ក្រុមហ៊ុន Reliance Retail និងក្រុមហ៊ុន 7-Eleven របស់ជប៉ុន ត្រូវបានរាយការណ៍ថា នឹងបញ្ចប់ភាពជាដៃគូលក់សិទ្ធិអាជីវកម្ម ឬ Franchise នៅក្នុងប្រទេសឥណ្ឌា ដោយហាងភាគច្រើនក្នុងចំណោមជិត ៦០កន្លែងត្រូវបានរំពឹងថានឹងបិទទ្វារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Economic Times។ ភាពជាដៃគូលក់សិទ្ធិអាជីវកម្មនេះ បានចាប់ផ្តើមនៅឆ្នាំ២០២១ ដោយក្រុមហ៊ុន Reliance Retail ប្រើប្រាស់បណ្តាញចែកចាយរបស់ខ្លួន ដើម្បីពង្រីកសាខាហាង 7-Eleven នៅក្នុងទីផ្សារឥណ្ឌា។ ប៉ុន្តែអាជីវកម្មនេះមិនអាចឈានដល់ចំណុចរកប្រាក់ចំណេញបានឡើយ។
ឯកសារក្រុមហ៊ុនបានបង្ហាញថា ក្រុមហ៊ុន 7-India Convenience Retail រកចំណូលបានប្រហែលជិត១១លានដុល្លារ ប៉ុន្តែខាតបង់សុទ្ធជាង១០លានដុល្លារក្នុងឆ្នាំសារពើពន្ធ ដែលបានបិទបញ្ចប់នៅខែ
មីនា ឆ្នាំ២០២៦។ មូលហេតុសំខាន់មួយ គឺការប្រកួតប្រជែងគ្នាខ្លាំងក្លាពេក ដោយហាងលក់ទំនិញតូចៗតាមសង្កាត់នៅតែពេញនិយមសម្រាប់ការទិញទំនិញប្រចាំថ្ងៃ ខណៈសេវា Quick Commerce អាចដឹកជញ្ជូនគ្រឿងទេស និងអាហារសម្រន់ដល់ផ្ទះក្នុងរយៈពេលតែប៉ុន្មាននាទី។
ស្ដានភាពនេះធ្វើឱ្យហាងដែលមានទីតាំងពិបាករ៉ាប់រងថ្លៃជួល ថ្លៃបុគ្គលិក ស្តុកទំនិញ និងការចែក
ចាយ។ ទោះជាយ៉ាងណា ហាង 7-Eleven នៅតែអាចស្វែងរកដៃគូក្នុងស្រុកថ្មីៗ ដើម្បីបន្តអាជីវកម្មនៅឥណ្ឌា ប៉ុន្តែមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ៕
ដោយ: តែម សុខុម