ថវិការដ្ឋឆ្នាំ២០២២

រាជរដ្ឋាភិបាលគ្រោងបង្កើនការចំណាយជាង ៨% និងបង្កើនចំណូលជាង ១៩% នៅឆ្នាំ២០២២


សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០២១ ដោយទទួលបានការអនុម័តទាំងស្រុងពីអង្គប្រជុំ។ គម្រោងថវិកាជាតិឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាលដំឡើងការចំណាយជាង៨% បន្ថែមទៀត បើធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២១ ខណៈការប្រមូលចំណូលរដ្ឋត្រូវបានដំឡើងជាង១៩%។
ទិដ្ឋភាពផ្លូវក្រវាត់ក្រុងខ្សែទី៣​ (រូបថតដោយ ប៊ុក វន្ថា/ខេមបូណូមីស)
ដោយ

ថវិកាជាតិ​ឆ្នាំ​២០២២ ត្រូវ​បាន​គិតគូ និង​រៀបចំ​ឡើង ដើម្បី​តម្រង់​ការ​ប្រើប្រាស់​ធនធាន​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ រក្សា​លំនឹង​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ក៏​ដូច​ជា​ដើម្បី​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ឡើង​វិញ​។ ការ​បន្ត​ប្រតិបត្តិការ និង​ជំរុញ​ការ​អនុវត្ត​កម្មវិធី​កំណែ​ទ្រទ្រង់​របស់​រាជរដ្ឋាភិបាល ក៏​ជា​គោលបំណង​មួយ​ផង​ដែរ នៃ​ការ​អនុម័ត​ច្បាប់​ថវិកា​នេះ​ផង​ដែរ​។ គម្រោង​ចំណាយ​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០២២ មាន​ចំនួន​ជាង ៣៤​ទ្រី​លាន​រៀល​ស្មើ​ប្រមាណ​ជាង​៨​ពាន់​៥​រយ​លាន​ដុល្លារ ធៀប​នឹង​ផលិត​ផ​ក្នុងស្រុក​សរុប​គឺ​មាន​ប្រហែល​ជិត​២៨%​។ 

សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២ ដែល​ទទួល​បានការ​អនុម័ត​ទាំងស្រុង​ពី​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា គម្រោង​ចំណាយ​ថវិកាជាតិ​ជាង ៣៤​ទ្រី​លាន​រៀល​ស្មើ​ប្រមាណ​ជាង​៨​ពាន់​៥​រយ​លាន​ដុល្លារ ធៀប​នឹង​ផលិត​ផ​ក្នុងស្រុក​សរុប​គឺ​មាន​ប្រហែល​ជិត​២៨%​។ ទំហំ​នៃ​ការ​ចំណាយ​នេះ មានការ​កើនឡើង​ជាង ៨% បើ​ធៀប​នឹង​ការ​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២១​។ រីឯ ចំណូល​ថវិកាជាតិ​នៅ​ឆ្នាំ​២០២២​វិញ ត្រូវ​បាន​គម្រោង​ជាង​២៥​ទ្រី​លាន​រៀល ស្មើនឹង​ប្រម​ណ ៦​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​ជាង​២០%​នៃ​ផលិតផល​ក្នុងស្រុក​។ ចំណូល​ថវិការដ្ឋ​ដែល​បាន​គ្រោងទុក​នេះ គឺ​មានការ​កើនឡើង​ជាង​១៩% បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០២១​។ ជា​លទ្ធផល​អតិរេក​ថវិកា​ចរន្ដ អាច​រក្សា​បាន​ក្នុង​កម្រិត​ប្រមាណ​ជិត​៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០២២ និង​មាន​ឱនភាព​ថវិកា​សរុប​ស្មើនឹង​ជាង (​ដក​)-៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ដើម្បី​បំពេញបន្ថែម ឱនភាព​ថវិកា​នេះ រដ្ឋាភិបាល​នឹង​បន្ដ​ស្វែងរក​ហិរញ្ញប្បទាន​ក្រៅប្រទេស ក្នុង​ទំហំ​ជិត​៥%​នៃ​ផលិតផល​ក្នុងស្រុក​បន្ថែម​ទៀត រួម​ទាំង​ប្រភព​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ទ្រទ្រង់​ថវិកា​ទំហំ​ជាង​១%​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ប្រាក់​បញ្ញើ​រដ្ឋាភិបាល​ប្រមាណ​៥០០​លាន​ដុល្លារ​ផង​ដែរ​។ ប្រភព​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​នោះ ដែល​រដ្ឋាភិបាល​ទាញ​យក​មក​បង្គ្រប់​ការ​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​នេះ គឺ​រាជរដ្ឋាភិបាល​នឹង​ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ជា​លើក​ដំបូង​ក្នុង​ទំហំ​ប្រមាណ ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​។

ថវិកា​ឆ្នាំ​២០២២ ត្រូវ​បាន​គិតគូរ និង​រៀបចំ​ឡើង​ក្នុង​បរិការណ៍​ដែល​កម្ពុជា ក៏​ដូច​ជា​ពិភពលោក ទាំងមូល​កំពុង​ស្ថិត​នៅ​កណ្តាល​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ នៅឡើយ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​តម្រង់​ការ​ប្រើប្រាស់ ធនធាន​ដើម្បី​ទ្រទ្រង់​ដល់​កិច្ច​ខិតខំ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​បន្ត​ស្ថិត​នៅ​លើ​គន្លង​នៃ​កំណើន​ខ្ពស់ និង​រស់​រវើក​ឡើង​វិញ ព្រមទាំង​ស្តារ​ជីវភាព​របស់​ប្រជាជន​ទូទៅ ក៏​ដូច​ជា​ដើម្បី សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​សំខាន់​ៗ នៃ​កម្មវិធី​នយោបាយ​, យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២២​ខាង​មុខ រាជរដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​រង្វង់​៤,៨% ដែល​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​សរុប​មាន​ក្នុង​ទំហំ​ជាង​៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​វិញ​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ដល់ ១.៨៤២ ដុល្លារ​អា​មេ​រិ​ក កើន​ពី​១.៧៣០​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយលោកចូបៃឌិនថា “នឹងការពារកោះតៃវ៉ាន់ពីការវាយដណ្តើមកាន់កាប់” ចិនផ្ដាំទៅអាមេរិកឲ្យប្រយ័ត្នពាក្យសម្ដីរបស់ខ្លួន

ព័ត៌មាន
«សហរដ្ឋអាមេរិកមានការតាំងចិត្តក្នុងការការពារកោះតៃវ៉ាន់ពីការវាយដណ្តើមគ្រប់គ្រង ពីសំណាក់ប្រទេសចិន ដែលអះអាងថាជាទឹកដីរបស់ខ្លួន» នេះជាអ្វីដ…

កម្ពុជានឹងពិចារណាគោលការណ៍បើកទទួលទេសចរពីមួយថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាព ក្នុងការអនុវត្តលើគោលការណ៍បដិការជាមួយប្រទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ