អ៊ុយក្រែនក្នុងសង្គ្រាម

លោក ហ្សេលេនស្គី មានសង្ឃឹមក្រោយប្រទេសនៅអឺរ៉ុបជិត៥០គាំទ្រជាថ្មី


មេដឹកនាំអឺរ៉ុបជិត៥០ បានយកកិច្ចប្រជុំកំពូលនៅទីក្រុងហ្ក្រេណាដា ភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ បញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាម។ ក្នុងនោះប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បាននិយាយថា ទន្ទឹមនឹងការបង្ហាញជំហររួបរួមគ្នា អឺរ៉ុប ក៏ត្រូវបញ្ចូនជំនួយយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដើម្បីប្រយុទ្ធទប់ទល់នឹងរុស្ស៊ីក្នុងរដូវរងាខាងមុននេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អ៊ុយក្រែនក្នុងសង្គ្រាម
ដោយ

ក្រោយទៅដល់ទីក្រុងហ្ក្រេណាដា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសមាគមន៍នយោបាយអឺរ៉ុប លោក ហ្សេលេនស្គី មេដឹកនាំអ៊ុយក្រែន បាននិយាយថា «អឺរ៉ុបត្រូវខ្លាំងរឹងមាំ» ហើយជោគជ័យ ឬបរាជ័យនៅអ៊ុយក្រែន នឹងកំណត់វាសនា នៃអឺរ៉ុបទាំងមូល។

លោកអំពាវនាវឱ្យមេដឹកនាំអឺរ៉ុប ផ្តល់ជំនួយប្រព័ន្ធការពារដែនអាកាស គ្រាប់កាំភ្លើងធំ មីស៊ីលរយៈចម្ងាយ និងដ្រូនបន្ថែមទៀតដល់អ៊ុយក្រែនសម្រាប់ប្រើការក្នុងរដូវរងា ដែលនឹងចូលមកដល់ចុងឆ្នាំនេះ។

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានយល់ស្របចំពោះការលើកឡើងរបស់លោក ហ្សេលេនស្គី នេះ តែទទួចថា ប្រសិនបើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែននៅតែរឹងមាំ នោះអឺរ៉ុបនឹងធ្វើសកម្មភាពដំបូងមុនគេ ព្រោះលោកថា អ៊ុយក្រែនជាអ្នកជិតខាងយើង។

ទោះយ៉ាងណា លោក ចូសេប បូរែល ប្រធានគោលនយោបាយការបរទេសអឺរ៉ុប ថ្លែងថា បើអឺរ៉ុបប្តេជ្ញាគាំទ្រអ៊ុយក្រែនជាថ្មីហើយ មិនចាំបាច់មានការបញ្ជាក់បន្ថែមពីការចូលរួមរបស់អាមេរិកនោះទេ។

មែនទែនទៅ ការគាំទ្រពីសំណាក់ប្លុកអឺរ៉ុប បានក្លាយកម្លាំងមួយកាន់តែសំខាន់ឡើង ក្រោយមានភាពចលាចលនយោបាយផ្ទៃក្នុងអាមេរិក និងភាពមិនច្បាស់លាស់ចំពោះជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។

លោក ចូ បៃដិន កាលពីថ្ងៃអង្គារ បានអំពាវនាវប្រទេសសម្ព័ន្ធមិត្តរួមគ្នាជាមួយអាមេរិក គាំទ្រអ៊ុយក្រែនបន្តទៅទៀត ចំពេលដែលលោក បាននិងកំពុងកៀរគរការគាំទ្រពីក្រុមសាធារណរដ្ឋដែរ ក្រោយសមាជិកសភាសាធារណរដ្ឋខ្លះមានបំណងចេញច្បាប់កាត់ផ្តាច់ជំនួយឱ្យអ៊ុយក្រែន។

គួររំលឹកថា ច្បាប់មួយដែលសភាអាមេរិកទើបបានអនុម័ត ដើម្បីទ្រទ្រង់ដំណើរការរដ្ឋាភិបាលសហព័ន្ធរយៈពីរខែខាងមុន មិនបានបញ្ចូលជំនួយយោធាសម្រាប់អ៊ុយក្រែនឡើយ។

នៅក្នុងកិច្ចប្រជុំថ្ងៃព្រហស្បតិ៍នោះ មេដឹកនាំអឺរ៉ុបភាគច្រើន ក៏ដូចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ លោក Pedro Sánchez​នាយករដ្ឋមន្ត្រីអេស្ប៉ាញបានបង្ហាញពីការឈរយ៉ាងរឹងមាំនៅពីក្រោយអ៊ុយក្រែន ហើយបានផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ដូចជាប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងការបណ្តុះបណ្តាលសម្រាប់ទាហានអ៊ុយក្រែនជាដើម។ ក្នុងនោះ លោក ហ្សេលេនស្គី ក៏បានបើកជំនួបទ្វេភាគីជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ផងដែរ។

លោក ស្កូលហ្ស បានប្រាប់លោក ហ្សេលេនស្គី ថា ទីក្រុងប៊ែរឡាំង កំពុងធ្វើការលើការផ្តល់ប្រព័ន្ធការពារដែនអាកាស ផាទ្រីយ៉ូត (Patriot) មួយផ្សេងទៀតឱ្យអ៊ុយក្រែន ដើម្បីដំណើរការក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលអ៊ីរ៉ាក់ នឹងឈប់ឱ្យមានការដកជាលុយដុល្លារនៅតាមធនាគារ

ធនាគារនានា ចាប់ពីថ្ងៃទីប្រទេសអ៊ីរ៉ាក់ នឹងហាមឃាត់ការដកសាច់ប្រាក់ និងធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកនៅតាម១ ខែមករា ឆ្នាំ២០២៤ ដើម្…

ទឹកសំណល់នុយក្លេអ៊ែ ត្រូវបានជប៉ុនបញ្ចេញទៅក្នុងសមុទ្រជាលើកទី២

ដោយនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ដៃអ៊ីឈី ចូលទៅក្នុងមុទ្រប៉ាស៊ីហ្វិកជាលើកទី២ បើទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងកាន់តែខ្លាំងឡើងក្នុងចំណោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ