
យោងតាមក្រសួងសុខាភិបាល អត្រាជាសះស្បើយគឺមាន ៤៣,៨៥% ធៀបនឹងចំនួនអ្នកមានផ្ទុកវីរុសកូវីដ១៩សរុប ពោលគឺ ជាសះស្បើយ ៥០នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ១៩ ទាំងអស់ ១១៤នាក់។
ហើយគិតមកទល់នឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ អ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅសរុបត្រឹម ៦៤នាក់ (ស្រ្តី ២០នាក់ និងបុរស ៤៤នាក់) កំពុងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕