ក្រុមហ៊ុនបច្ចេកវិទ្យា

ក្រុមហ៊ុន Sony និង Honda បណ្តាក់ទុនរួមគ្នា លើការផលិតរថយន្តអគ្គិសនី និងគ្រោងចេញលក់នៅឆ្នាំ២០២៥


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ជប៉ុនធំៗពីរ គឺ Sony និង Honda Motor បានយល់ព្រមជាផ្លូវការក្នុងការបណ្តាក់ទុនរួមគ្នាលើការផលិតរថយន្តអគ្គិសនី ដោយគ្រោងដាក់លក់នៅក្នុងឆ្នាំ ២០២៥ ខណៈក្រុមហ៊ុនទាំងពីរនេះ គឺមានចំណែកបណ្តាក់ទុនស្មើគ្នា។ ការវិនិយោគនេះ ត្រូវបានដឹងថា មានតម្លៃទុនវិនិយោគសរុបប្រមាណ ៧៥លានដុល្លារ ហើយតាមអ្វីដែលជាផែនការពោរពេញដោយមហិច្ឆតារបស់ក្រុមហ៊ុនយក្ស Honda គឺក្រុមហ៊ុននេះ គ្រោងផលិតរថយន្ដអគ្គិសនីឲ្យបានដល់៣០ ម៉ូឌែល ជាមួយនឹងបរិមាណផលិតឲ្យបានរហូតដល់២លានគ្រឿងនៅត្រឹមឆ្នាំ២០៣០។នេះបើតាមសារព័ត៌មាន Reuter។
ក្រុមហ៊ុន Sony និង Honda បណ្តាក់ទុនរួមគ្នា លើការផលិតរថយន្តអគ្គិសនី និងគ្រោងចេញលក់នៅឆ្នាំ២០២៥
ដោយ

ក្រុមហ៊ុន Honda ដែលជាដៃគូប្រកួតប្រជែងដ៏ធំមួយរបស់ ក្រុមហ៊ុន Toyota Motor បានជួបប្រឈម​បញ្ហាដូចគ្នា ខណៈក្រុមហ៊ុនទាំងពីរនេះ​គឺមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរការវិវត្ត​របស់​ខ្លួន​ក្នុងការផលិតរថយន្តអគ្គិសនី (EV) ហើយស្ថិតនៅក្រោមសម្ពាធ​ពីអ្នកវិនិយោគ ដែលចង់បានការផលិតរថយន្ត​ដែលគ្មានជាតិកាបូន និង បំពាក់ដោយបច្ចេកវិទ្យាថ្មីៗ ដូចជា​រថយន្តអាចមាន​សមត្ថភាព​បើកបានដោយខ្លួនឯងជាដើម។

ក្រុមហ៊ុន​ផលិត​រថយន្ត​ Honda គឺជាក្រុមហ៊ុនដំបូងគេ ដែលបានអះអាងថា​ខ្លួន​គ្រោង​នឹង​បញ្ចេញ​លក់រថយន្ត អគ្គិសនី ឲ្យបានដល់​ចំនួន ៣០ ម៉ូឌែល និង​​ផលិត​រថយន្តអគ្គិសនីប្រចាំ​ឆ្នាំឱ្យបានចំនួន ២ លាន​គ្រឿង​​ត្រឹម​ឆ្នាំ ២០៣០។

ក្រុមហ៊ុន Honda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៦មិថុនា ថា ចំពោះការបណ្ដាក់ទុន​ជាមួយនឹង​ក្រុមហ៊ុន Sony ដែលបានប្រកាសជាលើកដំបូងនៅក្នុងខែមីនាកន្លងទៅ ក្រុមហ៊ុនទាំងពីរ បាន​សម្រេច​បង្កើត​ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ​ដែលមានឈ្មោះថា Sony Honda Mobility ហើយ​ក្រុមហ៊ុន​ Honda នឹងនាំយកអ្នកជំនាញរបស់ខ្លួន ដើម្បីរៀបចំការ​ផលិតរថយន្តអគ្គិសនី និងការដាក់លក់នៅលើទីផ្សារ ហើយក្រុមហ៊ុន Sony នឹងរួមចំណែក​អភិវឌ្ឍ​កម្មវិធី Software និង បច្ចេកវិទ្យាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពរថយន្ត។

ការបណ្ដាក់ទុន​រួមគ្នា​រវាង Sony និង Honda ត្រូវបាន​គេដឹងថា មានតម្លៃជាទឹកប្រាក់សរុបប្រមាណ​៧៥លានដុល្លារ ដោយក្នុងនោះ ក្រុមហ៊ុននីមួយៗបោះទុនវិនិយោគ​ស្មើនឹងគ្នា​គឺជាង ៣៧លានដុល្លារ នៅក្នុង​ការផលិត​រថយន្ដអគ្គិសនីនេះ។

ទន្ទឹមនឹងនោះ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Honda ក៏បានអះអាងថា ខ្លួននឹងអភិវឌ្ឍស៊េរីរថយន្តអគ្គិសនីដែលមានតម្លៃទាបជាមួយក្រុមហ៊ុន General Motors របស់អាមេរិក​ ដើម្បីចាប់ផ្តើមផលិតរថយន្តអគ្គិសនី​ប្រភេទ អេសយូវី (SUV) ចំនួន ២ម៉ែឌែល ចាប់ពីឆ្នាំ ២០២៤ផងដែរ។

ទោះយ៉ាងណា ក្រុមហ៊ុន Honda ដែលជាអ្នកផលិតម៉ូដែលរថយន្តដ៏ពេញនិយមមួយនេះ ក៏កំពុងដោះស្រាយជាមួយនឹងកម្រិតនៃការផលិតធ្លាក់ចុះទាប ដោយសារតែតម្លៃនៃវត្ថុធាតុដើមបានកើនឡើង បូករួមជាមួយការប៉ះទង្គិចនៃការខ្វះខាត​បន្ទះឈីប ដែលកំពុង​កើតឡើង​នៅទូទាំងពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញយល់ឃើញផ្សេងគ្នា ជុំវិញការឈប់ផ្តល់ថវិកា៤០ដុល្លារក្នុង១ខែដល់កម្មករព្យួរការងារក្នុងវិស័យទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឈប់ផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារក្នុង១ខែ ដល់កម្មករ និយោជិតដែលបានព្យួរការងារក្នុងវិស័យទេសចរណ៍ ក្រោយអាជីវក…

ដំណើរទស្សនកិច្ចមេដឹកនាំប្រទេសអឺរ៉ុបនៅទីក្រុងកៀវ បង្កើនក្ដីសង្ឃឹមខ្ពស់សម្រាប់អ៊ុយក្រែនក្នុងការក្លាយជាសមាជិកEU

ព័ត៌មាន
ដូចការគ្រោងទុក មេដឹកនាំកំពូលៗរបស់ប្រទេសអាឡឺម៉ង់ បារាំង និងអ៊ីតាលី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ