វិស័យកីឡា

វិស័យប្រដាល់ Muay Thai ជោគជ័យខ្លាំងនៅអាម៉េរិក ដោយក្លឹបប្រដាល់នេះរីកដូចផ្សិតកើនដល់ជិត២ពាន់ក្លឹប


វិស័យប្រដាល់ មួយថៃ (Muay Thai) កំពុងក្លាយជាកីឡាដ៏ពេញនិយមមួយនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយក្លឹប ឬ សាលាបង្ហាត់ប្រដាល់ មួយថៃ (Muay Thai) បានរីកដូចផ្សិតកើនដល់ជិត២ពាន់សាខាទូទាំងប្រទេសមហាអំណាចមួយនេះ និងធ្វើឱ្យទំហំនៃឧស្សាហកម្មកីឡាប្រដាល់ មួយថៃ (Muay Thai) កើនដល់ជាង១ពាន់លានដុល្លារអាម៉រិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យកីឡា
ដោយ

លោកស្រី ស៊ូប្រថាណា កាម៉ុនវេច (Suprathana Kamonvej) នាយកការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃ ប្រចាំនៅទីក្រុង Chicago សហរដ្ឋអាម៉េរិក បាននិយាយថា វិស័យប្រដាល់ មួយថៃ (Muay Thai) កំពុងក្លាយជាកីឡាក្បាច់គុនដ៏ពេញនិយមមួយក្នុងចំណោមពលរដ្ឋអាម៉េរិក ដោយសារតែឥទ្ធិពលពីខ្សែភាពយន្ត ភាពយន្តឯកសារ និងបណ្ដាញទំនាក់ទំនងសង្គម ហើយវាបានធ្វើឱ្យទំហំនៃឧស្សាហកម្មកីឡាប្រដាល់ មួយថៃ (Muay Thai) កើនដល់១,២៥ពាន់លានដុល្លារអាម៉រិក។

ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃ បានបញ្ជាក់ថា នៅរដ្ឋកាលីហ្វ័រញ៉ា មានក្លឹប ឬ សាលាបង្ហាត់ក្បាច់គុន មួយថៃ (Muay Thai) ច្រើនជាងគេបំផុតក្នុងសហរដ្ឋអាម៉េរិក ដោយមានដល់ទៅ៣៣១ក្លឹប។

សម្រាប់រដ្ឋផ្សេងទៀតដូចជារដ្ឋតិចសាស មានក្លឹប មួយថៃ (Muay Thai) ចំនួន១៨៣ក្លឹប នៅរដ្ឋផ្លរីដា មានក្លឹប មួយថៃ (Muay Thai) ចំនួន១៣៥ក្លឹប និងញូវយ៉ក មាន១១២ក្លឹប និងនៅរដ្ឋញូវជើស៊ី មាន៨៣ក្លឹប។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា ក្លឹប និងសាលាបង្ហាត់ក្បាច់គុន មួយថៃ (Muay Thai) ទាំងនោះភាគច្រើនត្រូវបានគ្រប់គ្រង និងបើកដំណើរការដោយជនបរទេសដែលស្រលាញ់ប្រដាល់ថៃ ហើយពួកគេភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ប្រដាល់ក្នុងប្រទេសថៃ។

ក្រៅពីបង្ហាត់ប្រដាល់ មួយថៃ (Muay Thai) ក្លឹបប្រដាល់ទាំងនោះក៏មានបង្ហាត់ប្រភេទក្បាច់គុនផ្សេងៗទៀតដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


វៀតណាម កំណត់គោលដៅនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់ដល់ទៅ៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS) និយាយថា កាលពីឆ្នាំ២០២៣ កន្លងទៅ ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់ខ្លួនមានទំហំប្…

តម្លៃប្រេងបន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នា ខណៈបញ្ហាសេដ្ឋកិច្ចដាក់សម្ពាធលើតម្រូវការប្រេងសកល

តម្លៃប្រេងបានបន្តធ្លាក់ចុះ២ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃចន្ទ ទី២២ ខែមករា នេះ ដោយសារបញ្ហាសេដ្ឋកិច្ចបានដាក់សម្ពាធលើទស្សនវិស័យតម្រូវការប្រេងសកល ខណៈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ