ក្រុមហ៊ុន Nokia

Nokia នឹងកាត់បន្ថយការងារបុគ្គលិក ១ម៉ឺននាក់នៅ២ឆ្នាំក្រោយ


ក្រុមហ៊ុន Nokia ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាវ័យចំណាស់មួយក្នុងពិភពលោក បានប្រកាសពីផែនការកាត់បន្ថយការងារបុគ្គលិករបស់ខ្លួនដល់ទៅ ១ម៉ឺននាក់នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ដើម្បីកាត់បន្ថយការចំណាយ សម្រាប់ពង្រីកវិនិយោគបន្ថែមទៅលើសមត្ថភាពស្រាវជ្រាវរបស់ខ្លួន ខណៈដែលក្រុមហ៊ុននេះ កំពុងស្វែករកការបោះជំហានទៅមុខ ក្នុងការប្រជែងជាមួយនឹងក្រុមហ៊ុន Ericsson របស់ស៊ុយអែត និងក្រុមហ៊ុន Huawei របស់ចិន។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters។
Nokia នឹងកាត់បន្ថយការងារបុគ្គលិក ១ម៉ឺននាក់នៅ២ឆ្នាំក្រោយ
ដោយ

បន្ទាប់​ពី​បាន​ចូល​កាន់​តំណែង កាលពី​ឆ្នាំ​មុន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia លោ Pekka Lundmark បាន​បង្កើត​ឲ្យ​មានការ​ផ្លាស់​ប្ដូរ ក្នុង​ការ​ងើបឡើង​វិញ​ពី​ភាព​ទន់ខ្សោយ​នៃ ការ​ដឹកនាំ​របស់​ក្រុមហ៊ុន​នា​ពេល​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មហិច្ឆតា​បង្កើត ប្រព័ន្ធ 5G  និង​ធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​។

លោក Lundmark បាន​ប្រកាស​នូវ​យុទ្ធសាស្ត្រ​ថ្មី​កាលពី​ខែតុលា​កន្លង​ទៅ​ថា ដោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ក្រុមហ៊ុន Nokia នឹង​មាន​ក្រុម​អាជីវកម្ម​ចំនួន ៤ ហើយ​ក្រុមហ៊ុន​នឹង​ធ្វើ​យ៉ាងណា សម្រេច​ឲ្យ​បាន​នូវ​ភាព​ឈានមុខ​គេ​ក្នុង​បណ្ដាញ 5G​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia បាន​រំពឹង​ថា នឹង​បាន​បង្ហាញ​ពី​គម្រោង​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​គាត់ និង​ពិភាក្សា​អំពី​គម្រោង​សកម្មភាព និង​កំណត់​នូវ​គោលដៅ​ហិរញ្ញវត្ថុ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។

ក្រុមហ៊ុន​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែ​ការណ៍​ថា នឹង​មាន​ទឹកប្រាក់​ប្រមាណ​ជាង​៧០០​លាន​ដុល្លារ​សម្រាប់​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ និង​កិច្ចការ​ផ្សេង​ទៀត​សម្រាប់​ផែនការ​នៅ​ឆ្នាំ​២០២៣​។ ទោះ​យ៉ាងណា ការ​សម្រេចចិត្ត​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​បុគ្គលិក​មួយ​ចំនួន​ផង​ដែរ​។ ក្រុមហ៊ុន Nokia ថ្មី​ៗ​នេះ មាន​បុគ្គលិក​៩​ម៉ឺន​នាក់ ហើយ​មានការ​ងារ​រាប់​ពាន់​កន្លែង​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ បាន​ទិញ​យក​ក្រុមហ៊ុន អាល​ខេត​តែ​ល ឡូ​សិន (Alcattel-Lucent) កាលពី​ឆ្នាំ​២០១៦​។

គម្រោង​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រុមហ៊ុន Nokia នេះ ទំនងជា​អាច​ប៉ះពាល់​ដល់​ការងារ​បុគ្គលិក​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ពិសេស​នៅ​អឺរ៉ុប​តែ​ម្ដង​។ ប្រទេស​បារាំង​កាលពី​ឆ្នាំ​មុន Nokia បាន​កាត់​បន្ថយ​ការងារ​បុគ្គលិក​រាប់​ពាន់​នាក់ ហើយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​នូវ​គម្រោង​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​ថ្មី​នេះ​នៅឡើយ​ទេ​។

ក្រុមហ៊ុន Nokia មាន​ផែនការ​នឹង​បង្កើន​ការ​វិនិយោគ នៅ​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ និង​អនាគត​សមត្ថភាព 5G, ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ Cloud និង ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ជាដើម​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​នេះ ក្រុមហ៊ុន Nokia បាន​ព្យាករ​ពី​ប្រាក់​ចំណូល​នៅ​ឆ្នាំ​២០២១​របស់​ខ្លួន​ថា​អាច​នឹង​ធ្លាក់​ចុះ​ចន្លោះ​ពី ២៥ ទៅ​២៦​ពាន់​លាន​ដុល្លារ​៕

None



អត្ថបទបន្ទាប់


ប្រទេសអ្នកនាំចេញប្រេងធំៗនៅអាស៊ីកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទីផ្សារប្រេងនៅអូស្ត្រាលី

ប្រទេសអ្នកនាំចេញប្រេងឥន្ធនៈធំៗនៅតំបន់អាស៊ី កំពុងផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារប្រេងនៅអូស្ត្រាលី ដែលបច្ចុប្បន្នប្រទេសនេះ កំពុងមា…

ការនាំចេញអង្ករនៅខែមីនាបង្ហាញសញ្ញាវិជ្ជមានជាងមុន

ចូលមកដល់ដើមឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជាហាក់មិនសូវធ្វើបានល្អប៉ុន្មានទេ ដោយ២ខែកន្លងមកនេះធ្លាក់ចុះជាង៤៤% ធៀបនឹងរយៈពេលដូចគ្នាកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ