ទឹកភ្លៀងជន់លិចក្រុងញូវយ៉ក

ជំនន់ទឹកភ្លៀងខ្លាំងពេកបង្ខំឱ្យអភិបាលទីក្រុងញូវយ៉ក ប្រកាសភាពអាសន្ន


ភ្លៀងធ្លាក់ខ្លាំងៗក្នុងកម្រិត៨សង់ទីម៉ែត្រ បានធ្វើឱ្យសង្កាត់ខ្លះនៃទីក្រុងញូវយ៉ក រងការជន់លិច កាលពីចុងសប្តាហ៍កន្លងទៅ។ ជំនន់ទឹកភ្លៀងនេះ បានបណ្តាលឲ្យប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវ និងផ្លូវល្បឿនលឿនជាច្រើន រួមទាំងអាកាសយានដ្ឋាន LaGuardia ត្រូវបានផ្អាកមួយរយៈហើយអភិបាលក្រុងញូវ យ៉កបានសម្រេចដាក់ទីក្រុងនេះក្នុងភាពអាសន្នរហូតដល់ចុងសប្តាហ៍នេះ។
ទឹកភ្លៀងជន់លិចក្រុងញូវយ៉ក
ដោយ

លោកស្រី ខេធី ហុកឈុល (Kathy Hochul) អភិបាលរដ្ឋញូវយ៉ក បាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុកដែលមានកម្រិតប្រមាណជា៨សង់ទីម៉ែត្រ នៅសង្កាត់ខ្លះនៃទីក្រុងបានបង្កឲ្យមានទឹកជំនន់ រហូតដល់ប្រកាសអាសន្ននៅក្នុងទីក្រុង ដោយសារតែបារម្ភពីកម្រិតទឹកជំនន់អាចបង្កវិនាសសកម្មកើតមានឡើង។

លោកស្រីអភិបាលក្រុងបានប្រកាសជូនដំណឹងដល់ពលរដ្ឋតាមបណ្តាញសង្គមឲ្យយកចិត្តទុកដាក់ និងលើកកម្ពស់ការប្រុងប្រយ័ត្ននៅក្នុងការរក្សាសុវត្ថិភាព ហើយគ្រប់គ្នាមិនត្រូវបានលើកទឹកចិត្តឱ្យធ្វើដំណើរទៅកាន់បណ្តាសង្កាត់នានាដែលទឹកជន់លិចនោះឡើយ។

ទឹកជំនន់នេះ បានបង្កការរំខានដល់សេវាដឹកជញ្ជូនសាធាណៈមួយចំនួនដូចជា ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវ និងផ្លូវសំខាន់ជាច្រើន រួមទាំង អាកាសយានដ្ឋាន LaGuardia ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមកដល់ពេលនេះមិនមានសេចក្តីរាយការណ៍ថា មានអ្នករងគ្រោះដល់ជីវិត ឬរបួសធ្ងន់ធ្ងរនោះឡើយ។ ក្រៅពីក្រុងញូវយ៉ក គ្រោះទឹកជំនន់នេះ ក៏ត្រូវបានប្រកាសអាសន្នផងដែរ នៅរដ្ឋ ញូវ ជឺស៊ី ដែលជារដ្ឋក្បែរខាងនឹងញូវយ៉ក។

លោក អេរិច អាដាម (Eric Adams ) អភិបាលក្រុងញូវយ៉ក បានអះអាងថា គ្រោះទឹកជំនន់បានបង្កបញ្ហាដល់ការដឹកជញ្ជូន ពោលគឺធ្វើឲ្យការធ្វើដំណើររបស់ពលរដ្ឋជួបប្រទះនូវការលំបាក។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា "ផ្លូវក្រោមដីមួយចំនួននៅញូវយ៉ក ត្រូវបានជន់លិច ហើយវាពិតជាលំបាកខ្លាំងណាស់ក្នុងការបំលាស់ទីជុំវិញទីក្រុងរបស់ប្រជាជន"។ លោកបានអះអាងថា មនុស្សចំនួន១៨នាក់ ប្រឈមមុខនឹងគ្រោះថ្នាក់ ប៉ុន្តែត្រូវបានជួយសង្រ្គោះចេញពីរថយន្ត និងផ្ទះល្វែងជាន់ក្រោម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រ៉ូហ៊ីដ អាហ្គារវ៉ាឡា (Rohit Aggarwala)អ្នកជំនាញខាងអាកាសធាតុនៅញូវយ៉ក បានអះអាងថា ប្រព័ន្ធលូនៅក្នុងទីក្រុងញូវយ៉ក ត្រូវបានរចនាឡើងអាចគ្រប់គ្រងទឹកបានត្រឹមតែ១,៧៥សង់ទីម៉ែត្រ ក្នុងមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែផ្នែកខ្លះនៃទីក្រុងបានទទួលកម្រិតទឹកភ្លៀងរហូតដល់ទៅជា២សង់ទីម៉ែត្រនៅក្នុងមួយម៉ោង។

លោកបាននិយាយថា វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលផ្នែកខ្លះនៃទីក្រុងនេះបានទទួលរងនូវបញ្ហាបែបនេះ ពីព្រោះដំណក់ទឹកភ្លៀងពិតជាអាក្រក់មែន។ តាមការកត់ត្រា កម្រិតទឹកភ្លៀងដែលបានបង្អុរនៅទីក្រុងញូវយ៉កកាលពីចុងសប្តាហ៍មុន គឺពិតជាខ្លាំង នៅក្នុងកំណត់ត្រាដែលគេបានកត់ទុកចាប់តាំងពីឆ្នាំ១៨៨២មក៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តំណែង លោក ម៉ាកាធី ប្រធានសភាអាមេរិក កំពុងស្ថិតក្នុងភាពស្រពិលនៅឡើយ

ទោះបីជាគ្រោះថ្នាក់ការបិទរដ្ឋាភិបាលសហព័ន្ធត្រូវបានរួចផុតក្តី ប្រធានសភាតំណាងអាមេរិក លោក ខេវិន ម៉ាកាធី ដែលមកពីគណបក្សសាធារណរដ្ឋ កំពុងប្រឈម…

អង់គ្លេសផលិតនាវាមុជទឹក ដើម្បីទប់ទល់នឹងប្រទេសចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួនដែលមានតម្លៃជាទឹកប្រាក់ចំនួន៤ពាន់លានផោនប្រហែលជិត៥ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ