អត្ថបទពាណិជ្ជកម្ម

អ្នកឧកញ៉ា សៀ ឫទ្ធី សហការជាមួយ ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ីធំមួយ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា


ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Lippo Group (PT Lippo Karawaci) Tbk ) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន WorldBridge Group។
អ្នកឧកញ៉ា សៀ ឫទ្ធី សហការជាមួយ ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ីធំមួយ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ដោយ
អំពី WorldBridge Group

ការចុះ​ហ​ត្ថ​លេ​ខានេះ​បា​ន​​ធ្វើឡើ​ង​នៅទី​​ក្រុ​ង​ហ្សា​កាតា ប្រទេសឥណ្ឌូនេស៊ី រវាងលោក David Iman Santosa និងលោក Ma​r​s​hal Martinus នាយកក្រុមហ៊ុន PT Lippo Karawaci Tbk និងអ្នកឧកញ៉ា Daniel Sear នាយក​ប្រ​តិប​ត្តិ​នៃក្រុ​​មហ៊ុ​ន​ ​Wo​rldBridge Group ។

តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ បានគូសបញ្ជកាក់ថា ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន​ទាំងពីរ មានគោល​បំណងបង្កើន​ភាពរឹងមាំ និងបទពិសោធន៍រួមគ្នា ​​នៅ​ក្នុងវិ​ស័​យអចលនទ្រព្យ ដើម្បីស្វែងរកកិច្ចសហការ​​ដ៏មានសក្តានុពលនៅក្នុង​គ​ម្រោ​ងអ​ភិ​​វឌ្ឍ​​ន៍​នា​នា​នៅ​ទូ​ទាំ​ង​ប្រទេសកម្ពុជា ។

បទពិសោធន៍ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Lippo Group ក្នុង ការអភិវឌ្ឍ​​អ​ច​ល​ន​ទ្រព្យ​ខ្នា​ត ធំ​ប្រកបដោយនិរន្តរភាព រួមផ្សំជាមួយនឹង ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារអចលនទ្រព្យក្នុងស្រុក និងបណ្តាញដែលបានបង្កើតឡើង បង្ហា​ញពី​កា​​រ​រួម​​​​​ផ្សំ​គ្នាដ៏​គួរឱ្យទាក់ទាញ សម្រាប់ការសម្រេចបាននូវការបណ្តាក់ទុនសំខាន់ៗរួមគ្នា។ ការចុះអនុស្សរណៈនេះ ក៏ស្រប​នឹង​កិច្ច​ខិ​ត​ខំ​ប្រឹង​​ប្រែ​ង​ប​ន្ត​របស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការទាក់ទាញ​ការវិនិយោគផ្ទាល់​ពីបរទេស និងជំរុញកា​រ​អ​ភិវ​ឌ្ឍប្រក​បដោ​យចីរភាពផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ការ​ចុះ​ហ​ត្ថ​លេ​ខា​លើ​អ​នុ​ស្សរ​ណៈ​យោ​គ​យល់​​គ្នានេះ ​ធ្វើ​ឡើ​ង​បន្ទា​ប់​ពី​កិច្ច​ពិ​ភាក្សាយ៉ាងដិតដល់ជាបន្តបន្ទាប់ រវាងអ្នកឧកញ៉ា សៀ ឫទ្ធី និងលោក John Riady ​នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​ហ៊ុន Lippo Group ក្នុងដំណើរបំពេញទស្សនកិច្ចចុងក្រោយនៅកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។

ការ​ពិ​ភាក្សាទាំ​ងនេះ​​បាន​ដាក់​មូ​ល​ដ្ឋា​​ន​គ្រឹះស​​ម្រា​ប់​កា​រ​ស្វែ​ងយ​ល់ពី​​កា​រ​អភិ​វ​ឌ្ឍ​អច​ល​ន​ទ្រព្យ​តែ​មួ​យ​គ​​ត់​នៅ​ក្នុ​ងខេត្ត​​ កំពត ក៏ដូចជាគម្រោងសក្តានុពលផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ផលប័​ត្រ​​ចម្រុះ​រប​ស់​​ក្រុម​ហ៊ុ​ន​ ​W​orldBridge Group និងកំណត់ត្រាជោគជ័យក្នុងការអភិវឌ្ឍអចលនទ្រព្យ រួមទាំងគម្រោងដូចជា The Peak និង The Bridge ធ្វើឱ្យក្លាយជាដៃគូដ៏ល្អសម្រាប់ការពង្រីករបស់ក្រុមហ៊ុន Lippo Group ទៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កំណត់​ឱកាស​មាន​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ក្នុង ​គម្រោង​អភិវឌ្ឍន៍ ​អចលនទ្រព្យ​ថ្មី​ៗ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

MoU ជាមួយ Lippo Group តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងការប្តេជ្ញាចិត្ត​បន្ត​រប​ស់​ក្រុម​ហ៊ុន WorldBridge Group ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ។ ក្រុម​ហ៊ុន​​ទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផ្លែផ្កាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងប​ង្កើត​ផល​ប៉ះ​ពាល់ជាវិជ្ជមានយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ 1992។ ជាមួយនឹងចំណាប់អារម្មណ៍ចម្រុះលើផ្នែកភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និង​ច្រើន​ទៀត គ្រុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។ ក្រុម​ហ៊ុន WorldBridge Group ប្តេជ្ញាក្នុងការផ្តល់នូវឧត្តមភាព ការច្នៃប្រឌិត និងតម្លៃប្រក​បដោ​យនិ​រន្ត​រ​ភា​ពដ​ល់ភាគីពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។

ដោយឡែក ក្រុមហ៊ុន Lippo Group គឺជាក្រុមហ៊ុនដ៏ល្បីមួយនៅអាស៊ី ដែល​មាន​ចំណា​ប់អា​រ​ម្ម​ណ៍​ផ្សេ​ង​ៗក្នុ​ង​វិ​ស័​យអ​ច​ល​នទ្រ​ព្យ ការថែទាំសុខភាព បដិសណ្ឋារកិច្ច ការលក់រាយ ហិរញ្ញវត្ថុ និងសេវាកម្ម​ប្រើប្រាស់​ផ្សេងៗទៀត។ នៅ​ក្នុង​វិ​​ស័យអចលនៈទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ី គ្រុបមានកំណត់ត្រា​ច្បាស់លាស់ក្នុងការអភិវឌ្ឍ និងដំណើ​រកា​រគម្រោង លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម ជាច្រើន រួមទាំងទីប្រជុំ​ជន​ខ្នា​ត​ធំ​ដូច​ជា​ភូមិ Lippo ជាដើម៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន Panasonic នឹងឈប់ផលិតអំពូលម៉ែត្រ នៅត្រឹមឆ្នាំ២០២៧?

ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុននឹងឈប់ផលិតអំពូលម៉ែត្រវែងៗនៅចុងឆ្នាំ២០២៧ ខាងមុខ ដែលជាការបិទបញ្ចប់ផលិតកម្មរយៈពេលជាង៧ទសវត្សរ៍នៅក្នុង…

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញចេកអំបូងលឿង ឱ្យធ្លាក់ចុះជាង២០% នៅ៧ខែឆ្នាំនេះ?

ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង១៤ម៉ឺន ៣ពាន់តោន គិតជាទឹកប្រាក់មានទំហំជាង៩៦លានដុល្លារ នៅ៧ខែឆ្នាំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ