វិបត្តិនៅភូមា

រដ្ឋាភិបាលស្រមោលភូមានឹងបោះផ្សាយមូលបត្របំណុលគ្មានការប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក


រដ្ឋាភិបាលស្រមោលភូមា ឬហៅថា រដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG បានសម្រេចចិត្ត ចេញមូលបត្របំណុលគ្មានការប្រាក់ដែលមានតម្លៃ ១ពាន់លានដុល្លារ។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងស្វែងភាពស្របច្បាប់មួយសម្រាប់រដ្ឋាភិបាលខ្លួន បន្ទាប់ពីក្រុមយោធាបានដណ្តើមអំណាចដោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ជប៉ុន Nikkei។
រូបភាពបង្ហាញពី អ្នកទោសនយោបាយគាំទ្ររដ្ឋាភិបាលស្រមោលភូមា ដែលត្រូវបានក្រុមយោធាចាប់ខ្លួន ហើយបានដោះលែងឲ្យមានសេរីភាពមកវិញកាលពីខែតុលា (រូបភាព៖ស៊ិនហួរ)
ដោយ

តាម​រយៈ​សេចក្តី​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន រដ្ឋាភិបាល​ស្រមោល បាន​ឲ្យ​ដឹង​ថា បន្ថែម​ពីលើ​មូល​ប​ត្រ​បំណុល​១​ពាន់​លាន​ដុល្លារ​ដែល​គ្មាន​ការ​ប្រាក់ ដែល​ខ្លួន​គ្រោង​បោះផ្សាយ​លក់ ពួក​គេ​នឹង​ប្រមូល​ចំណូល​បន្ថែម​តាម​រយៈ​ពន្ធ​ពី​ពលរដ្ឋ និង​អាជីវកម្ម​នានា​។ មូលនិធិ​ដែល​បាន​រៃ​អង្គាស​តាម​រយៈ​ការ​ចេញ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល និង​មធ្យោបាយ​ផ្សេង​ទៀត នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាំទ្រ អ្នក​ដែល​បាត់បង់​ការងារ អំឡុង​ពេល​ចូលរួម​ក្នុង​ចលនា​តស៊ូ និង​ចលនា​បាតុកម្ម​ជាដើម​។

រដ្ឋាភិបាល​ស្រមោល​ភូមា គ្រោង​នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដែល​មាន​តម្លៃ ១​ពាន់​លាន​ដុល្លារ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ តាម​រយៈ​ធនាគារ​បរទេស​មួយ​។ មូល​ប​ត្រ​បំណុល​ជា​ប្រាក់​ដុល្លារ​នឹង​មាន​រយៈពេល​រំ​លោះ​រយៈពេល​ពីរ​ឆ្នាំ ហើយ​មិន​មាន​អត្រា​ការ​ប្រាក់​នោះ​ទេ​។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​នៃ​ការ​ទិញ​បណ្ណ​បំណុល និង​វិធី​ប្រតិបត្តិការ មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នៅឡើយ​នោះ​ទេ​។

រដ្ឋមន្ត្រី​ផែនការ​របស់​រដ្ឋាភិបាល​ស្រមោល​ភូមា លោក ទី​ន​ទុន នៀង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ភូមា​ទាំងអស់ ប្រាប់​បន្ត​ទៅ​មិត្តភក្តិ​បងប្អូន​របស់​ពួក​គេ ដែល​នៅ​ក្រៅប្រទេស ឲ្យ​ជួយ​ទិញ​បណ្ណ​បំណុល​នេះ​។ លោក​បាន​បន្ត​អំពាវនាវ ដល់​ពលរដ្ឋ​ក្នុង​ស្រុង បង់ពន្ធ​នានា​តាម​រយៈ​អន​ឡាញ មក​កាន់​រដ្ឋាភិបាល​ស្រមោល​វិញ ជា​ជាង​បង់​ទៅ​ឲ្យ​ក្រុម​យោធា​ដែល​បាន​ដណ្តើម​អំណាច​។

គួរ​ជម្រាប​ថា ក្រុម​យោធា​ភូមា​បាន​ចាត់​ទុក រដ្ឋាភិបាល​ស្រមោល ថា​ជា​អង្គការ​ភេរវ​ករ ហើយ​ការ​បង្ក្រាប​ដោយ​ប្រដាប់​អាវុធ​លើ​ជន​ស៊ី​វិល​របស់​ក្រុម​យោធា ក៏​បាន​នាំ​មក​នូវ​ភាព​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មក​ទល់​សព្វ​ថ្ងៃនេះ ក៏​នៅ​មានការ​តស៊ូ​ឥត​ឈប់​ឈរ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ខណៈ​បុគ្គលិក​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ស្នើ​សុំ​ក្រុមហ៊ុន​របស់​ពួក​គេ​កុំឱ្យ​បង់ពន្ធ​ដល់​រដ្ឋាភិបាលយោធា​ផង​ដែរ​។ សូម​បញ្ជាក់​ថា ស្ថានភាព​នៅ​ភូមា​កំពុង​ត្រូវ​បាន​ពិភពលោក​តាមដាន​យ៉ាង​ម៉ត់ចត់ ខណៈ​ដែល​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ចុងខែ​តុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​ដឹកនាំ​យោធា​ភូមា​ក៏​មិន​ត្រូវ​បាន​អាស៊ាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​នោះ​ដែរ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Pfizer ជាក្រុមហ៊ុនអាមេរិកទី២ ដែលផលិតបានថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ជាមួយប្រសិទ្ធភាព ៨៩%

ព័ត៌មាន
ក្រុមហ៊ុនរបស់អាមេរិក Pfizer កាលពីសប្តាហ៍មុនបានបង្ហាញលទ្ធផលស្រាវជ្រាវមួយថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវី១៩ដែលខ្លួនផលិតបាន មានប្រសិទ្ធភាពដល...

តម្លៃស្បៀងអាហារសកលបន្តហក់ឡើងខ្ពស់៣ខែជាប់ៗគ្នានៅឆ្នាំនេះ តើមកពីហេតុអ្វី?

ព័ត៌មាន
របាយការណ៍ពីអង្គការស្បៀងអាហារនិងកសិកម្មពិភពលោក ឬហៅកាត់ថា FAO ហើយដែលគេស្គាល់ថាជាភ្នាក់ងាររបស់អង្គការសុខភាពពិភពលោក បានបញ្ចេញរបាយការណ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ