ការឧបត្ថម្ភ​របស់រដ្ឋ​ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ

ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ទទួលបានថវិកាឧបត្ថម្ភពីរដ្ឋបានកើនដល់ជិត ៧០ម៉ឺនគ្រួសារហើយ!


មកទល់ពេលនេះ ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរាជរដ្ឋាភិបាលអះអាងផ្ដល់ថវិកាប្រចាំខែ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ បានកើនឡើងដល់ជិត៧០ម៉ឺនគ្រួសារហើយ ខណៈដែលកាលពីពេលចាប់ផ្ដើមអនុវត្តបើកប្រាក់ឧបត្ថម្ភផ្ដល់ជូនដំបូង មានតែប្រមាណជាង ៥៣ម៉ឺនគ្រួសារប៉ុណ្ណោះ។ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារនេះ រាជដ្ឋាភិបាល គ្រោងនឹងចំណាយ ថវិកាប្រមាណជាង ១២៥ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣០លានដុល្លារអាមេរិក ដើម្បីបើកជូននៅខែទី៤នេះ។ នេះយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុ។
ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ទទួលបានថវិកាឧបត្ថម្ភពីរដ្ឋបានកើនដល់ជិត ៧០ម៉ឺនគ្រួសារហើយ!
ដោយ

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែលនេះ បានឲ្យដឹងថា សម្រាប់ខែទី៤ នៃការ​បើកប្រាក់ឧបត្ថម្ភ​ជូន​​ដល់​ពលរដ្ឋ​ក្រីក្រ​ និងងាយរងគ្រោះ​​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​កូវីដី-១៩ គឺ​បាន​ចាប់ផ្ដើម​បើក​ផ្ដល់ជូន​នៅ​ទី ២៥ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ។ សម្រាប់ខែទី៤នេះ រាជរដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៣០លាន​ដុល្លារអាមេរិក សម្រាប់​បើកជូនគ្រួសារ​ក្រីក្រ​ និងងាយរងគ្រោះ​ប្រមាណជិត​៧០ម៉ឺនគ្រួសារ។

ចំនួន​ពលរដ្ឋ​ក្រីក្រ​ និងងាយរងគ្រោះ ដែល​រដ្ឋ​បើកប្រាក់ឧបត្ថម្ភ​ផ្ដល់ជូននេះ គេសង្កេតឃើញថា មានចំនួន​កើន​ឡើង​ជាបន្ដបន្ទាប់ ពោលគឺ​នៅខែ​​​ដំបូង​ការផ្ដល់ជូននេះ មានចំនួន​គ្រួសារ​ក្រីក្រ តែ​ជាង​៥៣ម៉ឺនគ្រួសារប៉ុណ្ណោះ បន្ទាប់មកនៅខែ​ទី២ បានកើនឡើងដល់ជិត​៦០ម៉ឺនគ្រួសារ និងខែទី៣ កើនដល់​ជាង​៦៤ ម៉ឺនគ្រួសារ ខណៈដែលនៅ​ខែទី៤នេះ កើនដល់ ៧០ម៉ឺនគ្រួសារ។

ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់​បាន​អះអាងថា រាជរដ្ឋាភិបាល​នឹង​ចំណាយ​២៥ លាន​ដុល្លារ​ក្នុងមួយខែ ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ និងងាយរងគ្រោះទាំងនេះ បើទោះបីជា​ចំណូល​ប្រចាំខែ​របស់រដ្ឋ​មានការធ្លាក់ចុះ​បន្ដិចក្ដី។

ធនាគារ​ពិភពលោក ថ្មីៗនេះ ក៏បាន​ព្យាករ​ពី​សេដ្ឋកិច្ច​របស់​កម្ពុជាដែរថា អាចនឹង​មាន -២% នៅឆ្នាំ ២០២០នេះ ដោយសារតែ​​បញ្ហា​​ចម្បង​ គឺបណ្ដាលមកពី​ការរីករាលដាល​នៃកូវី-១៩ ហើយ​បញ្ហានេះ ក៏បាន​ធ្វើឲ្យប៉ះពាល់​ដល់​សុខមាលភាព​គ្រួសារ និងធ្វើឲ្យ​ភាពក្រីក្រ​កាន់តែមាន​ការកើនឡើងផងដែរ។ 

បើតាម​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ​ ក្នុងអំឡុង​ពេល​ប្រយុទ្ធ​នឹង​កូវីដ-១៩ នេះ គឺបានដាក់ចេញឲ្យ​អនុវត្ត​ជាផ្លូវការ​ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ។ ក្រសួង​សេដ្ឋកិច្ច បន្ថែមថា កម្មវិធីនេះ គឺជាការ​យកចិត្ត​ទុកដាក់​ចំពោះ​ជីវភាព​ និងការលំបាក​របស់គ្រួសារ​ក្រីក្រ​ និងងាយរងគ្រោះ ដោយ​បាន​ចូលរួមចំណែក​ជំរុញ​ឲ្យមាន​ការ​កែសម្រួល​ឲ្យកាន់តែ​ប្រសើរ​ឡើង​ នូវការ​កំណត់​អត្តសញ្ញាណ​គ្រួសារក្រីក្រ និង​ជំរុញ​ឲ្យ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ធ្វើការ​ជាមួយគ្នា​កាន់តែជិតស្និទ្ធ​ថែមទៀត ក្នុងការ​អនុវត្ត​កម្មវិធីនេះ៕

None



អត្ថបទបន្ទាប់


វៀតណាមរំពឹងថា នឹងអាចនាំចេញស្បែកជើងបានកាន់តែច្រើននៅចុងឆ្នាំនេះ!

វិស័យឧស្សាហកម្មស្បែកជើងរបស់ប្រទេសវៀតណាម សម្រេចបានការនាំចេញជិត ១១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ដែលមានការធ្លាក់ចុះ ៨…

រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការជុំទី៦ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញានេះ បានសម្រេចដាក់ចេញនូវវិធានការបន្ថែម ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ