អិន ស៊ី អិច ហុងដា - ឆ្នាំថ្មី ទស្សនវិស័យថ្មី!

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់​ចេញ​នូវ​ទស្សនវិស័យ​ថ្មី​ក្នុង​ឆ្នាំ២០២២


ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា ៖ ម៉ូតូ Honda - រថយន្ត Honda - និង​ម៉ាស៊ីន​កសិឧស្សាហកម្ម Honda ។
ដោយ

កាលពីឆ្នាំ2021 ក្រុមហ៊ុន NCX បានដាក់ចេញនូវទស្សនវិស័យ “WeTOGETHER”  ក្នុងន័យរួមដំណើរជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចរាល់ក្ដីស្រមៃ ដោយតែងតែផ្ដល់នូវផលិតផលហុងដា     ជាច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងធនក្នុងការប្រើប្រាស់គង់វង្សយូរអង្វែង ។

ទស្សនវិសយ័ថ្មីក្នុងឆ្នាំ2022 របស់យើងគឺ TOMORROW TOGETHER  “យើងឆ្ពោះទៅមុខជាមួយគ្នា”

ជាមួយចក្ខុវិសយ័សម្រាប់ ថ្ងៃអនាគត NCX នឹងបន្តឆ្ពោះទៅមុខជានិច្ច ពួកយើងនឹងមិនបញ្ឈប់ការផ្តល់ជូននូវសេចក្ដីរីករាយប្រកបដោយសក្តានុពលនៃជីវិតប្រចាំថ្ងៃ ហើយនឹងធ្វើអោយមនុស្សគ្រប់រូបបានចូលរួមចំណែកជម្រុញសង្គមជាតិរីចម្រើនជាលំដាប់។

ក្រុមហ៊ុន NCX នៅតែបន្តសំរិតសំរាងយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាដ៏ទំនើបៗរបស់ហុងដា ដើម្បីឆ្លើយតបតាមតម្រូវការ និងសមស្របទៅនឹងការរីកលូតលាស់ជាដ៏រាបរបស់សង្គមកម្ពុជា។

យើងជឿជាក់ថាបច្ចេកវិទ្យាអាចធ្វើអោយពិភពលោកទាំងមូលកាន់តែប្រសើរឡើង។ ជាច្រើនឆ្នាំមកនេះ ពួកយើងបានចូលរួមចំណែកដោយនាំមកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបឈានមុខ បំពេញរាល់តម្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

ក្រមហ៊ុន NCX ផ្ដល់ជូនជាទីគាប់ចិត្តបំផុត ដោយផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយការលក់គ្រប់ទីកន្លែងប្រកបដោយវិជ្ជាជីវៈ និងគ្រឿងបន្លាស់សុទ្ធរបស់ហុងដាសម្រិតសម្រាងជូនអតិថិជន ហើយពួកយើងតែងតែឆ្លើយតបទៅនឹងការលើកកំពស់ផ្នែកសុវត្ថិភាពបើកបរក្នុងសង្គមឆ្ពោះទៅមុខជាលំដាប់។ ព្រោះយើងមិនត្រឹមតែបង្កើតនូវភាពរីករាយជូនអតិថិជនតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់នូវភាពរីករាយជូនទៅកាន់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

Tomorrow with Quality (SALES)
ឆ្ពោះទៅមុខជានិច្ច ប្រកបដោយគុណភាពខ្ពស់ 

Tomorrow with Genuineness (SPARE PARTS)
ឆ្ពោះទៅមុខជានិច្ច ជាមួយគ្រឿងបន្លាស់សុទ្ធរបស់ហុងដា

Tomorrow with Care (SAFETY)
ឆ្ពោះទៅមុខជានិច្ច ដោយលើកកំពស់សុវត្ថិភាពលើដងផ្លូវ

Tomorrow with Professional (SERVICE)
ឆ្ពោះទៅមុខជានិច្ច ជាមួយការផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ

ក្រុមហ៊ុន NCX បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់លេខ១ នៅក្នុងវិស័យទោចក្រយានយន្ត។ ហើយយើងមានតំណាងចែកចាយរាប់រយសាខា រួមជាមួយសាខាធំ និងសាខាតូចៗ នៅទូទាំងប្រទេស។ យើងបាននឹងកំពុងបន្តអភិវឌ្ឍបណ្តាញចែកចាយអោយក្លាយជាកន្លែងរបស់អ្នករាល់គ្នាជឿទុកចិត្ត និងរីករាយក្នុងការទទួលយកសេវាកម្មក្រោយការលក់ដ៏ល្អបំផុត។ បុគ្គលិកផ្នែកបច្ចេកទេសគ្រប់រូបមានចំណេះដឹង ជំនាញឆ្បាស់លាស់ មានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានឧបករណ៍ជុសជុលគ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេសហុងដា ផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការជុសជុល។ ជាមួយគ្នានេះផងដែរផ្នែកសេវាកម្មអតិថិជនមានភាពរួសរាយរាក់ទាក់ និងទទួលយ៉ាងកក់ក្តៅ ដើម្បីប្រាកដថាអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មល្អបំផុត។

ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន NCX ប្ដេជ្ញាផ្ដល់ជូននូវ រថយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និង សេវាកម្មក្រោយការលក់ ដ៏ល្អបំផុត ជូនអតិថិជន។  ការរំពឹងទុករបស់អតិថិជន ត្រូវបានបំពេញជូនយ៉ាងយកចិត្តទុកដាក់ ពីសំណាកបុគ្គលិកគ្រប់ជាន់ថ្នាក់។

ម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://ncxhonda.com/




អត្ថបទបន្ទាប់


នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ជូនពរ​ឆ្នាំថ្មីដល់​អតិថិជន​និង​អាជ្ញាធរ

ព័ត៌មាន
ក្នុងឱកាស​សង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ លី…

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក សហការគ្នា​លើក​កម្ពស់​ការយល់ដឹង​ពីជម្រើស​នៃការវិនិយោគ​និង​ការស្វែងរក​ប្រភពទុន​បែបថ្មី

ព័ត៌មាន
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានចុះហត្ថលេខាលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ