មូលបត្របំណុល

រតនាគារជាតិវៀតណាម ប្រកាសបោះផ្សាយមូលបត្របំណុលរដ្ឋជាង ៥ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំនេះ


ដើម្បីជំរុញយន្តការសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែសកម្ម និងផុលផុសបន្ថែមទៀត ក្រសួងហិរញ្ញវត្ថុវៀតណាម នៅត្រីមាសទី១ ដើមឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យរតនាគារជាតិរបស់ប្រទេសនេះបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាល ក្នុងទំហំដល់ទៅជាង ៥ពាន់លានដុល្លារអាម៉េរិក។ ការប្រកាសនេះធ្វើឡើងក្រោយពេល ដែលរដ្ឋាភិបាលបានបោះផ្សាយមូលបត្របំណុលក្នុងទំហំទឹកប្រាក់ដល់ទៅប្រមាណ ១២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។
មូលបត្របំណុល
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅដើមសប្តាហ៍នេះ រតនាគារជាតិវៀតណាម បានប្រកាសបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលនៅត្រីមាសទី១ ដើមឆ្នាំ២០២៤ នេះក្នុងទំហំរហូតដល់ទៅជាង៥ពាន់លានដុល្លារអាម៉េរិក ហើយកំពុងតែសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំបោះផ្សាយមូលបត្របំណុលនៅលើទីផ្សារក្នុងស្រុកក្នុងគោលដៅធានាចរន្តប្រក្រតីភាពនៃសេដ្ឋកិច្ច។

រតនាគារជាតិវៀតណាម បាននិយាយថា ខ្លួននឹងតាមដានផែនការកៀរគរមូលធន ដែលបានកំណត់យ៉ាងយកចិត្តទុកដាក់ ហើយនឹងស្នើទៅក្រសួងហិរញ្ញវត្ថុភ្លាមៗឱ្យជួយរកដំណោះស្រាយ ដើម្បីកៀរគរប្រមូលមូលធនតាមរយៈការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលជាមួយនឹងបរិមាណ ក៏ដូចជារយៈពេល និងអត្រាការប្រាក់សមស្រប ពោលគឺធ្វើយ៉ាងណាកៀរគរប្រមូលមូលធនឱ្យបានគ្រប់តាមផែនការ។

ប្រភពដដែលបានអះអាងថា ដើម្បីធានាភាពស្របច្បាប់ និងតម្លាភាព ការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលត្រូវអនុវត្តតាមវិធីសាស្ត្រដេញថ្លៃតាមរយៈផ្សារហ៊ុននៅក្រុងហាណូយ រីឯលក្ខខណ្ឌនៃការបោះផ្សាយមូលបត្របំណុល ត្រូវមានភាពបត់បែនដោយផ្តោតលើរយៈពេលវែង៥ឆ្នាំ ឬ យូរជាងនេះដើម្បីបន្ស៊ីគ្នាទៅនឹងកាតព្វកិច្ចទូទាត់បំណុល និងជៀសវាងការដាក់សម្ពាធលើថវិការដ្ឋ។

កាលពីឆ្នាំ២០២៣ រតនាគារជាតិវៀតណាម កៀរគរប្រមូលមូលធនបានរហូតដល់ទៅជាង១២ពាន់លានដុល្លារអាម៉េរិក តាមរយៈការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាល ដោយសម្រេចបាន៩៨%នៃផែនការដែលក្រសួងហិរញ្ញវត្ថុបានកំណត់។

ទិន្នន័យបង្ហាញថា ការទូទាត់សរុបនៃប្រាក់ដើមបូករួមជាមួយការប្រាក់លើមូលបត្របំណុលរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៣ មានទំហំ៧,៥ពាន់លានដុល្លារ ដោយក្នុងនោះប្រាក់ដើមមានចំនួន៤,១ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


បរធនបាលកិច្ចរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៦ និងរំពឹងទំហំប្រតិបត្តិការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ

ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចអះអាងថា ទោះបីបរធនបាលកិច្ចជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែ វិស័យនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមច…

តើមានកត្តាអ្វីខ្លះនឹងជំរុញឱ្យតម្រូវការនាំចូលអង្ករ និងតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិនឹងបន្តហក់ឡើងនៅឆ្នាំ២០២៤?

បញ្ហាជម្លោះនយោបាយ និងបម្រែបម្រួលអាកាសធាតុបានជំរុញឱ្យតម្រូវការអង្ករ និងតម្លៃអង្ករហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២៣ ហើយនិន្នាការនេះនឹងបន្តកើតឡើងនៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ