កូរ៉េខាងជើង

កូរ៉េខាងជើង ជួបប្រទះគ្រោះរាំងស្ងួត ចំពេលមានការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ


បុគ្គលិកការិយាល័យ និងកម្មកររោងចក្ររបស់ប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់តំបន់ស្រែចម្ការជុំវិញប្រទេស ដើម្បីចូលរួមជួយការងារកសិករក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ចំពេលមានការព្រួយបារម្ភអំពីកង្វះខាតស្បៀងអាហារដែលកំពុងអូសបន្លាយពេលយូរនៅក្នុងប្រទេសឯកោមួយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលបានចេញផ្សាយនៅថ្ងៃទី ៤ ខែឧសភានេះ។
កូរ៉េខាងជើង កំពុងជួបប្រទះគ្រោះរាំងស្ងួត
ដោយ

មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​ស្តា​ស្ថានភាព​ខ្វះ​ស្បៀងអាហារ​ដ៏​តានតឹង​ឲ្យ​បាន​ឆាប់រហ័ស ដែល​បង្ក​ឡើង​ការ​បិទ​ព្រំដែន​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីត ១៩ និង គ្រោះ​ធម្មជាតិ​។ បញ្ហា​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងជើង​ធ្លាក់​ចុះ​ជា​ខ្លាំង ចំ​ពេល​ដែល​កំពុង​ទទួល​រង​ទណ្ឌកម្ម​អន្តជាតិ​យ៉ាង​ចាស់ដៃ ជុំវិញ​ការ​បង្កើន​ការ​ផលិត និង ការ​បាញ់​មី​ស៊ី​ល​សាកល្បង​របស់​ខ្លួន​កាន់តែ​ច្រើន​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។

ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​យ៉ាង​តឹងរ៉ឹង​បាន​ហាមឃាត់​លើ​ការ​នាំ​ចូល និង ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងជើង ចំ​ពេល​ដែល​ប្រទេស​នេះ​បាន​បិទ​ព្រំដែន​របស់​ខ្លួន​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ដើម្បី​ការពារ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ គួប​ផ្សំ​នឹង​ការ​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​ផង​នោះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាងជើង បាន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ទាក់ទង​នឹង​ការ​ប្រមូល​ផលដំណាំ​នៅ​ក្នុងស្រុក និង អតិផរណា​កើនឡើង បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​កង្វះ​ស្បៀងអាហារ​កាន់តែ​ធ្ងន់ធ្ងរ​។

ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ទី ៣ ខែឧសភា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាន​និយាយ​ថា សហរដ្ឋអាមេរិក​ចង់ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះ​ឆ្នោត​ក្នុង​ខែឧសភា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កូរ៉េ​ខាងជើង ជុំវិញ​ការ​បាញ់​មី​ស៊ី​ល​ផ្លោង​ជា​ថ្មី​របស់​ខ្លួន​។ សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាង​សេចក្តីសម្រេច​ដំបូង​ទៅ​កាន់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ដែល​មាន​សមាជិក ១៥ ប្រទេស កាលពី​ខែ​មុន ដែល​បាន​ស្នើ​ឱ្យ​មានការ​ហាមឃាត់​ថ្នាំជក់ និង កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ពាក់កណ្តាល​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង និង ការ​ដាក់​ប្រទេស​នេះ​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​។

គួរ​រំលឹក​ថា អង្គការសហប្រជាជាតិ​កាលពី​ខែមីនា បាន​ជំរុញ​ឱ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ជួយ​ដល់​កម្មករ និង​ការ​នាំ​ចូល​ស្បៀងអាហារ​ឡើង​វិញ​ចូល​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង ដោយ​បាន​ព្រមាន​ថា ភាព​ឯកោ​កាន់តែ​ខ្លាំង​ឡើង អាច​បណ្តាល​ឱ្យ​ប្រជាជន​ជា​ច្រើន​ប្រឈម​នឹង​ការ​អត់ឃ្លាន​។

គួរ​ជម្រាប​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា ចាប់តាំងពី​មុន​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ១១ លាន​នាក់ ឬ ច្រើន​ជាង ៤០ ភាគរយ​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ខាងជើង​គឺ​ត្រូវការ​អាហារូបត្ថម្ភ និង ជំនួយ​មនុស្សធម៌​។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA បានឱ្យ​ដឹង​ថា អាជ្ញាធរ​អាកាសធាតុ​របស់​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ពី​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយពេល​យូរ​នៅ​ទូ​ទាំង​ប្រទេស​នេះ​។ ទីភ្នាក់ងារ​អាកាសធាតុ​បាន​អះអាង​កាលពី​ស​ប្តា​ហ៍​មុន​ថា សីតុណ្ហភាព​ជា​មធ្យម​សម្រាប់​ខែមេសា គឺ​នឹង​ឡើងក​ម្តៅ ៣៦ អង្សា​សេ​ខ្ពស់​ជាង​ធម្មតា ខណៈ​ដែល​នៅ​ទូ​ទាំង​ប្រទេស​មាន​ភ្លៀង​ធ្លាក់​ជា​មធ្យម​ត្រឹមតែ ៤៤%៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

None



អត្ថបទបន្ទាប់


តើលោកពូទីន និងលោកម៉ាក្រុងបានជជែកពីបញ្ហាអ្វីខ្លះ ក្នុងជំនួបតាមទូរស័ព្ទនៅសប្ដាហ៍នេះ?

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីស្ថានភាពនៅប្រទេសអ៊ុយក្រែនជាមួយបារាំងលោ…

កម្ពុជា ឥណ្ឌូនេស៊ី និង ថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួន៣ ក្នុងឆ្នាំនេះ

ប្រទេសជាសមាជិកអាស៊ានចំនូន៣ កម្ពុជា ឥណ្ឌូនេស៊ី និង ថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗ ចំនួន៣ ផ្សេងៗគ្នា នៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ