ប្រធានាធិបតីថ្មីឡាវ

ឡាវរើសបានប្រធានាធិបតីថ្មីនៅគ្រាដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះនិងបំណុលកើន


នៅចំពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះ រដ្ឋសភាជាតិឡាវកាលនៅដើមសប្តាហ៍នេះ បានបោះឆ្នោតជ្រើសតាំងលោក ថងលួន ស៊ីសូលីត ដែលជាអគ្គលេខាធិការគណបក្សកាន់អំណាចនៅប្រទេសឡាវ ជាប្រធានាធិបតីថ្មីសម្រាប់អាណត្តិ ៥ឆ្នាំជំនួសឲ្យលោក ប៊ុនញ៉ាង វរាជិត អតីតប្រធានាធិបតីឡាវ ដែលបានចូលនិវត្តន៍។ ប្រធានាធិបតីថ្មីនេះ ត្រូវបានសារព័ត៌មានជប៉ុន Nikkei រាយការណ៍ថា នឹងត្រូវចូលស្ដារជំរុញសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ផង និងកំពុងប្រឈមមុខនឹងបំណុលពីប្រទេសចិនផងដែរ។
ប្រធានាធិបតីឡាវដែលទើបជាប់ឆ្នោតថ្មីលោក ថងលូន ស៊ីសូលីត (ខាងមុខ) ថ្លែងក្នុងពិធីបើកសម័យប្រជុំនីតិកាលទី ៩ នៃរដ្ឋសភាឡាវនៅទីក្រុងវៀងច័ន្ទប្រទេសឡាវនៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២១ រូបភាព៖ Xinhua
ដោយ

ក្នុង​វ័យ ៧៥​ឆ្នាំ​លោក ថង​លួ​ន ស៊ី​សូលី​ត ជា​បុគ្គល​មួយ​រូប​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​មហាជន ដោយសារ​តែ​ភាព​ស្អាតស្អំ​មិន​ដែល​ពុក​រលួយ​របស់​លោក​កន្លង​មក ក្នុង​ដំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ​ពី​ឆ្នាំ ២០០៦ រហូត​ដល់​ឆ្នាំ​២០១៦ ទើប​លោក​បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​។

ក្នុង​នាម​ជា ប្រធានាធិបតី​ថ្មី លោក​ថង​លួ​ន ស៊ី​សូលី​ត នឹង​ចូលខ្លួន​មក​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច របស់​ឡាវ​ដែល​រង​គ្រោះ​ខ្លាំង​ដោយសារ​រោគរាតត្បាត​កូ​វី​ដ​១៩​។ មិន​ខុស​ពី​ប្រទេស​នានា​ក្នុង​តំបន់​ទេ វិស័យ​ដែល​រង​គ្រោះ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឡាវ រួម​មាន សេវាកម្ម​ទេសចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម លក់ដុំ​និង​លក់រាយ និង​ឧស្សាហកម្ម ជាដើម​។ ទោះ​យ៉ាងណា ធនាគារពិភពលោក Worldbank បាយ​ធ្វើការ​បាន់​ព្យាករ​ថា​សេដ្ឋកិច្ច​របស់​ឡាវ​ថា អាច​នឹង​មាន​កំណើន ៤,៩% ក្នុង​ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​បាន​ធ្លា​លក់​ចុះ​-២%​នៅ​ឆ្នាំ​២០២០​។

ក្រៅ​តែ​ពី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដែល​រង​គ្រោះ​ដោយសារ​កូ​វី​ដ​១៩ ប្រធានាធិបតី​ថ្មី ក៏​នឹង​ត្រូវ​រ៉ាប់រង​បំណុល​ដែល​ឡាវ​បាន​ជំពាក់​ប្រទេស​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ស្មើនឹង​ប្រមាណ ៤៥%​នៃ GDP  ខណៈ​ដែល​កម្រិត​បំណុល​សាធារណៈ​សរុប​របស់​ប្រទេស​នេះ មាន​ដល់​ទៅ​ជាង​៦០% នៃ GDP នៅ​ឆ្នាំ​២០២០​។ កត្តា​នេះ ក៏​ជា​ហេតុ​នាំ​ឲ្យ​ឡាវ​មាន​អ្នក​វិនិយោគ​ចិន​ច្រើន​ជាងគេ នៅ​ក្នុង​ប្រទេស​ធៀប​នឹង​វិនិយោគ​គិ​ន​មក​ពី​ប្រទេស​ផ្សេង​ទៀត​។ នេះ​បើ​តាម​របាយការណ៍​ពី​វិទ្យាស្ថាន​សេដ្ឋកិច្ច Lowy របស់​ប្រទេស​អូស្ត្រាលី​។

គិត​ត្រឹម​ឆ្នាំ ២០២០ គម្រោង​វិនិយោគ​ចិន​នៅ​ឡាវ​មាន​ចំនួន ៧៨៥​គម្រោង ដែល​មាន​តម្លៃ ១២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញស្នើឲ្យរដ្ឋសិក្សាពីផលពិបាករបស់ម្ចាស់គម្រោងអចលនវត្ថុជុំវិញនឹងការជួយបន្ធូរបន្ថយជូនអ្នកទិញ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា នៅអំឡុងពេលនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ វាគឺជាពេលវេលាដែលត្រូវជួយគ្នា ហើយអ្នកជំនាញក៏គាំទ្រ…

GMAC កំពុងរៀបចំឲ្យកម្មករកម្មការិនីជាង៦០០រោងចក្រទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩

កម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណ ៦០០រោងចក្រ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីរាជរដ្ឋាភិបាល ក្រោមគោលការណ៍ស្ម័គ្រចិត្ត ខណៈដែល បច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ