និន្នាការ​រថយន្ត​ប្រណីត​

នៅ​កម្ពុជា ការនិយម​ប្រើ​រថយន្ត​ប្រណីតៗ​​កំពុង​កើនឡើង


តម្រូវការប្រើប្រាស់រថយន្តទំនើបៗ ប្រណីតៗហាក់បីដូចជា​មាន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​រង្វង់​៧% ជា​រៀង​រាល់​ឆ្នាំ។ តម្រូវការ​ច្រើន​បែប​នេះ ធ្វើ​ឲ្យ​ការ​លក់​រថយន្ត​នៅ​កម្ពុជា​មាន​ដំណើរការ​ល្អ​ដូច​គ្នា​ដែរ។
ឆ្នាំ​២០១៧ ក្រុមហ៊ុន​ ស្តា អូតូ ខេមបូឌា រំពឹងថា នឹង​លក់​រថយន្ត​ទំនើប​ប្រណីត​ម៉ាក Mercedes-Benz បាន​១០០​គ្រឿង
ដោយ

ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ល្បីៗ​សុទ្ធតែ​បាន​បោះ​ទីតំាង​លក់​រថយន្ត​នៅ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ រថយន្ត​ម៉ាក​ល្បីៗ​នៅ​លើ​ពិភពលោក​ក៏​បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​ហើយ​ដែរ។ 

ការនាំចូល​រថយន្ត​ស៊េរី​ទំនើបៗ យ៉ាងគំហុកនេះ បានឆ្លើយតប​ទៅ​នឹង​កំណើន​ប្រាក់​ចំណូល​ប្រជាជន​កម្ពុជា។ ទន្ទឹ​ម​នឹង​ការ​កើន​ឡើង​នេះ ការ​លក់​រថយន្ត​នៅ​កម្ពុជា​បាន​និង​កំពុង​ប្រកួត​ប្រជែង​គ្នា​ជា​ខ្លាំង​នៅ​ក្នុង​ទីផ្សារ។

លោក James Zemke អគ្គនាយក​ក្រុមហ៊ុន ស្តា អូតូ ខេមបូឌា លីមីតធីត ដែល​នាំចូល​ផ្តាច់​មុខ​រថយន្ត  Mercedes បាន​លើក​ឡើង​ថា ទីផ្សារ​លក់​រថយន្ត​ថ្មីនិង​ប្រណីត​ក្នុង​ប្រទេស​កម្ពុជា​នៅ​តូច​ចង្អៀត​នៅ​ឡើយ។ ក្រុមហ៊ុន​ចែកចាយ​រថយន្ត​នៅ​ទីនេះ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង។ ទីផ្សារ​រថយន្ត​ជជុះ ប្រមាណ​៩០​ភាគរយ នៅតែ​ប្រជែង​ខ្លាំង​ជាមួយ​រថយន្ត​ថ្មី។

អគារ Mercedes-Benz តម្លៃ​១០​លាន​ដុល្លារ​ដែល​ទើប​សម្ពោធ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

យ៉ាង​ណា​ក៏​ដោយ លោក James មាន​ការ​ជឿជាក់​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ការ​កើន​ឡើង​នូវ​ប្រាក់​ចំណូល​របស់​ប្រជាជន​កម្ពុជា។ 

លោក​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​លក់​រថយន្ត​កើន​ឡើង​ចំនួន​ប្រមាណ ១០០​គ្រឿង​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។ ការរំពឹង​ទុក​ខ្ពស់​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​ធ្វើការ​សម្ពោធ​អគារ Mercedes-Benz ថ្មី តម្លៃ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​ដែល​ជា​កន្លែង​ដាក់​តាំង លក់ ផ្តល់​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ត Mercedes ក្នុង​ប្រទេស​កម្ពុជា។ 

លោក​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​របស់​លោក​បាន​លក់​រថយន្ត Mercedes បាន​ជិត​២០​គ្រឿង។ ក្នុង​ឆ្នាំ​២០១៧នេះ ក្រុមហ៊ុន​បាន​នាំចូល​និង​ដាក់​តាំង​រថយន្ត​ម៉ាក Mercedes ១៦​ម៉ូដែល​ផ្សេងៗ​គ្នា​ចំនួន​ប្រមាណ​ជិត​១០០​គ្រឿង។

យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា កម្ពុជា​មាន​ការ​នាំចូល​រថយន្ត​ជជុះ​ប្រមាណ ៤៥០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ដោយ​ពិនិត្យ​ឃើញ​ថា ភាគច្រើន​មាន​ហានិភ័យ​ខ្ពស់​ខាង​សុវត្ថិភាព។ ក្នុងនោះ ៨០% បាន​ផ្លាស់ប្តូរ​ទ្រនិច​នាឡិកា និង ៤០% ជា​ប្រភេទ​រថយន្ត​បុក​ទង្គិច​គ្នា​ធ្ងន់ធ្ងរ។

ដោយ​ឡែក ការនាំចូល​រថយន្ត​ថ្មីៗ​គ្រប់​ប្រភេទ​កាលពី​ឆ្នាំ​២០១៥ ត្រូវ​បាន​សហព័ន្ធ​ឧស្សាហកម្ម​ដដែល បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា មាន​ចំនួន​ប្រមាណ ​៤០០០​គ្រឿង៕

រូបភាព​ក្នុងអត្ថបទ​នេះ ដកស្រង់​ពី​ទំព័រហ្វេសប៊ុក Mercedes-Benz Cambodia




អត្ថបទបន្ទាប់


កម្ពុជា​ចំណាយ​រាប់​សិប​លាន​ដុល្លារ​​មួយ​ឆ្នាំៗ នាំ​ត្រី​ចូល​ពី​វៀតណាម​និង​​ថៃ

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​តី្រ​សាច់​ប្រមាណ ៧៤០​ពាន់…

សៀវភៅ​២​ក្បាល​របស់​ អូបាម៉ា និង​ភរិយា លក់​បាន ៦០លាន​ដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន​បោះពុម្ពផ្សាយ​សៀវភៅ Penguin Random House នឹង​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​លោក បារ៉ាក់ អូបាម៉ា និង​ភរិយា បន្ទាប់​ពី​ទិញ​សិទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ