វិស័យការពារជាតិ

យោធាថៃ ព្រមានថា ខ្លួននឹងតបតវិញភ្លាមៗ ប្រសិនបើមានគ្រាប់បាញ់ពីមីយ៉ាន់ម៉ា ចូលទឹកដីខ្លួនធ្វើឱ្យប៉ះពាល់ដល់ជីវិត ឬទ្រព្យសម្បត្តិពលរដ្ឋថៃ


កងកម្លាំងរបស់ថៃ បានប្រកាសដាក់ចេញវិធានការតបតចំនួន៤ ជាបន្ទាន់ ដើម្បីត្រៀមឆ្លើយតបនឹងការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាល់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា រវាងក្រុមឧទ្ទាមប្រដាប់អាវុធ និងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ការដាក់​ចេញវិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ និងឆ្លើយតបក្នុងករណីមានគ្រាប់កាំភ្លើងដៃ ឬគ្រាប់កាំភ្លើងធំធ្លាក់ចូលរំលោភលើដែនអធិបតេយ្យភាពថៃ និងបង្កការគំរាមកំហែងដល់សុវត្ថិភាពសហគមន៍ថៃ នៅតាមព្រំដែន។
វិស័យការពារជាតិ
ដោយ

សារព័ត៌មាន Khaosod របស់ថៃ បានរាយការណ៍នៅថ្ងៃទី២៦ ខែតុលា ថា ផែនការយុទ្ធសាស្ត្រតបតទាំង៤ចំណុច ដែលកងទ័ពថៃ បានដាក់ចេញ ដើម្បីត្រៀមទប់ទល់នឹងផលប៉ះពាល់ពីសមរភូមិក្នុងប្រទេសមីយ៉ាន់ម៉ា រួមមាន ការពង្រឹងកិច្ចការពារព្រំដែន និងវិធានការយោធាចាំបាច់, ការផ្លាស់ប្តូរសារការទូតបន្ទាន់, ការការពារ និងផ្តល់សំណងដល់ប្រជាជនស៊ីវិលដែលរងគ្រោះ និងការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកដែលរត់ភៀសខ្លួនពីសង្គ្រាម។
ក្រោមក្របខណ្ឌប្រតិបត្តិការយោធានេះ កងទ័ពថៃ បានបញ្ជាក់ថា ខ្លួននឹងអនុវត្តច្បាប់នៃការប៉ះទង្គិចគ្នា ប្រសិនបើមានគ្រាប់បាញ់ចេញពីទឹកដីមីយ៉ាន់ម៉ា ធ្លាក់ចូលមកក្នុងដីថៃ ហើយពេលនោះកងកម្លាំងថៃនឹងបាញ់គ្រាប់បែកផ្សែងតបតវិញភ្លាមៗ ដើម្បីជាការព្រមានទៅកាន់ទិសដៅដែលបានបាញ់គ្រាប់នោះចេញមក។ ទន្ទឹមនឹងនេះ កងកម្លាំងថៃ បានព្រមានថា ប្រសិនបើអាជ្ញាធររកឃើញភស្តុតាងច្បាស់លាស់ថា មានការបាញ់ប្រហារដោយចេតនាចូលមកក្នុងទឹកដីថៃ រហូតបង្កឱ្យមានការបាត់បង់ជីវិត ឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនថៃ យោធាថៃនឹងប្រើប្រាស់សិទ្ធិវាយបកតបតក្នុងកម្រិតសមស្រប ដើម្បីដាក់សម្ពាធបង្ខំឱ្យភាគីបង្កហេតុបញ្ឈប់ការបាញ់ប្រហារនោះជាបន្ទាន់។
ជាមួយគ្នានេះ កងទ័ពថៃ ក៏បានប្រកាសពង្រឹងកម្លាំងបន្ថែមទៀតនៅតាមបណ្តោយព្រំដែន ដោយបង្កើនចំនួនប៉ុស្តិ៍ត្រួតពិនិត្យ និងបង្កើនការល្បាតយ៉ាងសកម្មទាំងលើគោក និងតាមផ្លូវទឹកនៅតាមបណ្តោយទន្លេមើយ ព្រមទាំងប្រើប្រាស់ដ្រូន និងយន្តហោះល្បាត ដើម្បីតាមដានរាល់ចលនាកងទ័ពនៅតាមព្រំដែនយ៉ាងដិតដល់បំផុត៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អាម៉េរិកហាមឃាត់រថយន្តចិន BYD ចូលមូលដ្ឋានទ័ពអាកាសនៅជប៉ុន ដោយសារបារម្ភ​ពីហានិភ័យ​សន្តិសុខ

យោធាសហរដ្ឋអាម៉េរិកបានសម្រេចហាមឃាត់រថយន្តដែលផលិតដោយក្រុមហ៊ុនចិន BYD មិនឱ្យ​ចូលមូលដ្ឋានទ័ពអាកាស Kadena នៅលើកោះអូគីណាវ៉ា ប្រទេសជប៉ុននោ…

សិង្ហបុរីនឹ​ងជំរុញការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន ក្រោមបាតសមុទ្រ ពេលខ្លួន​ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ

តើអាស៊ាន អាចចែករំលែកថាមពលអគ្គិសនីឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយហានិភ័យខ្វះខាតថាមពល និងពង្រឹងសន្តិសុខថាមពលក្នុងតំបន់បានដោយរបៀបណា? សិង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ