អត្ថបទពាណិជ្ជកម្ម

«ដាណន់» បង្កើតការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងនាមជានិយោជកឆ្នើម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា, ដាណន់កម្ពុជា ទទួលបានពានរង្វាន់និយោជកឆ្នើមអាស៊ីឆ្នាំ២០២២


ដាណន់កម្ពុជា (Danone Cambodia) បានទទួលបានពាន់រង្វាន់និយោជកឆ្នើមក្នុងចំណោមពានរង្វាន់ចំនួន៧ ឈ្នះដោយ៤ ប្រទេសរបស់ដាណន់ អាស៊ីអាគ្នេយ៍ និងឥណ្ឌា នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់និយោជកឆ្នើមអាស៊ីលើកទី១៣ ដែលរៀបចំឡើងនាពេលថ្មីៗនេះ នៅសណ្ឋាគារ Pan Pacific ប្រទេសសិង្ហបុរី។
ដាណន់កម្ពុជា (Danone Cambodia) បានទទួលបានពាន់រង្វាន់និយោជកឆ្នើមក្នុងចំណោមពានរង្វាន់ចំនួន៧ ឈ្នះដោយ៤ ប្រទេសរបស់ដាណន់ អាស៊ីអាគ្នេយ៍ និងឥណ្ឌា នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់និយោជកឆ្នើមអាស៊ីលើកទី១៣

កម្មវិធីនេះត្រូវបានរៀបចំដោយវិទ្យាស្ថាន The Employer Branding Institute នៃ World HRD & Congress and Star of the Industry Group ពានរង្វាន់នេះជាការផ្តល់តំលៃខ្ពស់ ចំពោះក្រុមហ៊ុននានានៅអាស៊ី ដែលបានបង្ហាញស្នាដៃល្អជានិយោជកឆ្នើម តាមរយៈយុទ្ធសាស្ត្រគ្រប់គ្រង បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយការច្នៃប្រឌិត និងប្រសិទ្ធភាពខ្ពស់។

លោក Koh Kok Meng ប្រធានគ្រប់គ្រងក្រុមហ៊ុនដាណន់ (Danone) ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានបង្ហាញពីក្តីរំភើបរបស់លោកថា ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ ដាណន់កម្ពុជា Danone Cambodia ក្នុងឆ្នាំ២០២២នេះ បន្ថែមពីលើការផ្លាស់ទៅកាន់ការិយាល័យថ្មី ដែលជាមជ្ឈមណ្ឌលធនធានមនុស្ស របស់យើងកាលពីដើមឆ្នាំ។ ជ័យជម្នះនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការពង្រីកអាជីវកម្ម និងអភិវឌ្ឍបុគ្គលិក ស្របតាមយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្សរបស់យើង ដើម្បីក្លាយជានិយោជកឆ្នើម។

លោកបន្តថា ជាយុទ្ធសាស្រ្ត យើងបានអភិវឌ្ឍបុគ្គលិក ក្នុងស្រុកឲ្យមានសមត្ថភាព និងចំណេះជំនាញ កាន់តែខ្ពស់ដើម្បីអាចជម្នះលើ បញ្ហាប្រឈមនានា និងចាប់យកឱកាសអាជីវកម្មថ្មីៗ។ ការផ្តល់ឲ្យបុគ្គលិករបស់យើង នូវកម្មវិធីជប់លៀង កម្សាន្តសប្បាយ និងព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន កម្មវិធីគាំពារសុខុមាលភាពបុគ្គលិក ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាតដ៏លំបាកនេះ បានជំរុញការលើកទឹកចិត្តបុគ្គលិកនីមួយៗ ឲ្យសម្រេចបានជោគជ័យការងារកាន់តែច្រើន។

លោក Koh Kok Meng ថ្លែងថា «ខ្ញុំសូមអរគុណដល់បុគ្គលិកទាំងអស់, នេះគឺជាមោទនភាពមួយសម្រាប់ពួកយើង ដែលជាបុគ្គលិកដាណន់ A Proud Danoner!»។

ដោយឡែកលោក Thibaut Helleputte អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា បានថ្លែងថា នេះគឺជាកិត្តិយសណាស់ ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ នៅ Danone យើងជឿជាក់ថា ធនធានដ៏មានតម្លៃបំផុត ដែលក្រុមហ៊ុនមាននោះ គឺធនធានមនុស្សរបស់យើង។ យើងតែងតែខិតខំផ្តល់ឲ្យបុគ្គលិករបស់យើង នូវបរិយាកាសការងារល្អបំផុត និងផ្តល់ឱកាសឲ្យពួកគាត់ បានពង្រឹងសមត្ថភាពឲ្យកាន់តែរីកចម្រើន ជាមួយនឹងការទទួលបាននូវការយកចិត្តទុកដាក់លើបញ្ហាសុខភាព និងសុវត្ថិភាពជាចម្បង ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត។

«ពានរង្វាន់នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យើង ក្នុងការបង្ហាញឲ្យឃើញថា យើងកំពុងដើរលើផ្លូវត្រូវ និងដើម្បីធ្វើឲ្យដាណន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា Danone ISEA ក្លាយជាគោលដៅការងារ សម្រាប់ធនធានមនុស្សដែលមានស្នាដៃ ទេពកោសល្យទាំងឡាយមានបំណងចង់ក្លាយជាចំណែកមួយ នៃពិភពលោកពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឥណ្ឌា ISEA របស់យើង ដោយវាស្របទៅនឹង បេសកកម្មរបស់ដាណន់ Danone គឺការផ្ដល់នូវសុខភាពល្អតាមរយៈអាហារ ដល់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។ យើងក៏ជឿថា ការបង្កើតគុណតម្លៃ និងការអនុវត្តប្រកបដោយនិរន្តរភាព គឺតែងតែចាប់ផ្តើមពីមនុស្ស។ ការអនុវត្តវប្បធម៌ត្រឹមត្រូវក្នុងស្ថាប័ន និងការជ្រើសរើសធនធានដែលមានទេពកោសល្យ ឲ្យចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់យើង ដើម្បីកំណត់ និងសម្រេចបាននូវគោលដៅរបស់យើង ខណៈដែលកំពុងស្វែងរកឱកាសរីកចម្រើនថ្មី»។ លោក Thibaut Helleputte ថ្លែងបញ្ជាក់បន្ថែម។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 បាននាំមកនូវបញ្ហាប្រឈមជាច្រើន នាំឲ្យមានភាពរង្គោះរង្គើដល់ការធ្វើអាជីវកម្ម និងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលពុំធ្លាប់មានពីមុនមក។ ទោះជាយ៉ាងនេះក្ដី ក្នុងអំឡុងពេលមានជំងឺរាត្បាតនេះ ក៏ជាពេលមួយដែលអាចឲ្យក្រុមហ៊ុនបានរៀនពីរបៀបដឹកនាំថ្មី ក្នុងកាលៈទេសៈដ៏ពិបាកនេះផងដែរ។ តាំងពីមានការរីករាលដាល នៃជំងឺរាតត្បាចាប់ផ្ដើមឡើងពីដើមឆ្នាំ២០២០។

លោកបានបន្តថា «ខ្ញុំពិតជាមានក្ដីសោមនស្សជាខ្លាំង ដល់អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សប្រចាំប្រទេសទាំងអស់ និងបុគ្គលិកដាណន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា ដែលបានខិតខំប្រឹងប្រែងកន្លងមក។ សមិទ្ធផលក្នុងថ្ងៃនេះ គឺជាមោទនភាពនៃការខិតខំប្រឹងប្រែងរបស់យើង, ហើយពួកយើងមានមោទនភាពណាស់ ដែលយើងគឺជាបុគ្គលិករបស់ដាណន់ Danone»។

លោកស្រី Normalis Mohd Sharif នាយកគ្រប់គ្រងផ្នែកធនធានមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា ក៏បានគូសបញ្ជាក់ជាមួយគ្នានេះដែរថា សម្រាប់ដាណន់ ធនធានមនុស្ស គឺជាបេះដូងរបស់ក្រុមហ៊ុន ហើយនាយកដ្ឋានធនធានមនុស្ស គឺជាដៃគូដ៏សំខាន់មួយ និងជាអ្នករួមចំណែកដល់ភាពជោគជ័យ នៃយុទ្ធសាស្រ្តអាជីវកម្ម ដែលនេះបង្ហាញចេញតាមរយៈលោក Thibaut Helleputte ជាអនុប្រធានប្រចាំតំបន់ឥណ្ឌា និងអាស៊ីអាគ្នេយ៍ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ ដើម្បីអបអរសមិទ្ធផលនៃការជោគជ័យ ជាមួយសហការីផ្នែកធនធានមនុស្សផ្សេងទៀត ក្នុងព្រឹត្តិការណ៍នេះ ហើយលោកបានមានប្រសាសន៍ថា «សម្រាប់ពានរង្វាន់ក្នុងថ្ងៃនេះ ខ្ញុំពិតជាមានក្ដីសោមនស្សជាខ្លាំង ដល់អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សប្រចាំប្រទេស និងបុគ្គលិកដាណន់ប្រចាំតំបន់ឥណ្ឌា និងអាស៊ីអាគ្នេយ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងកន្លងមក»។

លោកស្រីបានបន្តថា បរិបទពិភពលោកបច្ចុប្បន្ន មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងមានលក្ខណៈស្មុគស្មាញមិនជាក់លាក់ ដូចនេះហើយនាយកដ្ឋានធនធានមនុស្ស ត្រូវតែសម្របទៅតាមបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត និងរហ័សរហួនជាងមុន ដែលនេះគឺជាមធ្យោបាយតែមួយដែលយើងអាចគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់យើងបាន។ វាពិតជាប្រសើរណាស់ដែល នាយកដ្ឋានគ្រប់គ្រងធនធានមនុស្សរបស់យើង បានបំផុសនូវគំនិតច្នៃប្រឌិតថ្មីៗ ក្នុងកម្មវិធីប្រគល់ពានរង្វាន់និយោជកឆ្នើម, ហើយសង្ឃឹមថា យើងនឹងអាចរៀនពីគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា បញ្ជីឈ្នះពានរង្វាន់រួមមាន៖

ទី១. ពាន់រង្វាន់និយោជកឆ្នើម Best Employer Brand បានទៅលើក្រុមហ៊ុន Danone Cambodia។

ទី២. ពានរង្វាន់ Talent Management បានទៅលើ Danone Thailand។

ទី៣. ពានរង្វាន់ Managing Health at work បានទៅលើ Danone Thailad។

ទី៤. ពានរង្វាន់ Managing Health at work បានទៅលើ Danone Malaysia។

ទី៥. ពានរង្វាន់ Excellence in Training and Learning បានទៅលើ Danone Malaysia។

ទី៦.ពានរង្វាន់ Transitioning to Virtual Workplace បានទៅលើ Danone India។

ទី៧. ពានរង្វាន់ Innovation in Career Development បានទៅលើ Danone India- Southeast Asia៕




អត្ថបទបន្ទាប់


ជប៉ុន និងឥណ្ឌាខិតចូលជិតគ្នាកាន់តែខ្លាំងឡើងលើវិស័យយោធា ចំពេលឥទ្ធិពលចិនកំពុងរីកសាយ

ព័ត៌មាន
ប្រទេសយក្សសេដ្ឋកិច្ច ជប៉ុន និងឥណ្ឌាបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែ កញ្ញាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើសន្តិសុខដែនសមុទ្រ រួមទាំងក…

អភិបាលខេត្តកែបស្នើក្រុមហ៊ុនចាប់ផ្តើមអភិវឌ្ឍកោះចំនួន៣ តាមសន្យាក្រោយការអនុម័តពីCDC

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីពេលថ្មីៗបានអនុម័តឲ្យក្រុមហ៊ុន SAMANEA អភិវឌ្ឍន៍កោះចំនួន៣រួមមានកោះស្វាយ កោះម្ទេស និងកោះកុកដែលមានទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ