ការនាំចេញនាំចូលទំនិញរបស់កម្ពុជា

របាយការណ៍គយ៖ ការនាំចេញ-នាំចូលទំនិញនៅតែកើនជាង ១៣% ក្នុងត្រីមាសទី១នេះ ទោះមានការរំខានពីកូវីដ-១៩


នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលសារព័ត៌មានអេឡិចត្រូនិចខេមបូណូមីសទទួលបាននាពេលថ្មីៗនេះ បានបង្ហាញ ការនាំចេញ និងនាំចូលទំនិញរបស់កម្ពុជា នៅក្នុងត្រីមាសទី១ឆ្នាំ២០២០នេះ មានទំហំទឹកប្រាក់សរុបជាង ៨,៦ ពាន់លានដុល្លារអាមេរិក មានការកើនឡើងក្នុងជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
ការនាំចេញទំនិញរបស់កម្ពុជា
ដោយ

នៅ​ក្នុង​របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ការ​នាំ​ច​ញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​បណ្តា​ប្រទេស​នានា នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានការ​កើនឡើង​ប្រមាណ​ជិត​១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩​។ ដោយឡែក​សម្រាប់​ការ​នាំ​ចូល​ទំនិញ​មក​កាន់​កម្ពុជា នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ​វិញ ក៏​មានការ​កើនឡើង​ដែរ ដោយ​មាន​ទំហំ​ទឹកប្រាក់​ជាង ៥​ពាន់​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​១៥%  បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​។

បើ​មើលទៅ​លើ​ការ​នាំ​ចេញ​ប្រចាំខែ​វិញ ចំពោះ​ខែមករា ការ​នាំ​ចេញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ២៧%​។

រីឯ ការ​នាំ​ចេញ​ខែកុម្ភៈ មាន​ទំហំ​ទឹកប្រាក់​ជាង ១,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​២៤% នៅ​គ្រា​ដែល​ការ​នាំ​ចេញ​ក្នុង​ខែមីនា មាន​ទំហំ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ​អាម​រិ​ក មានការ​ថយ​ចុះ​ប្រមាណ​ជាង ១២%​វិញ​។

ចំពោះ​ការ​នាំ​ទំនិញ​ចូល​ទំនិញ​ប្រចាំខែ​វិញ ឃើញ​ថា​នៅ​ក្នុង​ខែមករា មាន​ទំហំ​ទឺ​ក​ប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​២២%  ស្រប​ពេល​ដែល ការ​នាំ​ចូល​ក្នុង​ខែកុម្ភៈ មាន​ទំហំ​ទឹកប្រាក់​ជាង ១,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត ២០%​។ រីឯ ការ​នាំ​ចូល​ក្នុង​ខែមីនា មាន​ទំហំ​ទឹកប្រាក់​ជិត ១,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​៤% ។

សូម​ជម្រាប​ថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅប្រទេស រួម​មាន​ដូច​ជា ផលិត​កសិកម្ម​រួម​មាន អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកអំបូង​លឿង ស្វាយ និង​ម្រេច ជាដើម​។ ក្រៅពី​នេះ​ក៏​មាន​ផលិតផល​ឧស្សាហកម្ម​រួម​មាន សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប រួម​ជាមួយនឹង​ផលិតផល​ផ្សេ​ងឺ​ទៀត​។ ដោយឡែក ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​វិញ​រួម​មាន​ដូច​ជា គ្រឿង​ឧបភោគបរិភោគ គ្រឿង​អេ​ឡិច​ត្រូ​និ​ច  យានយន្ដ ផលិតផល​កសិកម្ម និង​ទំនិញ​ជា​ច្រើន​ទៀត​៕

None



អត្ថបទបន្ទាប់


នាយកដ្ឋានភាពយន្ត៖ ច្រានចោលព័ត៌មានថា ក្រសួងវប្បធម៌បានអនុញ្ញាតឲ្យបើករោងភាពយន្តវិញ

ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានច្រានចោលនូវព័ត៌មានដែលបានផ្សព្វផ្សាយថា ក្រសួងវប្បធម៌បានអនុញ្ញាតឲ្យបើកដំណើរការរោងភាព…

រយៈពេល២ខែ ក្រុមហ៊ុនទទួលសាង់សង់គម្រោង The Peak បង្កើនកម្លាំងធ្វើការ​ទាំងថ្ងៃទាំងយប់ ទោះមានបញ្ហាប្រឈមខ្លះក៏ដោយ

ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន China Railway Urban Construction Group Co., Ltd. (CRUCG) ដែលជាក្រុមហ៊ុនទទួលការសាងសង់បន្ត នូវគម្រោង The…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ