កូវីដ១៩ នៅ​កម្ពុជា - វិស័យ​កាត់ដេរ

ក្រសួង​ការងារ​៖ រោងចក្រ​ចំនួន៩១​ហើយ​បាន​​បិទទ្វារ ដោយសារ​វីរុសកូវីដ១៩


អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ: លោក ហេង សួរ បាន​និយាយ​នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២០​នេះ ថា រោងចក្រ​ចំនួន​៩១​ហើយ បាន​ផ្អាក​ការងារ​ដោយសារ​វីរុស​កូវីដ១៩ ហើយ​ក៏​បាន​ប៉ះពាល់​ដល់​កម្មករ​ចំនួនជាង ៦ម៉ឺន​​នាក់ ផងដែរ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។
រូបថត​ឯកសារ​ នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​
ដោយ

លោក ហេង សួរ បាន​និយាយ​ប្រាប់ រ៉យទ័រ ដូច្នេះថា ”មាន​រោងចក្រ​ចំនួន​៩១ ដែល​ត្រូវ​បាន​ព្យួរ​ការងារ គិត​មក​ទល់​នឹង​ថ្ងៃ​នេះ។”

លោក ហេង សួរ បាន​និយាយ​ថា ចំនួន​កម្មករ​ដែល​រង​ប៉ះពាល់​មាន​ប្រហែល​ជា ៦១៥០០​នាក់ ហើយ​រដ្ឋាភិបាល​នឹង​ផ្តល់​ជា​ប្រាក់ខែ​ចំនួន​ប្រមាណ​ជា ៣៨​ដុល្លារ​ក្នុង​មួយ​ខែ ដល់​ពួក​គាត់។

គួរ​រំឭក​ថា រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ថា កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៦០% នៃ​ប្រាក់​ខែ​គោល ១៩០​ដុល្លារ​របស់​ពួកគេ ដោយ​ក្នុង​នោះ រដ្ឋ​នឹង​ផ្តល់​ ២០% ចំណែក​ឯ​ថៅកែ​រោងចក្រ​ត្រូវ​ផ្តល់​បន្ថែម ៤០%​ទៀត។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ហៅកាត់ថា GMAC បាន​និយាយ​នៅ​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​២០២០​នេះ ថា សម្រាប់​ខែ​មេសា និង​ឧសភា​នេះ រោងចក្រ​មិន​មាន​លទ្ធភាព​បង់ ៤០​ភាគរយ​បាន​នោះ​ទេ ដោយសារ​ការលក់​សម្លៀក​បំពាក់​នៅ​អាមេរិក អឺរ៉ុប និង​កាណាដា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូវីដ​១៩។

លោក កាំង ម៉ូនីកា បាន​និយាយ​ដូច្នេះ​ថា “ស្ថិត​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន កម្មករ​និយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល ៤០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​គោល ពី​និយោជក។ ប៉ុន្តែ ដោយសារ​រោងចក្រ​អស់​សាច់​ប្រាក់​ អាច​នឹង​មាន​ការផ្លាស់ប្តូរ​ បន្ទាប់ពី​ចូល​ឆ្នាំ​ថ្មី​ហើយ យើង​កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចូលរួម​ចំណែក​ក្នុង​ការជួយ​ឧស្សាហកម្ម​របស់​យើង​ឱ្យ​រស់រាន​ក្នុង​រយៈពេល​ខ្លី។"

លោក កាំង ម៉ូនីកា បាន​បន្ត​ថា “បច្ចុប្បន្ន​នេះ ជំងឺ​រាតត្បាត​នៃ​វីរុស​កូវីដ១៩ មាន​សភាព​ធ្ងន់ធ្ងរ​នៅ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​កាណាដា ដែល​ជា​ទីផ្សារ​ធំ​របស់​យើង។ រហូត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក​មាន​ចំនួន ២៨​ភាគរយ សហភាព​អឺរ៉ុប មាន​ចំនួន ៤៦​ភាគរយ និង​កាណាដា ៨ ភាគរយ នៃ​បរិមាណ​​នាំចេញ​សរុប​របស់​កម្ពុជា៕”

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគមន៍​ផលិត​អំបិល កំពត កែប កំពុង​ត្រៀម​អំបិល​ស្តុក​ទុក អំឡុង​ពេល​វិបត្តិ​កូវីដ​១៩

ព័ត៌មាន
សហគមន៍​ផលិត​អំបិល កំពត-កែប បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានការណ៍​វិបត្តិ​នៃ​ការឆ្លងរាតត្បាត​​វីរុស​កូវីដ​១៩ សហគមន៍​ផលិត​អំបិល​បាន​ត្រៀម​ខ្…

ករណី​ជា​សះស្បើយ​មាន​០៩​នាក់​ទៀត​ហើយ ខណៈ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​មាន​ត្រឹម​០១​នាក់

ព័ត៌មាន
ចំនួនអ្នកដែលបានជាសះស្បើយបានកើនដល់៣៤នាក់ហើយ បន្ទាប់ពីបានព្យាបាលជាសះស្បើយ០៩នាក់ទៀត និងរកឃើញករណីឆ្លងថ្មី០១ករណី កាលពីថ្ងៃទី០១ ខែមេសានេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ