
នៅក្នុងសេចក្តីបញ្ជាក់ដែលធនាគារបានចេញផ្សាយនោះបានឲ្យដឹងទៀតថា ទុកនៅប្រទេសស្វីសចំនួន ១២,៤តោន គឺជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមមកម្ល៉េះ ខណៈមាសចំនួន១៤,១តោនទៀតដែលបានទុកនៅធនាគារកណ្តាលអង់គ្លេសនោះគឺសម្រាប់វិនិយោគ។ ធនាគារជាតិបញ្ជាក់ទៀតថា សព្វថ្ងៃនេះ មាសនិងរូបិយប័ណ្ណបរទេស ឬហៅថា ជាទុនបម្រុងអន្តរជាតិរបស់កម្ពុជាដែលគិតជាដុល្លារអាមេរិកមានចំនួន ១៩,៥ប៊ីលាន គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០នេះ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោហ៊ុនសែនគូសបញ្ជាក់ថា «មួយរយៈពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចង់ដឹងអំពី មាសដែលជាទុនបម្រុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមាន ភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅ មានជនអាក្រក់មួយចំនួនតូចបាននិង កំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពី មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល ថាចង់បន្លំយកមាសក្នុងពេលមានជំងឺ ឆ្លងកូវីដ១៩ព្រោះមិនដែលឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ»។
ក្នុងសំណេររបស់សម្តេចដដែលនេះបានអះអាងទៀតថា « ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន៣០តោនតែតាម តួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទ ស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាតិនោះទេ»៕