ធនាគារ និង ហិរញ្ញវត្ថុ

ធនាគារ អេស៊ីលីដា ដាក់​ឲ្យ​ដំណើរការ​«សេវាកម្មធនាគារ​ស្វ័យ​ប្រវត្តិ» ១៣ទីតាំង​បន្ថែមទៀត


បន្ទាប់ពីដាក់ឲ្យដំណើរការ សេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self-Service) នៅស្រុកវាលវែងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងមក ឥឡូវនេះ ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ខ្មែរ​ដ៏​ធំមួយ និង​ចំណាស់​ជាង​គេ​នៅ​កម្ពុជា បាន​​ខិតខំ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​បម្រើ​ដល់​អតិថិជន​របស់​ខ្លួន នៅទូទាំង​ប្រទេស ។ ទីតាំង​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ ដែល​បន្ត​ពង្រីក​ដាក់​ឲ្យ​ប្រើប្រាស់​ពេល​នេះ​មាន​ចំនួន ១៣​ទីតាំង គិត​ត្រឹម​​ដំណាច់​ខែ​សីហា​នេះ ។
ធនាគារ អេស៊ីលីដា ដាក់​ឲ្យ​ដំណើរការ​«សេវាកម្មធនាគារ​ស្វ័យ​ប្រវត្តិ»
ដោយ

បើតាម​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​​ថា ៖ « បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា កំពុង​បំពាក់​ម៉ាស៊ីន​ទំនើបៗ ប្រកប​ដោយ​បច្ចេកវិទ្យា​ដោយ​បង្កើត​នូវ​ភាព​លេច​ធ្លោ​និង​ទាន់​សម័យ​សម្រាប់​អតិថិជន, សាធារណជន និង​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង ដែល​រួមមាន ម៉ាស៊ីន​ដាក់​ប្រាក់-​ដកប្រាក់, ម៉ាស៊ីន​ដកប្រាក់, ម៉ាស៊ីន​បើក​គណនី, ម៉ាស៊ីន​បើក​គណនី​មាន​កាល​កំណត់ និងម៉ាស៊ីន​ដាក់​កាបូប​ប្រាក់​សម្រាប់​ដៃគូ​ដែល​មាន​ការចរាចរ​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ទៀត  ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​អតិថិជន​សម្រាប់​ការប្រើប្រាស់​សាច់​ប្រាក់​ទៅ​តាម​តម្រូវការ បន្ថែមពី​លើការប្រើប្រាស់​តាម អេស៊ីលីដាម៉ូបាល ។»

លោកស្រី​នាយិកា​បាន​បន្ថែម​ថា ៖ «អត្ថប្រយោជន៍ គឺការធានាបាន​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន ក្នុងការប្រើប្រាស់​សាច់ប្រាក់​ទៅ​តាម​ពេលវេលា​ដែល​គាត់​ត្រូវការ មិនថា​ពេលណា ឬកន្លែងណាទេ គឺងាក​ឃើញៗ​គ្រប់​កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។» 

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិជាន់​ខ្ពស់​ទីផ្សារ នៃធនាគារ អេស៊ីលីដា

លោកស្រី​បាន​បន្ថែម​ទាំង​ទៀត​ថា ៖ «ធនាគារ អេស៊ីលីដា មាន​គម្រោង​ដាក់​បម្រើ​សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ​របៀប​នេះ ចំនួន ៥០​ទីតាំង​នៅទូទាំង​ប្រទេស​ជា​បន្តបន្ទាប់ ។ នេះជា​ពេលវេលាដែល​យើង​ទាំងអស់​គ្នា បម្រើការ​នៅធនាគារ អេស៊ីលីដា មាន​មោទនភាព​ណាស់​ដែល​មានឱកាសក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយវាចារចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត ។»

គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មកដល់ពេលនេះ មានម៉ាស៊ីន អេធីអឹមសម្រាប់បំរើអតិថិជនទាំងយប់ថ្ងៃ ២៤/២៤ ចំនួន៧៩២ ម៉ាស៊ីនឆូតកាតចំនួន ៤,៣២១ម៉ាស៊ីន។  កាលពីដើមឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា បានធ្វើទំនើបកម្មនិងអភិវឌ្ឍ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប មានពហុមុខងារច្រើនសម្បូរបែប ដែលធ្វើឲ្យអតិថិជនកាន់តែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងងាយស្រួលប្រើ  ដែលមកដល់ពេលនេះ អេបមួយនេះមានចំនួនអ្នកប្រើប្រាស់២លាននាក់ ៕




អត្ថបទបន្ទាប់


មានត្រឹម 1,000 ដុល្លារ អាចក្លាយជាម្ចាស់វីឡានៅព្រែកឯងបានភ្លាម!

ព័ត៌មាន
ស្របពេលប្រទេសកំពុងងើបរួចបន្តិច ពីវិបតិ្តជំងឺកាចសាហាវ (កូវីដ-១៩) ការទិញអចលនទ្រព្យក្នុងអំឡុងពេលនេះជាពេលល្អបំផុត ព្រោះតម្លៃនៅទាបនៅឡើយ ស្រប…

មៀនប៉ៃលិនជាង២ពាន់តោនហើយ ត្រូវបានរាជរដ្ឋាភិបាលប្រមូលទិញផ្ទាល់ពីកសិករ

ព័ត៌មាន
គិតចាប់តាំងពីប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករមក មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ចំនួនប្រមាណ ២.…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ