពេក ប៉ុន្តែទទួលបានផលតបស្នងតិចតួចមិនសមនឹងតម្លៃ។

ការស្ទង់មតិបានរកឃើញថា នៅសហរដ្ឋអាម៉េរិកមានមនុស្សពេញវ័យតែមួយ​ចំនួនតូចប៉ុណ្ណោះ​ដែល​មាន​ទំនុកចិត្តខ្ពស់ថា ស្ថាប័នរដ្ឋនានានឹងប្រើប្រាស់ប្រាក់ពន្ធដែលពួកគេបង់ជូនរដ្ឋមិនថា រដ្ឋាភិបាល​សហ​ព័ន្ធ ឬសង្កាត់ ដែលពួកគេរស់នៅនោះទេ គឺប្រើប្រាស់ចំគោលដៅដើម្បីបម្រើផល​ប្រយោជន៍​ដល់​ពលរដ្ឋដូចពួកគេ ដោយក្នុងនោះមានតែ៦%ប៉ុណ្ណោះ ដែលបង្ហាញការជឿជាក់ខ្លាំងលើ​រដ្ឋាភិបាល​សហព័ន្ធ បើធៀបនឹង១៦% ដែលជឿជាក់លើសង្កាត់មូលដ្ឋាន។

ពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ទំនងជាមានច្រើនជាងពលរដ្ឋមានវ័យក្មេង​ជាងដែល​យល់​​ឃើញជាទូទៅថា ការបង់ពន្ធនេះគឺមិនត្រឹមត្រូវ មិនយុត្តិធម៌។

លោក គ្រីស បឺរី (Chris Berry) សាស្ត្រាចារ្យនៅសកលវិទ្យាល័យឈីកាហ្គោ (University of Chicago) ដែលបានចូលរួមពាក់ព័ន្ធក្នុងការងារស្ទង់មតិនេះបានលើកឡើងថា ជាទូទៅទំនុកចិត្តរបស់​សាធារណជនលើបញ្ហាពន្ធ និងទំនុកចិត្តលើរដ្ឋាភិបាលសហព័ន្ធបានធ្លាក់ចុះ។

ក្នុងចំណោមអ្នកដែលបង់ពន្ធលើប្រាក់ប្រាក់ចំណូលសហព័ន្ធ មានចំនួនពាក់កណ្តាលនិយាយថា ពួកគេ​សុខចិត្តទទួលបានសេវារដ្ឋាភិបាលតិចជាងមុន បើអាចកាត់បន្ថយការ​បង់ពន្ធរបស់​ពួកគេ​បាន​ខ្លះ។ ទន្ទឹមនេះ១ភាគ៣នៃអ្នកបង់ពន្ធសុខចិត្តបង់ពន្ធដដែលជាថ្នូរនឹងការទទួលបានសេវាសាធារណៈដដែលដូចបច្ចុប្បន្ន ខណៈ១៦% សុខចិត្តឱ្យរដ្ឋដំឡើងពន្ធដើម្បីទទួលបានសេវា​សាធារណៈច្រើន​ជាង​បច្ចុប្បន្ន​៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តុលាការហុងកុង បង្គាប់ឱ្យលក់ឡាយឡុយក្រុមហ៊ុនអចលនទ្រព្យយក្សចិន China Evergrande

តុលាការហុងកុង កាលពីថ្ងៃច័ន្ទ ទី២៩ ខែមករា បានចេញសាលដីកាបង្គាប់ឱ្យលក់ឡាយឡុងក្រុមហ៊ុនអចលនទ្រព្យយក្សចិន ឆាយណា អេវើហ្គ្រេន គ្រុប (China Ever…

តើមហាយក្សសេដ្ឋកិច្ចពិភពលោកកំពុងតែលេងហ្គេមអ្វីលើបញ្ហាផលិតកម្មបន្ទះឈីប?

ក្រុមអ្នកវិភាគ និងតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកកំពុងតែតាមដានដំណើរវិវត្តន៍ទៅមុខនៃបញ្ហាបន្ទះឈីបលើសកលលោក ដោយនៅចុងខែមករា ឆ្នាំ២០២៤ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ