កសិដ្ឋាន​ចិញ្ចឹម​ស្វា

អ្នក​ដឹង​ទេ? ស្រុក​ខ្មែរ​មាន​កសិដ្ឋាន​ចិញ្ចឹម​ស្វា​សម្រាប់​នាំ​ចេញ!


កសិដ្ឋាន​ចិញ្ចឹម​ស្វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម។ កសិដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SNBL ដែល​រកស៊ី​លក់​សត្វ​ទៅ​កាន់​ទីផ្សារ​ពិភពលោក។
ក្រុមហ៊ុន​បរទេស​មួយ​បើក​កសិដ្ឋាន​ចិញ្ចឹម​ស្វា​សម្រាប់​នាំ​ចេញ នៅ​ខេត្ត​កំពង់ចាម។
ដោយ

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ផ្តល់​ការងារ​មួយ​ចំនួន​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​ប្រមាណ​ជាង ១០០​នាក់ ព្រមទាំង​មាន​អ្នក​ជំនាញ​សត្វ​អន្តរជាតិ​ធ្វើការ​នៅ​ទីនោះ​ទៀត​ផង។

ក្រុមហ៊ុន SNBL មាន​សាខា​នៅ​ប្រទេស​ចិន ជប៉ុន កម្ពុជា និង​សហរដ្ឋ​អាមេរិក។ វេបសាយ​ក្រុមហ៊ុន​នេះ បញ្ជាក់​ថា ពួកគេ​មាន​របរ​រកស៊ី​លើ​ផ្នែក​៤​សំខាន់ៗ រួមមាន៖ លក់​សត្វ គាំពារ និង​ផ្តល់​ប្រឹក្សា​ជូន​អតិថិជន  អភិវឌ្ឍ​គំរូ​សត្វ (បង្កាត់សត្វ)  និង​ដឹក​ជញ្ជូន​ក្នុង​ស្រុក។ 

កសិដ្ឋាន​ចិញ្ចឹម​ស្វា​ស្ថិត​នៅ​ក្នុង​ភូមិ​ស្តើងជ័យ ឃុំ​ស្តើងជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។

សព្វថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា កសិដ្ឋាន​ចិញ្ចឹម​ស្វា​របស់​ក្រុមហ៊ុន SNBL ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្តើងជ័យ ឃុំ​ស្តើងជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ចិញ្ចឹម​និង​នាំ​ចេញ​សត្វ​ស្វា​រស់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ក្រុមហ៊ុន​នេះ​ចិញ្ចឹម​ស្វា​ចំនួន ១៦០០០​ក្បាល មេ​ចំនួន ៧០០០​ក្បាល ប្រើ​ប្រាស់​ចំណី​ចំនួន ៣៧៥​គីឡូក្រាម និង​ផ្លែ​ឈើ​ចម្រុះ​ប្រមាណ ៨០០​គីឡូក្រាម ក្នុង​មួយ​ថ្ងៃ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន ១៥២​នាក់។

ក្រុមហ៊ុន​បាន​ធ្វើការ​នាំចេញ​ជា​មធ្យម​ចំនួន ៤៤០០​ក្បាល​ក្នុង​មួយ​ឆ្នាំ ទៅ​កាន់​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក។ 

នៅ​ក្នុង​នោះ ក្រុមហ៊ុន​ក៏​មាន​បំពាក់​នូវ​ឧបករណ៍​និង​បច្ចេក​វិទ្យា​ទំនើប​សម្រាប់​ពិនិត្យ និង​តាមដាន​សុខភាព​សត្វ​ស្វា ព្រមទាំង​ទីតាំង​ចត្តាឡីស័ក (Quarantine) ដើម្បី​ត្រួត​ពិនិត្យ​សុខភាព​មុន​នឹង​ធ្វើការ​នាំចេញ៕

អត្ថបទទាក់ទង​ដែល​គួរអាន​ផង​ដែរ៖ អ្នកចិញ្ចឹម​ក្រពើ​ថ្ងូរ...

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់កសិដ្ឋាន៖ ពី​មុន​លក់​ក្រពើ​ទិញ​ដី តែ​ឥឡូវ​​​លក់​ដី​ឲ្យ​ក្រពើ​ស៊ី​វិញ​ហើយ!

ព័ត៌មាន
ក្រពើ​ត្រូវ​បាន​ស្គាល់​ថា ជា​សត្វ​សាហាវ​មួយ​ប្រភេទ​ដែល​ស៊ី​សាច់​ជា​អាហារ ហើយ​មនុស្ស​ម្នា​ច្រើន​តែ​ខ្លាច​រអា​ជា​ទីបំផុត ប៉ុន្ដែ ការ​ចិញ្…

បង់ក្លាដេស ស្រីលង្កា សម្រុក​ទៅ​ទិញ​អង្ករ​ថៃ តែ​មិន​មក​កម្ពុជា!

ព័ត៌មាន
ប្រទេស​បង់ក្លាដេស​ដែល​កំពុងរងគ្រោះ​ដោយសារ​ទឹក​ជំនន់ កំពុង​ស្ថិត​ក្នុង​ការចរចា​ជាមួយ​ប្រទេស​ថៃ​ក្បែង​ខាង​កម្ពុជា ដើម្បីទិញ​អង្ករ​ជាបន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ