លោក យូន ស៊ុកយុល

លោក យូន ស៊ុកយុល អាចប្រឈមនឹងដីកាចាប់ខ្លួនពីការិយាល័យស៊ើបអង្កេត


មន្ត្រីម្នាក់បានអះអាងនៅដើមសប្តាហ៍នេះថា ទីភ្នាក់ងារស៊ើបអង្កេតកូរ៉េខាងត្បូង កំពុងស្វែងរកដីកាពីតុលាការ ដើម្បីចាប់ខ្លួនប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) ជុំវិញការដាក់ប្រទេសឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹកកាលពីពេលថ្មីៗ។ នេះជាលើកដំបូងហើយ ដែលប្រធានាធិបតី កំពុងកាន់អំណាចប្រឈមមុខនឹងដីកាចាប់ខ្លួនបែបនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក យូន ស៊ុកយុល
ដោយ

លោក យូន ស៊ុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង អាចប្រឈមនឹងដីកាខ្លួនជុំវិញបញ្ហាការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកកាលពីពេលថ្មីៗ ខណៈបច្ចុបុ្បន្នការិយាល័យស៊ើបអង្កេតមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង កំពុងស្វែងរកដីកាចាប់ខ្លួនពីតុលាការ។ ការស្វែងរកដីកាចាប់ខ្លួននេះធ្វើឡើងក្រោយ លោក យូន បដិសេធមិនឆ្លើយតបតាមការកោះហៅរបស់ប៉ូលិស និងការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់កាលពីពេលថ្មីៗ។

តុលាការមួយនៅទីក្រុងសេអ៊ូល បាននិយាយថា ខ្លួននឹងសម្រេចចិត្តថា តើនឹងត្រូវចេញដីកាចាប់ខ្លួនលោក យូន តាមការស្នើសុំរបស់ក្រុមអ្នកស៊ើបអង្កេតដែរ ឬយ៉ាងណា។ បើតាមការអះអាងរបស់តុលាការនេះ បទចោទពាក់ព័ន្ធនឹងការបះបោរ ជាទោសមួយដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនអាចប្រើអភ័យឯកសិទ្ធិបានឡើយ។

លោក យូន កាបកឿន (Yoon Kab-keun) មេធាវីការពារក្ដីប្រធានាធិបតី ដែលត្រូវបានព្យួរអំណាចបណ្ដោះអាសន្នបានចាត់ទុកសំណើចាប់ខ្លួនលោក យូន នេះ គឺជារឿងអយុត្តិធម៌ ហើយទីភ្នាក់ងារប្រឆាំងអំពើពុករលួយមិនមានសិទ្ធិធ្វើដូច្នេះនោះទេ ហើយថា ការដាក់ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន គឺជាសិទ្ធិអំណាចរបស់ប្រធានាធិបតី។

សូមរំលឹកថា លោក យូន ត្រូវបានព្យួរអំណាចប្រធានាធិបតីជាបណ្ដោះអាសន្នបន្ទាប់ពីសមាជិកសភាបានអនុម័តការចោទប្រកាន់ទោសចំពោះលោកពាក់ព័ន្ធនឹងការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកកាលពីពេលថ្មីៗ។ ពេលនេះ លោក យូន កំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតនៅក្រោមការកាត់ក្តីរបស់តុលាការធម្មនុញ្ញ ហើយតុលាការនេះមានពេល១៨០ថ្ងៃ ឬកន្លះឆ្នាំដើម្បីសម្រេចថា តើនឹងត្រូវអនុញ្ញាតឱ្យលោក យូន បន្តកាន់អំណាចឡើងវិញ ឬក៏ត្រូវដកចេញពីតំណែងជាអចិន្ត្រៃយ៍៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ផ្សារសមុទ្រដំបូងគេរបស់កម្ពុជា អាចនឹងលេចរូបរាងឡើងនៅតំបន់តារាសាគរខេត្តកោះកុង

ក្រុមហ៊ុន Coastal City Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ តារាសាគរ ខេត្តកោះកុង បានប្រកាសបើកគម្រោងពាណិជ្ជកម្មថ្មីម…

ថវិកាជាង១៦ពាន់លានដុល្លារបានចាក់ចូលសេដ្ឋកិច្ចវៀតណាមតាមរយៈពលករចំណាកស្រុក

នៅពេញមួយឆ្នាំ២០២៤នេះ វៀតណាមបានបញ្ជូនពលករចេញក្រៅប្រទេសសរុបចំនួន៦លាននាក់ទៅបម្រើការនៅតាមបណ្តាប្រទេសចំនួន១៣០ទូទាំងពិភពលោកនៅក្នុងវិស័យផ្សេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ