Advertisement
Advertisement
Advertisement
បញ្ហា Covid-19

បារាំង និងម៉ាឡេស៊ី បញ្ជូនយន្ដហោះពិសេសមកដឹកជនជាតិខ្លួន ចេញពីកម្ពុជា


ប្រទេសបារាំង និងប្រទេសម៉ាឡេស៊ី បានបញ្ជូនយន្តហោះ ពិសេសដើម្បីមកដឹកជញ្ជូនជនជាតិខ្លួនរាប់រយនាក់ចេញពីប្រទេសកម្ពុជា បន្ទាប់ពីមានការលុបជើងហោះហើរនៅក្នុងតំបន់ដោយសារជំងឺរាតត្បាតនៃមេរោគកូវីដ១៩។
បុគ្គលិកបម្រើការនៅព្រលានយន្ដហោះ ប្រាក់ខែលើស ៥០០ ដុល្លារត្រូវបានកាត់ប្រាក់ខែ ២០% (រូបភាព៖ ហ្វេសបុក អាកាសយានដ្ឋាន)
ដោយ
Advertisement

លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេស បាននិយាយ​តាមហ្វេសប៊ុក កាលពីថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០២០ថា ម៉ាឡេស៊ី​បានបញ្ជូន​យន្តហោះ​ពិសេស​មួយគ្រឿង​មកទទួល​ជនជាតិ​គាត់ ដែលជាប់​នៅកម្ពុជា​ចំនួន ១១១ នាក់ ដោយសារតែការ​លុបគ្រប់​ជើងហោះហើរ​ទាំងអស់​តាមបទ​បញ្ជា​គ្រប់គ្រង​ការធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ។

លោកប្រាក់ សុខុន បាននិយាយដូច្នេះថា “ជាមួយនេះ យើងក៏បាន​សម្របសម្រួល​ឲ្យពលរដ្ឋ​យើងចំនួន ៦នាក់ដែលជាប់​នៅម៉ាឡេស៊ី​បានធ្វើ​ដំណើរតាម​យន្តហោះពិសេស​នេះ​ត្រឡប់​មកកម្ពុជាវិញដែរ។”

លោកប្រាក់ សុខុន​បាននិយាយថា ពលរដ្ឋកម្ពុជា​ទាំង៦នាក់​នោះ បានទៅធ្វើតេស្ត​នៅមន្ទីរពេទ្យ​ចាក់អង្រែ​ពេលមក​ដល់ភ្លាម។

លោក Hugo Wavrin អ្នកផ្តល់ប្រឹក្សា​ផ្នែកនយោបាយ និងសារព័ត៌មាន​នៅស្ថានទូត​បារាំងប្រចាំ​នៅកម្ពុជា បានប្រាប់​សារព័ត័មាន​រ៉យទ័រ នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០នេះថា ជនជាតិបារាំង ចំនួន ៤១៣នាក់ បានចាកចេញ​ពីកម្ពុជា​ហើយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ តាមរយ:​ជើងយន្តហោះពិសេស។

 

លោក Hugo Wavrin បាននិយាយ​ប្រាប់រ៉យទ័រ​បន្តថា ថាជនជាតិ​បារាំងចំនួន ១០០ នាក់ផ្សេងទៀត នឹងចាកចេញ​ពីប្រទេសកម្ពុជា​នៅថ្ងៃសៅរ៍នេះ ហើយមនុស្ស​ជាច្រើន​នឹងចាកចេញ​នៅក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ខាងមុខទៀត​តាមជើង​ហោះហើរ​ពាណិជ្ជកម្ម​ធម្មតា។

យោងតាមក្រសួង​សុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី​២៦ ខែមីនាឆ្នាំ២០២០ ករណីវិជ្ជមាន​កូវីដ១៩ សរុបទាំងអស់​មានចំនួន ៩៨នាក់ ដោយក្នុងនោះ​មានចំនួន ១១នាក់ បាន​ជាសះស្បើយ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC៖ រោងចក្រអាចនឹងខ្វះសាច់ប្រាក់បើកប្រាក់ខែកម្មករ បើអ្នកបញ្ជាទិញមិនព្រមទូទាត់ប្រាក់តាមកិច្ចសន្យា

ព័ត៌មាន
ក្រោយពីអ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក បានស្នើឲ្យរោងចក្រកាត់ដេរនៅកម្ពុជា ការពន្យារពេលផ្គត់ផ្គង់ទំនិញ និងបានលុបចោលការកម្ម៉ង់ទិញរយៈពេល ...

រដ្ឋាភិបាលវៀតណាម ពន្យារពេលយកពន្ធ ៣,៤ ពាន់លានដុល្លារ ពីអាជីវកម្មដែលរងប៉ះពាល់ដោយ Covid-19

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតនាម បានដាក់សំណើសុំពន្យារពេលយកពន្ធ ដែលមានតម្លៃជាទឹកប្រាក់សរុប ៣,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែ ចំពោះអាជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ