បញ្ហារសើបកោះតៃវ៉ាន់

ក្រោយលោកចូបៃឌិនថា “នឹងការពារកោះតៃវ៉ាន់ពីការវាយដណ្តើមកាន់កាប់” ចិនផ្ដាំទៅអាមេរិកឲ្យប្រយ័ត្នពាក្យសម្ដីរបស់ខ្លួន


«សហរដ្ឋអាមេរិកមានការតាំងចិត្តក្នុងការការពារកោះតៃវ៉ាន់ពីការវាយដណ្តើមគ្រប់គ្រង ពីសំណាក់ប្រទេសចិន ដែលអះអាងថាជាទឹកដីរបស់ខ្លួន» នេះជាអ្វីដែលប្រធានាធិបតីអាមេរិក លោកចូបៃឌិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២១តុលានេះ។ ប៉ុន្តែក្រោយការលើកឡើងរបស់លោកបៃឌិន បែបនេះ អ្នកនាំពាក្យសេតវិមានឯណោះវិញ ក៏បានអះអាងថា អាមេរិកមិនមានការផ្លាស់ប្តូរគោលនយោបាយណាមួយចំពោះកោះតៃវ៉ាន់ឡើយ។ នេះបើតាមមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនបិន (Wang Wenbin) (រូបភាព៖ Kyodo)
ដោយ

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​របស់ CNN ដែល​បាន​សួរ​ថា តើ​សហរដ្ឋអាមេរិក​នឹង​មក​ជួយ​ការពារ​កោះ​តៃវ៉ាន់​ដែរ​ឬទេ នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ និង​យោធា​រវាង​ចិន និង​កោះ​តៃវ៉ាន់​កំពុង​ឡើង​កំ​ដៅ​ដូច​សព្វ​ថ្ងៃនេះ? ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន បាន​ឆ្លើយ​ថា​៖ ពិត​ណាស់​! អា​មេ​រិ​ក​មានការ​តាំងចិត្ត​ក្នុង​ការ​ធ្វើ​បែប​នេះ​។ មាន​ន័យ​ថា អា​មេ​រិ​ក​នឹង​ការពារ​តៃវ៉ាន់​។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក​បៃ​ឌិន អ្នកនាំពាក្យ​សេត​វិមាន​បាន​ចេញ​មក​បញ្ជាក់​បន្ថែម​ថា គោលនយោបាយ​ការ​បរទេស​របស់​អា​មេ​រិ​ក​នឹង​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ​។ ពោល​គឺ​អា​មេ​រិ​ក នៅ​តែ​បន្ត​ទំនុកបម្រុង​ផ្នែក​យោធា​ដល់​កោះ​តៃវ៉ាន់ សម្រាប់​ការ​ការពារ​ខ្លួន​ដដែល​។

ក្រោយ​ការ​លើក​ឡើង​របស់​លោក​បៃ​ឌិន នៅ​ថ្ងៃ​សុក្រ​ទី​២២​តុលា​នេះ ក្រសួងការបរទេស​ចិន​ឯណោះ​វិញ បាន​ចេញ​មក ព្រមាន​សហរដ្ឋអាមេរិក ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សំដី​របស់​ខ្លួន ជៀសវាង​ការ​បញ្ជូន​សារ​ខុស និង យល់​ច្រឡំ​ទៅ​កាន់​កោះ​តៃវ៉ាន់​។ 

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​បិ​ន (Wang Wenbin) បាន​និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នាទី​ក្រុង​ប៉េ​កាំ​ង​ថា ប្រទេស​ចិន​នឹង​មិន​លើកលែង​សោះឡើយ ចំពោះ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ស្នូល​របស់​ខ្លួន​។

គួរ​ជម្រាប​ថា ក្នុង​មួយ​ឆ្នាំ​ៗ​កោះ​តៃវ៉ាន់ បាន​បញ្ជា​ទិញ​គ្រឿង​ៗ​សព្វាវុធ​ទំនើប​ៗ​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ចុង​ក្រោយ​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ផង​ដែរ​។

ភាព​តានតឹង​ផ្នែក​យោធា​រវាង​កោះ​តៃវ៉ាន់ នឹង​ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​អាក្រក់​បំផុត​មួយ​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ មន្ត្រីជាន់ខ្ពស់​យោធា​កោះ​តៃវ៉ាន់ ធ្លាប់​បាន​អះអាង​ថា ក្រុង​ប៉េ​កាំ​ង​ជា​អាច​លុកលុយ​ចូល​កោះ​តៃវ៉ាន់​ពេញទី​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​។

ជុំវិញ​បញ្ហា​បញ្ហា​ដ៏​រសើប​នៃ​កោះ​តៃវ៉ាន់​នេះ​ដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក នូ​បូ គី​ស៊ី បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​កាន់កាប់​កោះ​តៃវ៉ាន់​ពី​សំណាក់​ក្រុង​ប៉េ​កាំ​ង​អាច​នឹង​ធ្វើ​ឡើង​ដូច​កាលដែល​រុ​ស្សី​គ្រប់គ្រង​ម្តង​បន្តិច​ៗ លើ​តំបន់​គ្រី​ម៉េ របស់​អ៊ុយ​ក្រែ​ន រហូត​ដណ្តើម​បាន​ទាំងស្រុង ដោយ​មិន​ចាំបាច់​វាយ​សង្គ្រប់​ដោយ​ប្រើប្រាស់​កម្លាំងយោធា​នោះ​ទេ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​ចុង​ក្រោយ​បំផុត​មួយ​របស់ ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​និយាយ​ថា បញ្ហា​កោះ​តៃវ៉ាន់​ជា​រឿង​សំខាន់​បំផុត​មួយ​សម្រាប់​ក្រុង​ប៉េ​កាំ​ង ហើយ​ប៉េ​កាំ​ង​នឹង​ស្វែងរក​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី​មួយ​ជាមួយ​ក្រុង​តៃប៉ិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេសលោកខាងលិចរិះគន់ខ្លាំងៗលើគោលនយោបាយពាណិជ្ជកម្មចិន នៅWTO ខណៈចិននៅតែរក្សាជំហរឹងមាំ

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឡើងនៅទីក្រុងសឺណេវ កាលពីថ្ងៃទី ២០ខែតុលានេះ ប្រទេសចិនត្រូវបានរងការចោទប្រកាន់ថា បានលាងឈ្មោ…

រាជរដ្ឋាភិបាលគ្រោងបង្កើនការចំណាយជាង ៨% និងបង្កើនចំណូលជាង ១៩% នៅឆ្នាំ២០២២

ព័ត៌មាន
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២២ ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ