វិស័យសេដ្ឋកិច្ច

ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនថៃ ភាគច្រើនកំពុងព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច


ស្របពេលសេដ្ឋកិច្ចថៃ បានរងវិបត្តិផ្ទួនៗទាំងខាងក្នុង និងខាងក្រៅ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនកំពុងព្រួយបារម្ភពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ ការស្ទង់មតិមួយបានបង្ហាញថា ជិតពាក់កណ្តាលនៃអ្នកដែលចូលរួមផ្តល់ចម្លើយបានអះអាងថា ប្រាក់សន្សំរបស់ពួកគេមិនអាចធានាការផ្គត់ផ្គង់ជីវភាពលើសពីមួយខែឡើយ ប្រសិនបើពួកគេមិនមានការងារធ្វើ ឬមានប្រភពចំណូលថ្មីបន្ថែមទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រជាជនថៃ ភាគច្រើន ដែលបានចូលរួមផ្តល់ចម្លើយក្នុងការស្ទង់មតិមួយ ដែលធ្វើឡើងដោយសាកលវិទ្យាល័យ សួន ឌូស៊ីត បានអះអាងថា ពួកគេព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច ហើយជិតពាក់កណ្តាលបានអះអាងថា ប្រាក់សន្សំរបស់ពួកគេមានតិចតួចមិនអាចទ្រទ្រង់ជីវភាពបាននោះទេ ប្រសិនបើពួកគេមិនមានការងារធ្វើលើសពី១ខែឡើងទៅ។

លទ្ធផលស្ទង់មតិដែលធ្វើឡើងជាមួយប្រជាជនថៃ ជាង១ពាន់២រយនាក់ នៅទូទាំងប្រទេសថៃ តាមរយៈវិធីសាស្រ្តប្រមូលទិន្នន័យតាមប្រព័ន្ធអនឡាញ និងតាមការចុះសម្ភាសផ្ទាល់ នៅចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា បានបង្ហាញថា ជាង៩២% នៃអ្នកឆ្លើយបាននិយាយថា ពួកគេមានអារម្មណ៍អសន្តិសុខចំពោះបរិយាកាសសេដ្ឋកិច្ចរបស់ថៃ បច្ចុប្បន្ន។ ក្នុងចំណោមអ្នកផ្តល់ចម្លើយទាំងអស់មានជាង៤៨% បាននិយាយថា ទំហំប្រាក់សន្សំរបស់ពួកគេនៅពេលនេះ គឺមានចំនួនតិចតួចបំផុត ពោលគឺពួកគេមិនអាចទ្រទ្រង់ជីវភាពបានឡើយ ប្រសិនបើពួកគេជួបហានិភ័យណាមួយបាត់បង់ការងារធ្វើ។

ការស្ទង់មតិដដែលបានបន្តថា អ្នកដែលមានធនធានសន្សំអាចទ្រទ្រង់ជីវភាពពេលអត់ចំណូលបានដល់ទៅ៣ខែ មានត្រឹមតែជាង៣៥% ស្របពេលអ្នកអាចទ្រទ្រង់ជីវភាពបានដល់៦ខែ មានជិត៧% ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា ក្រៅពីវិស័យទេសចរណ៍ វៀតណាម អាចនឹងនាំមុខថៃ លើការនាំចេញកសិផល

ក្រៅពីវិស័យទេសចរណ៍ វិស័យកសិកម្មរបស់ថៃ ក៏កំពុងរងការប្រកួតប្រជែង និងចាញ់ប្រៀបលើភាពរីកចម្រើនររបស់ប្រទេសវៀតណាម ផងដែរ។ បញ្ហានេះ កំពុងពញ្ញា…

លោក ត្រាំ អួតក្តែងៗថា ចាប់តាំងពីលោកចូលកាន់តំណែង អាម៉េរិក ទទួលបានការសន្យាបោះទុនវិនិយោគរហូតដល់១០ទ្រីលានដុល្លារ

ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ចាប់តាំងពីចូលកាន់តំណែងមកលោកទទួលបានការសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅ១០ទ្រីលានដុល្លារ គិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ